no-alternative title

ក្រុមហ៊ុន Samsung ត្រៀមផ្តល់ជូន Wireless Speaker ឥតគិតថ្លៃនៅពេលទិញស្មាតហ្វូន Galaxy S8

ក្រុមហ៊ុន  Samsung នឹងប្រកាសសម្ពោធជាផ្លូវការស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួននៅក្នុងឆមាសទី 1 ឆ្នាំនេះម៉ូដែល Galaxy S8 និង Galaxy S8+ នៅថ្ងៃទី 29 ខែមីនានេះ។ ស្មាតហ្វូនទាំងពីរស៊េរីម៉ូដែល អាចនឹងដាក់ឱ្យធ្វើការកម្មង់ទិញមុននៅថ្ងៃសម្ភោធន៍នេះ ប៉ុន្តែព័ត៌មាននេះ នៅមិនទាន់មានការបញ្ជាក់ជាផ្លូវការនៅឡើយទេ។ វាហាក់ដូចជាយើងបានដឹងរួចមកហើយអំពីតម្លៃរបស់ស្មាតហ្វូនទាំងពីរស៊េរីនេះចាប់តាំងពីវាបង្ហាញខ្លួននៅលើបញ្ជីរបស់ក្រុមហ៊ុនចែកចាយមួយនៅលើហាងទំនិញអនឡាញនៅទ្វីបអ៊ឺរ៉ុប។ សម្រាប់ស្មាតហ្វូន Galaxy S8 មានតម្លៃ 815 អ៊ឺរ៉ូ ចំនែកស្មាតហ្វូន Galaxy S8+ មានតម្លៃ 925 អ៊ឺរ៉ូ។

 

ដំណឹងដែលល្អនោះគឺថា ក្រុមហ៊ុនបច្ចេកវិទ្យា Samsung បានសហការជាមួយនឹងក្រុមហ៊ុនចែកចាយធំៗ និងក្រុមហ៊ុនលក់រាយជាច្រើនដើម្បីលក់ស្មាតហ្វូនស៊េរីថ្មីនេះ។ ជាក់ស្តែង ក្រុមហ៊ុន Carphone Warehouse មានកម្មវិធីពិសេសដោយផ្តល់ជូន Wireless Speaker (តម្លៃ 99.99 ផោន) ដោយឥតគិតថ្លៃសម្រាប់ការកម្មង់ទិញស្មាតហ្វូន Galaxy S8 និង Galaxy S8+ ។

រូបភាពពាណិជ្ជកម្ម
no-alternative title

 

ការថែមជូននេះមាននៅក្នុងចក្រភពអង់គ្លេស ប៉ុន្តែយើងរំពឹងថាសម្រាប់បណ្តាប្រទេសផ្សេងទៀតនៅទ្វីបអ៊ឺរ៉ុបក៏មានការផ្តល់ជូនស្រដៀងគ្នាផងដែរ។ យោងតាមក្រុមហ៊ុន Carphone Warehouse កម្មវិធីនេះគឺជាការផ្តល់ជូនផ្តាច់មុខ ដូចនេះមិនមានក្រុមហ៊ុនចែកចាយណាមួយនៅក្នុងចក្រភពអង់គ្លេសផ្តល់ជូន Wireless Speaker នៅពេលកម្មង់ទិញស្មាតហ្វូន Galaxy S8 នោះទេ។ យ៉ាងណាមិញ វានៅតែមានវត្ថុផ្សេងទៀតដែលក្រុមហ៊ុនចែកចាយ និងលក់រាយជាច្រើននឹងផ្តល់ជូនដោយឥតគិតថ្លៃនៅពេលកម្មង់ទិញស្មាតហ្វូនស៊េរីថ្មី Samsung Galaxy S8 និង Galaxy S8+ (ការកម្មង់ទិញមុនអាចធ្វើឡើងនៅថ្ងៃសម្ពោធ ឬនៅក្នុងសប្តាហ៍ក្រោយ)៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន