no-alternative title

Huawei P10 ពណ៌បែតង គឺជារចនាបថពណ៌ថ្មី ដែលបង្ហាញអត្ថន័យក្តីស្រលាញ់ធម្មជាតិរបស់មនុស្សជាតិក្នុងឆ្នាំ 2017 នេះ

តើអ្នកដឹងទេថា ឆ្នាំនេះ ត្រូវនឹងពណ៌អ្វី? បើតាមវិទ្យាស្ថានជំនាញផ្នែកពណ៌ដ៏ល្បីល្បាញក្នុងពិភពលោកឈ្មោះថា “Pantone Color Institute” បានឲ្យដឹងថា ឆ្នាំ 2017 នេះគឺស័ក្តិសមបំផុតជាមួយនឹងពណ៌បៃតង “Greenery”។ ដោយជារៀងរាល់ឆ្នាំ Pantone បានជ្រើសរើសពណ៌ដែលឆ្លុះបញ្ចាំងពីអ្វីដែលកំពុងកើតមានឡើងនៅក្នុងពិភពលោក។ ពណ៌ដែលបានជ្រើសរើសដោយ Pantone ក្នុងមួយឆ្នាំៗត្រូវបានគេយកទៅប្រើប្រាស់ក្នុងការបង្កើតលម្អការរចនា តុបតែងផ្នែកខាងក្នុង លើម្ហូបអាហារ និងការធ្វើដំណើរ និងសម្រាប់បង្កើតលើការរចនាម៉ូដសម្រាប់ផលិតផលទាន់សម័យជាដើម។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

ឆ្នាំនេះ ពណ៌បៃតងគឺជាពណ៌ដែលឆ្លុះបញ្ចាំងពីការផ្សាភ្ជាប់រវាងមនុស្សជាតិជាមួយនឹងធម្មជាតិដែលកំពុងតែចាប់ផ្តើមនូវភាពស្រស់បំព្រងសារជាថ្មីម្តងទៀត។ ពណ៌បៃតងបានបង្ហាញពីភាពស្រស់បំព្រងនៃធម្មជាតិដែលដក់ដាំក្នុងចិត្តនៃអ្នកគ្រប់គ្នា និងបង្ហាញពីកំណើនជីវិតដ៏រស់រវើកសម្រាប់និទាឃរដូវឆ្នាំនេះ។

នៅក្នុងឆ្នាំ 2017 នេះក្រុមហ៊ុន Huawei ដែលជាក្រុមហ៊ុនដ៏ល្បីល្បាញមួយក្នុងការផ្គត់ផ្គង់ទូរស័ព្ទស្មាតហ្វូនជ្រោកក្រោមស្លាកសញ្ញា “HUAWEI” បានចាំផ្តើមក្នុងការផលិតស្មាតហ្វូនលំដាប់កំពូលរបស់ខ្លួនដោយបានចាប់ដៃគូជាមួយវិទ្យាស្ថាន Pantone កាលពីប៉ុន្មានខែមុននេះដើម្បីធ្វើការសិក្សាក្នុងការផលិតចេញស្មាតហ្វូនដែលមានពណ៌ទាក់ទាញជាច្រើន។ ជាលទ្ធផលក្រោយពីការចាប់ដៃគូសហការគ្នារួចមកឥលូវនេះក្រុមហ៊ុន Huawei បានដាក់បង្ហាញចេញស្មាតហ្វូនដែលមានពណ៌ថ្មីគឺពណ៌បៃតងយ៉ាងស្រស់ស្អាតទាក់ទាញបំផុត “Special Color Edition”។ 

ក្រៅតែពី Huawei P10 និងP10 Plus ដែលមានពណ៌បៃតងស្រស់ក្រុមហ៊ុន Huawei និង Pantone ក៏បង្ហាញចេញពណ៌ខៀវ “Dazzling Blue” មួយទៀតដែលជាពណ៌ដ៏ទាក់ទាញផងដែរ។ សម្រាប់ទូរស័ព្ទ Huawei P10 និង P10 Plus គឺមានពណ៌រហូតដល់ទៅប្រាំមួយពណ៌សម្រាប់ជ្រើសរើសក្នុងនោះរួមមានពណ៌ទឹកមាស “Prestige gold” និងទឹកប្រាក់ “Mystic silver”។ Huawei P10 ដែលមានពណ៌បៃតង “Greenery” និងពណ៌ខៀវ “Dazzling Blue” គឺជាឧទាហរណ៍មួយដែលបានគួសបង្ហាញពីចំនាប់អារម្មណ៍នៃការចង់បានរបស់អ្នកប្រើប្រាស់។ 

ដូច្នេះក្នុងឆ្នាំ 2017 នេះម៉ាកសញ្ញាផលិតផលល្បីៗ នៅក្នុងពិភពលោក គឺបានចាប់ផ្តើមបង្ហាញចេញផលិតរបស់ខ្លួនដែលមានពណ៌ចម្រុះ ដែលផ្តល់ឲ្យអ្នកប្រើប្រាស់ធ្វើការជ្រើសរើសពណ៌ណាមួយដែលពួកគេស្រឡាញ់ចូលចិត្តបំផុត ជាមួយផលិតផលថ្មី ដែលមានការរចនាម៉ូដដ៏ទាន់សម័យ និងមានភាពទាក់ទាញបំផុតសម្រាប់ពួកគេ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន