no-alternative title

យន្តហោះគ្មានមនុស្សបើក GoPro Karma Drone ចេញលក់ជាថ្មីនៅទីផ្សារទ្វីបអឹរ៉ុបក្រោយពីបានផ្លាស់ប្តូរថាមពលថ្ម

ក្រុមហ៊ុនផលិតកាមេរ៉ាថតរូបដ៏ល្បីល្បាញ GoPro បានបោះជំហានក្នុងទីផ្សារផលិតយន្តហោះគ្មានមនុស្សបើក ឬហៅថា “Drone” ជាលើដំបូងរបស់ខ្លួនកាលពីឆ្នាំ 2016។ យន្តហោះដ្រូនដំបូងរបស់ក្រុមហ៊ុនមួយនេះគឺម៉ូដែល GoPro Karma Drone ដែលបានប្រកាសចេញជាផ្លូវការណ៍កាលពីខែកញ្ញាឆ្នាំ 2016 ដោយទទួលបានការផ្លែផ្កាល្អក្នុងទីផ្សារគ្រាន់បើដែរដោយទទួលបានការបញ្ចាទិញក្នុងចំនួនដ៏ច្រើនបំផុត។ 

ប៉ុន្តែជាអកុសលក្រោយពីការចេញលក់ជាផ្លូវការណ៍បានមួយរយះក្រុមហ៊ុនក៏បានប្រកាសប្រមូលយន្តហោះប្រភេទនេះរបស់ខ្លួនមកវិញក្នុងចំនួន 2,500 គ្រឿងដោយសារតែវាមានកំហុសបច្ចេកទេសលើថាមពលថ្មរបស់វាមិនអាចគាំទ្រការហោះហើរបានយូរ។ ដោយឡែលកាលពីដើមខែកុម្ភះ ឆ្នាំ 2017 នេះ GoPro បានប្រកាសចេញលក់ Karma Drone របស់ខ្លួនជាថ្មីម្តងទៀតក្រោយពីបានកែសម្រួលនូវបញ្ហាថ្មរបស់វារួចរាល់។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

ឥលូវនេះ GoPro បានប្រកាសចេញលក់ឧបករណ៍នេះជាថ្មីម្តងទៀតក្នុងទីផ្សារបណ្តាលប្រទេសក្នុងទ្វីបអឺរ៉ុប ដែលវាមានលក់យ៉ាងពិសេសសម្រាប់ទីផ្សារក្នុងប្រទេសមួយចំនួនដែលមានដូចជា ប្រទេសអេស្ប៉ាញ់ អ៊ីតាលី អាល្លឺម្ម៉ង់ បារាំង និងចក្រភពអង់គ្លេស។ អតិថិតជនក្នុងបណ្តាលប្រទេសទាំងអស់នេះអាចរកជាវយន្តហោះ Karma Drone បានតាមរយះបណ្តាញវ៉ិបសាយផ្ទាល់របស់ GoPro និងតាមបណ្តាញតំណាងចែកចាយបន្តមួយចំនួនទៀត។ សម្រាប់តម្លៃរបស់វាគឺ GoPro Karma Drone ដែលភ្ជាប់ដោយកាមេរ៉ាស៊េរី GoPro HERO5 ដែលមានពណ៌ខ្មៅគឺមានតម្លៃប្រមាណ €1,399.99 ខណះដែរ Karma drone ដែលបំពាក់កាមេរ៉ា GoPro ស៊េរីផ្សេងមានតម្លៃធូរថ្លៃជាងត្រឹមតែប្រមាណ €999.99 ប៉ុណ្ណោះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន