no-alternative title

Galaxy C9 Pro កំពូលស្មាតហ្វូនរបស់ Samsung ដែលស្តើងបំផុត ធំបំផុត និងខ្លាំងបំផុត

Galaxy C9 Pro គឺជាស្មាតហ្វូនប្រភេទហ្វាប់ប្លែតដំបូងបំផុតរបស់ Samsung ដែលបំពាក់នូវកញ្ចក់អេក្រង់ទំហំធំបំផុត។ C9 Pro បានបង្ហាញវត្តមានដំបូងក្នុងខែតុលាឆ្នាំ 2016 ជាមួយកញ្ចក់អេក្រង់ទំហំរហូតដល់ទៅ 6.0” ប្រភេទ Super AMOLED និងស្រោបការពារដោយកញ្ចក់អេក្រង់ប្រភេទ 2.5D Corning Gorilla Glass។ ម៉ូដែលនេះបំពាក់ដោយរ៉េមទំហំធំរហូតដល់ទៅ 6GB, មានម៉េមូរីក្នុងម៉ាស៊ីនទំហំ 64GB និងមានថ្មកំលាំង 4,000mAh។ ហើយក្រៅពីនេះ វានូវមានចំនុចលេចធ្លោរជាច្រើនទៀត ដែលខ្ញុំនឹងអធិប្បាយលម្អិតនៅក្នុងអត្ថបទខាងក្រោមនេះ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

Galaxy C9 Pro ត្រូវបាន Samsung បំពាក់ដោយកញ្ចក់អេក្រង់ធំទូលាយបំផុតរហូតដល់ទៅ 6 អ៊ីង មានផ្ទៃបង្ហាញរូបភាព និងវីដេអូបាន 75.5% ហើយម៉ូដែលនេះ គឺជាស្រឡាយស្មាតហ្វូនដំបូងបំផុតរបស់ Samsung ដែលបានបំពាក់កញ្ចក់អេក្រង់ធំដូចនេះ។ កញ្ចក់អេក្រង់ ដែលបំពាក់នៅលើ C9 Pro ជាប្រភេទ Super AMOLED ដែលអាចបង្ហាញរូបភាព ក៏ដូចជាវីដេអូ បាននៅក្នុងកម្រិតខ្ពស់  Full-HD ឬហៅថា 1080x1920 ភិចសែល ជាមួយកម្រិតភាពច្បាស់ផ្ទៃអេក្រង់ 367ppi  និងស្រោបដោយកញ្ចក់ការពារប្រភេទ 2.5D Corning Gorilla Glass ដែលផ្តល់នូវភាពច្បាស់ត្រជាក់ភ្នែកគ្រប់ពេលទាំងអស់ មិនថានៅពេលដែលលោកអ្នក ទស្សនារូបភាព វីដេអូ ក៏ដូចជាលេងហ្គេមនោះទេ។ 

ហ្វាប់ប្លែតមួយនេះ ត្រូវបាន Samsung បំពាក់កាមេរ៉ាសម្រាប់ថតរូប និងវីដេអូដែលមានទំហំ 16MP ជាមួយទំហំ aperture f/1.9 ទាំងកាមេរ៉ាមុខ និងកាមេរ៉ាក្រោយ ហើយក៏អាចថតវីដេអូបានក្នុងកម្រិត Full HD1080P ក្នុងល្បឿន 30fps ដូចគ្នា។ សម្រាប់កាមេរ៉ាក្រោយត្រូវបានអមមកជាមួយអំពូល LED Flash ចំនួន 2 គ្រាប់ជាជំនួយនៅពេលថតនៅទីងងឹត។ មុខងារសម្រាប់កំនត់ការថតរូបមានដូចជាមុខងារ Panorama ប្រើសម្រាប់ថតរូបប្លង់ដែលមានបណ្តោយវែង, មុខងារ Pro mode សម្រាប់កំនត់កម្រិត ISO ប្លង់ដូចពពួកកាមេរ៉ាអាជីព, មុខងារ food សម្រាប់ថតរូបម្ហូបអាហារ, មុខងារ  night mode, HDR និងPDAF ជាដើម។

ចំពោះកំលាំងម៉ាស៊ីនរបស់ Samsung Galaxy C9 Pro គឺអាចនិយាយបានថា ខ្លាំង គឺមិនត្រឹមតែជាស្មាតហ្វូន ដែលមានកញ្ចក់អេក្រង់ទំហំធំដំបូងគេរបស់ Samsung នោះទេ ប៉ុន្តែវាក៏ជាស្មាតហ្វូនដំបូងរបស់ក្រុមហ៊ុនមួយនេះ ដែលបំពាក់ដោយរ៉េមទំហំ 6GB។ រ៉េមទំហំ 6GB នេះត្រូវបានបំពាក់នៅលើបន្ទះឈីប Qualcomm Snapdragon 652 ដែលមានស៊ីភីយូចំនួន 8-Core ដែល 4-Core ប្រភេទ Cortex-A72 រត់បានក្នុងល្បឿន 1.95GHz និង 4-Core ទៀតប្រភេទ Cortex-A53 រត់បានក្នុងល្បឿន 1.4GHz។ តាមរយះការធ្វើតេស្តក្នុងកម្មវិធី AnTuTu Benchmark បន្ទះឈីបដែលបំពាក់លើ C9 Pro ទទួលបានពិន្ទុ 68415។ ទោះបីជាឈីបដែលបំពាក់នៅលើហ្វាប់ប្លែតមួយនេះឋិតនៅលំដាប់ថ្នាក់មធ្យមក៏ដោយ ប៉ុន្តែសម្រាប់រ៉េមរបស់វាគឺខ្ពស់កប់តែម្តង ដូចនេះរាល់ការប្រើប្រាស់ទូទៅនៅលើ C9 Pro គឺមានភាពរលូនល្អមិនចាញ់ស្មាតហ្វូនថ្នាក់ខ្ពស់មួយចំនួនឡើយ។ បន្ថែមពីនេះហ្វាប់ប្លែតអេក្រង់យក្សរបស់ Samsung មួយនេះនៅមានភ្ជាប់ដោយឈីបក្រាហ្វិកពពួក Adreno 510, ថ្មកំលាំងខ្លាំងរហូតដល់ទៅ 4,000 mAh ជាមួយបច្ចេកវិទ្យា Fast Battery Charging និងអាចទ្រទ្រង់ការបន្ថែមម៉េមូរីក្រៅបានទំហំ 256GB។

រីឯប្រព័ន្ធប្រតិបត្តិការ និងមុខងារប្រើប្រាស់ Samsung បានដាក់ឲ្យដំណើរការជាមួយ Android ជំនាន់ Marshmallow v6.0.1 នៅលើស្មាតហ្វូនC9 Pro មួយនេះ និងស្រោបដោយ Samsung TouchWiz UI កំនែប្រែថ្មីចុងក្រោយ។ សម្រាប់បទពិសោធន៍ប្រើប្រាស់ទូទៅហាក់មិនសូវជាខុសទៅនឹងស្រឡាយ Galaxy ជំនាន់ថ្មីៗដទៃទៀត ឡើយ។ មុខងារ និងបច្ចេកវិទ្យាថ្មីៗដែលមាននៅលើ Galaxy C9 Pro មានដូចជា មុខងារទូទាត់សាច់ប្រាក់ Samsung Pay, មុខងារបង្ហាញកំនត់ចំនាំនៅពេលអេក្រង់បិទពន្លឺ Always On Display,មុខងារថតសកម្មភាពអេក្រង់ Video Screen Recorder, មុខងារស្កែនក្រយ៉ៅម្រាមដៃ Fingerprint Sensor, បច្ចេកវិទ្យា 4G LTE, មុខងារ Power Saving, មុខងារ  Multi-Windows រួមទាំងមុខងារសម្រាប់កំនត់ការប្រើប្រាស់យ៉ាងសម្បូរបែបឯទៀត។ 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន