no-alternative title

ក្រុមហ៊ុន edotco ក្លាយជាក្រុមហ៊ុនផ្គត់ផ្គង់បង្គោលអង់តែនទូរស័ព្ទដំបូងគេ ដែលច្នៃចេញពីដើមឫស្សី

ក្រុងដាក្កា៖ នៅថ្ងៃទី 28 ខែមីនា ឆ្នាំ 2017 នេះ ក្រុមហ៊ុន edotco Group បានក្លាយជាក្រុមហ៊ុនផ្គត់ផ្គង់បង្គោលអង់តែនទូរស័ព្ទដំបូងគេ ដែលប្រើប្រាស់ដើមឫស្សីសម្រាប់សង់បង្គោលអង់ តែនទូរគមនាគមន៍ ដែលត្រូវបានដំឡើងនៅលើដំបូលផ្ទះក្នុងតំបន់ អ៊ុតតារ៉ា នៃក្រុងដាក្កា ប្រទេសបង់ក្លាដែស។ តាមរយៈការសហការបង្កើតជាមួយសាកលវិទ្យាល័យវិស្វកម្មបង់ក្លាដែស (BUET) និងចែកចាយដោយក្រុមហ៊ុន edotco បង់ក្លាដែស ការប្រើប្រាស់គួរឱ្យកត់សម្គាល់នៃធនធានកកើត ឡើងវិញនេះ បានរក្សាចង្វាក់ជីពចរនៃការបង្កើតថ្មីដែលមាននៅក្នុង DNA របស់ក្រុមហ៊ុន edotco ឲ្យរស់ឡើងវិញ។ ព្រឹត្តិការណ៍នេះ បានពង្រឹងតួនាទីចាស់របស់ edotco ឲ្យនៅតែឈានមុខគេក្នុងវិស័យវិស្វកម្មដែលពោរពេញដោយនិរន្តរភាព និងការស្រឡាញ់បរិស្ថានបៃតង។ តាមការស្រាវជ្រាវ និងអភិវឌ្ឍដែលដឹកនាំដោយលោកសាស្ត្រាចារ្យបណ្ឌិត Syed Ishtiaq Ahmad សាស្រ្តាចារ្យវិស្វកម្មសំណង់ស៊ីវិលនៃសាកលវិទ្យាល័យ BUET បានចាប់អារម្មណ៍លើការរចនា និងលទ្ធភាព នៃការយកដើមឫស្សីមកធ្វើជាសម្ភារៈសំណង់ ជំនួសឲ្យដែកដែលគេ ធ្លាប់ប្រើជាទូទៅសម្រាប់បណ្តាញទូរគមនាគមន៍។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

លោកសាស្រ្តាចារ្យបណ្ឌិត Syed Ishtiaq Ahmad បានលើកឡើងថា យើងមានមោទនភាពយ៉ាងខ្លាំង ដែលបានឃើញការដំឡើងបង្គោលអង់តែនទូរស័ព្ទធ្វើពីឫស្សីដំបូងគេនៅក្នុងប្រទេសរបស់យើង។ បង់ក្លាដែស ជាប្រទេសដែលមានធនធានធម្មជាតិយ៉ាងច្រើនសម្បូរបែប ក្នុងនោះដើមឫស្សី គឺជាប្រភេទធនធានសម្ភារៈដែលកកើតឡើងវិញ។ ការដែលអាចប្រើប្រាស់ ធនធានទាំងនេះ នៅក្នុងការរួមចំណែកដល់ការរីកចម្រើនវិស័យបច្ចេកវិទ្យារបស់ប្រទេសនេះ គឺ ជាក្រឹត្យក្រមធម្មជាតិមួយដែលមិនគួរមើលរំលង។ តាមការសិក្សាពីលទ្ធភាពបង្ហាញថាដើមឫស្សីគឺជាជម្រើសដ៏ល្អសម្រាប់ធ្វើជាសម្ភារៈបង្គោលអង់តែនទូរស័ព្ទ ដោយសារតែលក្ខណៈ សម្បត្តិជាច្រើន។ យើងសូមអរគុណចំពោះក្រុមហ៊ុន edotco ដែលបានជឿជាក់ និងការផ្តួចផ្តើមរួមចំណែកទាំងការកសាងប្រទេស និងអភិរក្សបរិស្ថាន»។

 

ការសិក្សាបានបង្ហាញថា ដើមឫស្សីដែលមិនទាន់កែច្នៃមានសមត្ថភាពទ្រទម្ងន់បេតុងពេលធ្វើរន្ទានិងចាក់គ្រឹះ ដែលធ្វើឱ្យវាក្លាយជាសម្ភារៈចាំបាច់មួយ សម្រាប់វិស័យសំណង់ទូរគមនាគមន៍។ វាអាចទប់ទល់នឹងកម្លាំងសន្ទុះខ្យល់បានដល់ទៅ 210 គម/ម និងមានអាយុកាលប្រមាណ 10 ឆ្នាំប្រសិនជាមានការថែទាំបានត្រឹមត្រូវ។ បង្គោលអង់តែនឫស្សីត្រូវ ចំណាយពេលប្រហែល 12ថ្ងៃ ដើម្បីសាងសង់ និងប្រើប្រាស់ថាមពលតិចដើម្បីផលិតបើប្រៀបធៀបទៅនឹងបង្គោលអង់តែនធ្វើពីដែក។សំណង់នេះមានសមត្ថភាពអាចដាក់អង់តែនបានរហូត ដល់ទៅ 8 ក្នុងពេលតែមួយដោយអនុញ្ញាតឱ្យបំពាក់នៅលើទីតាំងតែមួយបាន។

 

លក្ខណៈពិសេសមួយទៀត ដើមឫស្សីមានទម្ងន់ស្រាល ងាយស្រួលក្នុងការដឹកជញ្ជូន និងដំឡើងនៅលើដំបូលផ្ទះដោយគ្មានការដាក់បន្ទុកបន្ថែមនៅលើអគារ។ សំណង់ត្រូវបានដាក់ ពង្រាយដោយឆ្លងកាត់ការប្រើប្រាស់សារធាតុគីមីដើម្បីការពារសត្វកណ្តៀរ ការបំផ្លាញពីផ្សិត និងលក្ខខណ្ឌអាកាសធាតុមិនល្អមួយចំនួន។ ដើម្បីធានាបាននូវការដាក់ពង្រាយសំណង់បង្គោលអង់តែនទូរស័ព្ទធ្វើពីដើមឫស្សីទទួលបានជោគជ័យ ក្រុមហ៊ុន edotco បានពិសោធធ្វើសំណង់សាកល្បងមួយនៅក្នុងតំបន់ Kanchpur នៃទីក្រុងដាក្កា កាលពីខែធ្នូ កន្លងទៅ។

 

លោក Suresh Sidhu នាយកប្រតិបត្តិនៃក្រុមហ៊ុន edotco Group បានមានប្រសាសន៍ថា ក្រុមហ៊ុន edotco តែងតែធ្វើពិសោធជាមួយសមា្ភរៈ និងផ្តល់ដំណោះស្រាយច្នៃប្រឌិតថ្មី ដើម្បីដោះស្រាយបញ្ហាប្រឈមនៃឧស្សាហកម្មហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍។ បង្គោលអង់តែនទូរស័ព្ទធ្វើពីដើមឫស្សី គឺជាការច្នៃប្រឌិតថ្មីចុងក្រោយបំផុត ដែលយើងផ្តើមគំនិតប្រើប្រាស់ធម្មជាតិ ធនធានកកើតឡើងវិញ ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ ដើម្បីកាត់បន្ថយផលប៉ះពាល់លើបរិស្ថាន។ យើងមានមោទនភាពណាស់ដែលបានសហការបង្កើតនូវដំណោះស្រាយនេះជាមួយសាកលវិទ្យាល័យ BUET ហើយសង្ឃឹមថា យើងនឹងអាចបន្តសហការគ្នាក្នុងវិស័យផ្សេងៗទៀត។ ទន្ទឹមនឹងនេះ វាក៏បានបញ្ជាក់យ៉ាងច្បាស់ពីគុណភាពនៃធនធានមនុស្សនៅក្នុងប្រទេសបង់ក្លាដែស ដែលយើងអាចក្លាយជាមគ្គុទ្ទេសក៍ដ៏ឆ្នើមនៅក្នុងទីក្រុងដាក្កា។ ក្រុមហ៊ុន edotco នឹងពង្រីកវិសាលភាពសំណង់ដើមឫស្សីជាច្រើនទៀត ជានិមិត្តរូបនៃគោលគំនិត (P.O.C) ក្នុងតំបន់ផ្សេងៗនៃទីក្រុងដាក្កា នៅឆ្នាំ 2017 ហើយនៅឆ្នាំ 2018 ក្រុមហ៊ុន edotco នឹងយកដំណោះស្រាយនេះ ទៅកាន់ទីផ្សារផ្សេងទៀត ដែលក្រុមហ៊ុនមានប្រតិបត្តិការ និងសម្បូរទៅដោយដើមឫស្សី។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន