no-alternative title

ឥឡូវនេះ ស្មាតហ្វូន Huawei P10 អាចរកទិញបាននៅចក្រភពអង់គ្លេសហើយ!

ឥឡូវនេះ ស្មាតហ្វូនស៊េរីថ្មី Huawei P10 ដាក់លក់នៅក្នុងទឹកដីចក្រភពអង់គ្លេសហើយនៅក្នុងតម្លៃ 570 ផោនជាមួយនឹងការផ្តល់ជូនស៊ីមមួយដោយឥតគិតថ្លៃ។ ស្មាតហ្វូន Huawei P10 ត្រូវគេប្រទះឃើញភ្ជាប់ជាមួយនឹងម៉េមូរីក្នុងម៉ាស៊ីនទំហំ 64GB ចំនែកម៉េមូរីក្នុងម៉ាស៊ីនទំហំ 32GB នៅមិនទាន់ឃើញនៅឡើយទេ។ ស្មាតហ្វូនស៊េរីថ្មី Huawei P10 ដែលមានពណ៌ខ្មៅ (Graphite Black) ក៏បង្ហាញខ្លួនផងដែរ នៅក្នុងទឹកដីចក្រភពអង់គ្លេសនៅថ្ងៃស្អែកនេះ (វាក៏មានការលក់ចែកចាយជាលក្ខណៈអន្តរជាតិផងដែរ) ។ ប្រសិនបើលោកអ្នកចង់ប្រើប្រាស់ស្មាតហ្វូនស៊េរីថ្មីនេះ ពណ៌មាស (Dazzling Gold) អ្នកត្រូវរង់ចាំរហូតដល់ថ្ងៃទី 4 ខែមេសា។

ក្រុមហ៊ុន Carphone Warehouse នឹងដាក់លក់ស្មាតហ្វូនស៊េរីថ្មី Huawei P10 នេះមានពណ៌ខ្មៅ (Graphite Black) និងពណ៌មាស (Dazzling Gold) នៅថ្ងៃទី 31 ខែមីនាខាងមុខនេះ។ ស្មាតហ្វូនស៊េរីថ្មីនេះមានតម្លៃ 570 ផោន ហើយលោកអ្នកអាចចំណាយទឹកប្រាក់បង់ត្រឹមតែ 41 ផោនក្នុងមួយខែជាមួយនឹងក្រុមហ៊ុន EE ឬ 42 ផោនក្នុងមួយខែជាមួយក្រុមហ៊ុន Vodafone ។

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុន Vodafone ក៏ដាក់លក់ស្មាតហ្វូនស៊េរីថ្មីនេះ មានពណ៌ទឹកប្រាក់ (Mystic Silver) និងពណ៌ខ្មៅ (Graphite Black) ហើយការចាប់ផ្តើមលក់គឺនៅថ្ងៃទី 31 ខែមីនា។ លោកអ្នកអាចចំណាយទឹកប្រាក់ 10 ផោនទៀតសម្រាប់ការប្រើប្រាស់អ៊ីនធើណិត 2GB និងការខល ឬផ្ញើសារឥតដែនកំណត់។ សម្រាប់ស្មាតហ្វូន Huawei P10 Plus លោកអ្នកអាចធ្វើការកម្មង់ទិញមុន (Pre-order) បាន ហើយក្រុមហ៊ុន Carphone Warehouse សន្យាថា នឹងលក់ស្មាតហ្វូន Huawei P10 Plus ម៉េមូរីក្នុងម៉ាស៊ីន 128GB នៅថ្ងៃទី 5 ខែមេសាខាងមុខនេះ៕  

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន