no-alternative title

iPad Pro 2 អេក្រង់ 10.5 អ៊ីង ត្រូវបានគេរាយាករណ៍ថា ក្រុមហ៊ុនផលិតមានចំនួនកំណត់ ហើយនឹងដាក់លក់នៅថ្ងៃទី 4 ខែមេសាខាងមុខនេះ

ស្ងាត់ៗ ក្រុមហ៊ុន Apple ដាក់លក់ទូរស័ព្ទ iPhone 7 ពណ៌ក្រហម និងថេប្លេត iPad ថ្មីនៅថ្ងៃទី 21 ខែមីនាដែលពិតជារឿងគួរឱ្យភ្ញាក់ផ្អើលមួយ។ ប៉ុន្តែវានៅមិនអ្វីមួយដែលមិនទាន់បានបង្ហាញខ្លួននៅឡើយនោះគឺថេប្លេតស៊េរីថ្មី iPad Pro 2 អេក្រង់ 10.5 អ៊ីង។ យោងទៅតាមរបាយការណ៍ថ្មីមួយបញ្ជាក់ថា ថេប្លេតស៊េរីថ្មីនេះបានផលិតបញ្ចប់រួចរាល់ហើយ ចំនែកការលក់ប្រហែលជានៅថ្ងៃទី 4 ខែមេសាខាងមុខនេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

អ្នកវិភាគ Rhoda Alexander របស់ក្រុមហ៊ុន IHS Markit ប្រាប់ទស្សនាវដ្តី Forbes កាលពីថ្ងៃអាទិត្យថា “ភស្តុតាងជាច្រើនបង្ហាញថាការផលិតថេប្លេតស៊េរីថ្មីអេក្រង់ 10.5 អ៊ីងធ្វើឡើងនៅក្នុងខែនេះ ចំនែកការដាក់លក់ថេប្លេតនេះគឺនៅក្នុងខែមេសា។ ការផលិតថេប្លេតស៊េរីថ្មីនេះមានចំនួនកំណត់មួយប៉ុណ្ណោះ ហើយក្រុមហ៊ុន Apple ក៏ដាក់លក់នៅក្នុងប្រទេសដែលខ្លួនបានកំណត់គោលដៅផងដែរ។”

 

ចាប់តាំងពីវត្តមានរបស់ iPad ស៊េរីថ្មីមានតម្លៃរហូតដល់ទៅ 329 ដុល្លារ ហើយលក្ខណៈសម្បត្តិរបស់វាក៏មិនមានអ្វីប្លែកអស្ចារ្យនោះទេ វាមានពាក្យចចាមអារ៉ាមជាច្រើននិយាយថា ថេប្លេត iPad Pro 2 ពិតជាមានសមត្ថភាពអស្ចារ្យ និងជាប្រភេទ Premium Tablet ភ្ជាប់ជាមួយលក្ខណៈសម្បត្តិអស្ចារ្យជាច្រើន។ 

 

ទោះបីជាដឹងថាថេប្លេត iPad Pro 2 នឹងដាក់លក់នៅថ្ងៃទី 4 ខែមេសាក៏ដោយ វានៅមិនទាន់មានការបញ្ជាក់ជាផ្លូវការណាមួយពីក្រុមហ៊ុន Apple នៅឡើយទេ។ ក្រុមហ៊ុន Apple អាចនឹងបង្ហាញថេប្លេត iPad Pro 2 នេះជាមួយនឹងទូរស័ព្ទស៊េរីថ្មីរបស់ខ្លួននៅក្នុងព្រឹត្តិការណ៍ធំប្រចាំរបស់ខ្លួននៅក្នុងនិទាយរដូវឆ្នាំនេះ។ លោកស្រី Rhoda Alexander អះអាងថា ក្រុមហ៊ុន Apple នឹងផលិតថេប្លេត iPad Pro 2 នេះនៅក្នុងចំនួនកំណត់មួយប៉ុណ្ណោះ។

 

ថេប្លេត iPad Pro 2 ត្រូវបានគេដឹងថានឹងមានតម្លៃរហូតដល់ទៅ 799 ដុល្លារហើយវានឹងភ្ជាប់មកជាមួយមុខងារ Touch Bar ដូចទៅនឹង MacBook Pro 2016 ការប្រើប្រាស់ជាមួយ Apple Pencil 2 ប្រព័ន្ធប្រតិបត្តិការ iOS 10.3 និងបន្ទះឈីប Apple A10X processor ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ដោយ ប៉េងលីន