no-alternative title

ដំណឹងដ៏រីករាយ! Galaxy S7 ឬក៏ Samsung ស៊េរីមុនៗ ក៏អាចដំណើរការប្រព័ន្ធជំនួយការឆ្លាតវៃ Bixby បានដែរ អោយតែដំណើរការប្រព័ន្ធប្រតិបត្តិការ Android 7.0 Nougat

នៅពេលដែលក្រុមហ៊ុន Samsung សម្ពោធស្មាតហ្វូនស៊េរីថ្មី Galaxy S8 និង Galaxy S8+ ជាផ្លូវការ កាលពីថ្ងៃពុធសប្តាហ៍មុននេះ ក្រុមហ៊ុនក៏បង្ហាញអំពីប្រព័ន្ធជំនួយការឆ្លាតវៃ AI ថ្មីដែលមានឈ្មោះថា Bixby។ Bixby នឹងក្លាយជាគូប្រកួតប្រជែងធំមួយជាមួយ Siri ដោយសារតែក្រុមហ៊ុន Samsung ក៏លើកឡើងអំពីលក្ខណៈសម្បត្តិរបស់វាដែលខុសប្លែកគ្នាច្រើនពីប្រព័ន្ធឆ្លាតវៃផ្សេងទៀតនៅក្នុងព្រឹត្តិការណ៍ Unpacked នេះ។ ពាក្យចចាមអារ៉ាមជាច្រើនលើកឡើងថា Bixby អាចដំណើរការបានជាមួយស្មាតហ្វូនជាច្រើន ហើយវាប្រហែលជាអាចដំណើរការបាននៅលើស្មាតហ្វូនស៊េរីមុនៗបានផងដែរ។ ប៉ុន្តែតើវាអាចដំណើរការបានយ៉ាងដូចម្តេច បើស្មាតហ្វូនទាំងនោះមិនមានប៊ូតុងសម្រាប់ប្រើប្រាស់មុខងារនេះផង។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

អ្វីដែលគួរឱ្យចាប់អារម្មណ៍ អ្នកអ្នកអភិវឌ្ឍកម្មវិធីមួយចំនួនទទួលភាពជោគជ័យក្នុងការបំពាក់ប្រព័ន្ធឆ្លាតវៃ Bixby នៅលើស្មាតហ្វូនត្រកូល Galaxy ជាច្រើន ជាពិសេស Galaxy S7 ។ នៅលើគេហទំព័រ XDA Developers ក្រុមអ្នកអភិវឌ្ឍកម្មវិធីជាច្រើនចែករំលែកថា ពួកគេអាចដំណើរការប្រព័ន្ធឆ្លាតវៃ Bixby នៅលើស្មាតហ្វូនប្រព័ន្ធប្រតិបត្តិការ Android បានដោយភ្ជាប់ជាមួយ Android Package Kit (APK) របស់កម្មវិធី Bixby ។ ដើម្បីអាចបង្កើត APK នេះបាន ដំបូងគេបង្កើតវានៅលើ Launcher របស់ Galaxy S8 ហើយក្រុមអ្នកអភិវឌ្ឍកម្មវិធីក៏សម្រេចបាន APK File សម្រាប់ Bixby នៅលើគេហទំព័ររបស់ខ្លួន។

 

ចាប់តាំងពីក្រុមហ៊ុន Samsung មិនមានគម្រោងក្នុងការនាំយកប្រព័ន្ធឆ្លាតវៃ Bixby ដាក់នៅលើ Google Play Store ក្រុមអ្នកអភិវឌ្ឍកម្មវិធីជាច្រើនប្រហែលជាមិនអាចនាំយកនូវប្រព័ន្ធ Bixby សម្រាប់ដំណើរការនៅលើស្មាតហ្វូន Samsung ស៊េរីមុនៗបាននោះទេ។ ហេតុនេះ គណនី takerhbk ចែករំលែក APK File ដែលជាដំណឹងដ៏ល្អសម្រាប់ក្រុមអ្នកអភិវឌ្ឍកម្មវិធីជាច្រើននាក់ទៀតអាចដំណើរការ Bixby នៅលើស្មាតហ្វូនរបស់ពួកគេបាន។ សមាជិកឈ្មោះថា Mishaal Rahman របស់ XDA-Developers និយាយថា ប្រព័ន្ធជំនួយការឆ្លាតវៃ Bixby អាចដំណើរការបាននៅលើស្មាតហ្វូន Galaxy S7 របស់ខ្លួន។ ប្រព័ន្ធ Bixby នេះអាចដំណើរការទៅបានជាមួយស្មាតហ្វូន Samsung ដែលដំណើការប្រព័ន្ធប្រតិបត្តិការ Android 7.0 Nougat ។

 

ក្រុមហ៊ុន Samsung នៅមិនទាន់ឆ្លើយតបទៅនឹង  VentureBeat នៅឡើយទេនៅពេលដែលមានការសាកសួរអំពី APK File នោះ។ ខណៈពេលនៅមិនទាន់មានការបញ្ជាក់ថាប្រព័ន្ធជំនួយការឆ្លាតវៃ Bixby ពិតជាអាចដំណើរការបានសម្រាប់ស្មាតហ្វូន Samsung ស៊េរីមុនៗនោះ អតិថិជនជាច្រើនរំពឹងថាក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េខាងត្បូងនេះពិតជានាំយក Bixby សម្រាប់ស្មាតហ្វូនស៊េរីមុនៗជាក់ជាមិនខាន។ ទោះបីជាយ៉ាងណាក៏ដោយវានៅតែជារឿងល្អមួយបើទោះបីជាមិនមាន Bixby ក្តី អ្នកប្រើប្រាស់ស្មាតហ្វូន Samsung ជាមួយប្រព័ន្ធប្រតិបត្តិការ Android Nougat និង Marshmallow អាចដំណើរការ AI assistant Google Assistant បាន។ បន្ថែមពីនេះទៀត ក្រុមហ៊ុន Amazon ក៏ចាប់ផ្តើមផ្តល់ជូននូវប្រព័ន្ធ Alexa voice assistant ទៅកាន់ស្មាតហ្វូនជាច្រើន ហើយកម្មវិធី Cortana របស់ក្រុមហ៊ុន Microsoft ក៏ដាក់ឱ្យដំណើរការនៅលើ Play Store ផងដែរ។ ដូចនេះ អ្នកប្រើប្រាស់ជាច្រើននាក់អាចចូលទៅប្រើប្រាស់ជំនួយការឆ្លាតវៃ AI assistants ទាំងអស់បានលើកលែងតែ Siri របស់ក្រុមហ៊ុន Apple ដែលផ្តាច់មុខនៅលើផលិតផលរបស់ពួកគេ។

 

ទន្ទឹមនឹងនេះ កាលពីថ្ងៃសុក្រមុននេះ គេរកឃើញថាកម្មវិធី Bixby អាចប្រើប្រាស់បានជាមួយនឹងកម្មវិធីផ្សេងទៀត។ នៅក្នុងសន្និសីទកាសែតមួយនៅកាណាដា Bixby អាចលេងបាននៅលើកម្មវិធីជាច្រើនដូចជា Facebook, YouTube, Uber, LinkedIn, Twitter និង Foursquare ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន