no-alternative title

Spark Drone ផលិតផលថ្មីរបស់ក្រុមហ៊ុន DJI និងមានរូបរាងតូចជាង Mavic Pro ត្រូវបានក្រុមហ៊ុនរចនាសម្រាប់ថតរូប Selfie ឬវីដេអូខ្លីៗ

យន្តហោះគ្មានមនុស្សបើក Mavic Pro របស់ក្រុមហ៊ុន DJI ប្រហែលជាយន្តហោះ ដែលមានរូបរាងតូច និងងាយដាក់តាមខ្លួន ប៉ុន្តែពេលនេះក្រុមហ៊ុន DJI មានគម្រោងក្នុងការបញ្ចេញនូវយន្តហោះ Drone គ្មានមនុស្សបើកកាន់តែតូចជាងនេះទៀត។ រូបភាពជាច្រើនរបស់យន្តហោះគ្មានមនុស្សបើកនេះមានឈ្មោះថា Spark Drone ដែលភ្ជាប់ជាមួយនឹងមុខងារក្នុងការថតរូប Selfie ផងដែរ។ យន្តហោះ Spark Drone បង្ហាញខ្លួននៅលើវេទិកាជាភាសាចិន របស់ក្រុមហ៊ុន DJI ប៉ុន្តែនៅលើគេហទំព័រនេះពេលនេះបិទបាត់ទៅហើយ។ អ្វីដែលសំណាងល្អនោះ គេហទំព័រ TechCrunch រក្សាទុករូបភាពជាច្រើនសន្លឹករបស់យន្តហោះ Drone ថ្មីនេះដែលមានរូបរាងតូចជាងយន្តហោះ Mavic Pro នៅពេលដែលគេចាប់ហែកស្លាបរបស់វាដាក់ទន្ទឹមគ្នា។ យន្តហោះ Spark Drone មិនមានគន្លាក់បត់ស្លាបដូចទៅនឹងយន្តហោះ Mavic Pro នោះទេ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ផ្នែកខាងក្រោមរបស់យន្តហោះ Spark Drone ស្រោបដោយប្លាស្ទិក ហើយវាថែមទាំងភ្ជាប់ជាមួយនឹងសែនស័រនៅបាតជាច្រើន(bottom-facing sensors)នៅអំឡុងពេលហោះហើរ។ ផ្ទាំងខាងមុខរបស់យន្តហោះនេះក៏ភ្ជាប់ជាមួយនឹងសែនស័រជាច្រើនទៀតផងដែរ ជាពិសេស Spark Drone មានសមត្ថភាពអាចគេចចេញពីឧបសគ្គជាច្រើនដោយគ្មានបញ្ហា។

 

សម្រាប់ប្រព័ន្ធកាមេរ៉ាវិញ វាមានជើងទម្ររលក្ខណៈខុសផ្សេងគ្នាជាមួយនឹងយន្តហោះ Mavic Pro ។ ជើងទម្រររបស់យន្តហោះគ្មានមនុស្សបើក Spark Drone អាចបត់ឡើងលើ និងចុះក្រោមតែប៉ុណ្ណោះ។ សម្រាប់ការបត់ទៅឆ្វេង និងស្តាំវិញត្រូវឱ្យអ្នកប្រើប្រាស់បត់ដោយខ្លួនឯង។ វានៅមិនទាន់មានព័ត៌មានណាមួយបញ្ជាក់អំពីលក្ខណៈសម្បត្តិជាផ្លូវការរបស់កាមេរ៉ានៅឡើយទេ។ នៅលើបណ្តាញសង្គម YouTube អ្នកប្រើប្រាស់ដាក់ឈ្មោះថា Sami Lou នៅក្នុងវីដេអូខ្លីមួយបង្ហាញអំពីគំរូនៃយន្តហោះ Spark Drone ។ វីដេអូនេះមិនបង្ហាញពីការហោះហើររបស់យន្តហោះ Spark Drone នោះទេ ប៉ុន្តែវាបង្ហាញអំពីជើងទម្ររភ្ជាប់កាមេរ៉ាដែលអាចបញ្ឈរបាន។

សូមទស្សនាវីដេអូ៖

ដោយសារតែទំហំរបស់យន្តហោះ Spark Drone មានរូបរាងតូច នោះយើងអាចមើលឃើញអំពីរូបរាង និងប្រព័ន្ធ Hardware របស់វា។ មនុស្សមួយចំនួនគិតថា យន្តហោះគ្មានមនុស្សបើក Spark Drone អាចប្រើប្រាស់សម្រាប់ការប្រណាំង និងការថតរូប Selfies និងវីដេអូខ្លីៗ។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន DJI នៅមិនទាន់ប្រកាសជាផ្លូវការអំពីយន្តហោះ Spark Drone នៅឡើយទេ ប៉ុន្តែក្រុមហ៊ុនបានធ្វើអាជ្ញាប័ណ្ណស្លាកឈ្មោះ(Trademark)សម្រាប់យន្តហោះគ្មានមនុស្សបើកថ្មីនេះរួចរាល់ហើយ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន