no-alternative title

ការអាប់ឌែតរបស់ Facebook Messenger គឺបានបន្ថែមនូវមុខងារថ្មី ដែលអាចតាមដានទីតាំង (Location) របស់អ្នកជាមួយមិត្តភកិ្តបាន

ថ្មីៗនេះ ក្រុមហ៊ុន Facebook បង្ហាញអំពីមុខងារថ្មីមួយទៀតសម្រាប់កម្មវិធី Facebook Messenger របស់ខ្លួននៅថ្ងៃចន្ទនេះ ដែលផ្តល់ភាពងាយស្រួលក្នុងការបង្កើតផែនការជាច្រើនជាមួយ នឹងមិត្តភក្តិ។ នៅក្នុងកម្មវិធី Messenger ឥឡូវនេះ លោកអ្នក អាចចែករំលែកនូវទីតាំងរបស់អ្នកជាមួយមិត្តភកិ្តបានយ៉ាងងាយស្រួលជាមួយមុខងារ Live Location ។ ប្រព័ន្ធមុខងារតាម ដានផ្ទាល់អំពីទីតាំងអាចដំណើរការបានរយៈពេល 60 នាទី ហើយវាអាចប៉ាន់ប្រមាណថា តើរយៈពេលយូរប៉ុណ្ណាដែលអ្នកត្រូវចំណាយពេលទៅកាន់ទីតាំងមួយនេះតាមរយៈរថយន្តថែមទៀត ផង។ នៅក្នុងការបង្ហោះនៅក្នុងប្លុកមួយ ក្រុមហ៊ុន Facebook រកឃើញថាមុខងារនេះពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ស្ថានភាពខុសៗគ្នាជាច្រើន។

ក្រុមហ៊ុន Facebook និយាយថា “យើងធ្វើតេស្តមុខងារនេះមួយរយៈពេលដែរ ហើយមនុស្សជាច្រើនប្រាប់យើងថាមុខងារ Live Location នេះពិតជាមានប្រយោជន៍នៅពេលដែលពួកគេត្រូវការណាត់ជួបជាមួយមិត្តភកិ្ត និងប្រាប់ពួកគេអំពីចំងាយដែលកំពុងស្ថិតនៅក្នុងពេលដែលអ្នកកំពុងតែធ្វើដំណើរទៅប្រជុំ ឬចែករំលែកទៅកាន់មិត្តភកិ្តរួមបន្ទប់របស់អ្នកនៅពេលដែលអ្នកធ្វើដំណើរទៅផ្ទះនៅពេលយប់។” មុខងារថ្មីនេះមិនមែនជាប្រព័ន្ធទីតាំងដំបូងរបស់ក្រុមហ៊ុន Facebook នោះទេ ព្រោះថាកម្មវិធី Messenger មានប្រើប្រាស់មុខងារចែករំលែកទីតាំងរបស់ខ្លួនរួចមកហើយ៕

រូបភាពពាណិជ្ជកម្ម
no-alternative title

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
ក្រុមហ៊ុនផលិតរថយន្ត Polestar ត្រៀមបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 23 ខែមេសាខាងមុខនេះ

ក្រុមហ៊ុនផលិតរថយន្ត Polestar ត្រៀមបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 23 ខែមេសាខាងមុខនេះ

ដោយ ប៉េងលីន