no-alternative title

សារព័ត៌មាន Reuters ព្យាករណ៍ថា Samsung Galaxy S8 និង S8 Plus ពិតជាអាចបំបែកកំណត់ត្រានៃការលក់នៅក្នុងឆ្នាំនេះជាក់ជាមិនខាន

សារព័ត៌មាន Reuters បានរាយការណ៍នៅចុងសប្តាហ៍នេះថា ការព្យាករណ៍ប្រាក់ចំណេញសម្រាប់ត្រីមាសល្អបំផុត នៅក្នុងរយៈពេល 3 ឆ្នាំទៅមុខទៀតរបស់ក្រុមហ៊ុន Samsung Electronics គឺ និងផ្តើមឡើងចាប់ខែមករា រហូតដល់ខែមីនា 2018 ខាងមុខនេះ។  ការព្យាករណ៍នេះ និងអាចធ្វើឱ្យក្រុមហ៊ុន Samsung បំបែកកំណត់ត្រានៃការលក់ប្រចាំឆ្នាំរបស់ខ្លួនវិញ ហើយនិងមានសន្ទុះងើបលឿនកាន់តែខ្លាំងបំផុត បើធៀបជាមួយនឹងរយះពេល ដែលបានចាប់ផ្តើមចេញលក់ហ្វាប់ប្លេត Galaxy Note 7  ដែលបានធ្វើអោយ Samsung ត្រូវខាតបង់ទឹកប្រាក់ 5.3 ពាន់លានដុល្លារអាមេរិច។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

Reuters បញ្ជាក់ថា ការព្យាករណ៍នេះ នៅមិនទាន់រាប់បញ្ចូលទឹកប្រាក់ចំណេញដែលក្រុមហ៊ុន Samsung ទើបតែបញ្ចេញស្មាតហ្វូនស៊េរីថ្មី Samsung Galaxy S8 នៅឡើយទេ។ ក្រុមអ្នកវិភាគជាច្រើន បានរំពឹងថា ប្រាក់ចំណេញប្រចាំត្រីមាស ដែលល្អបំផុតសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យា Samsung គឺនៅក្នុងខែមេសា ទៅខែមិថុនា គឺចំពេលដែលស្មាតហ្វូនស៊េរីថ្មី Samsung Galaxy S8 និង Galaxy S8 Plus ដាក់លក់ជាផ្លូវការ។ ក្រុមអ្នកស្រាវជ្រាវមួយចំនួនជឿជាក់ថា ស្មាតហ្វូនស៊េរីថ្មីនេះ ពិតជាបំបែកកំណត់ត្រានៃការលក់នៅក្នុងត្រីមាសឆ្នាំនេះជាក់ជាមិនខាន។

 

Reuters បានបន្ថែមថា ស្មាតហ្វូន Galaxy S8 នឹងបំបែកកំណត់ត្រានៃការលក់នៅលើទីផ្សារជាច្រើននៅលើពិភពលោកនៅក្នុងឆ្នាំនេះ ដោយសារតែវាប្រើប្រាស់នូវប្រព័ន្ធជំនួយការឆ្លាតវៃ Bixby ដើម្បីប្រកួតប្រជែងជាមួយនឹងជំនួយការឆ្លាតវៃ Siri របស់ក្រុមហ៊ុនApple ។ ស្មាតហ្វូន Galaxy S8 មានស៊ុមព័ទ្ធអេក្រង់កាន់តែតូចជាងមុនជាមួយអេក្រង់ Infinity Display ។ ស្មាតហ្វូន Galaxy S8 ភ្ជាប់ជាមួយអេក្រង់គែមកោងទំហំ 5.8 អ៊ីង Quad HD ចំនែកស្មាតហ្វូន Galaxy S8 Plus វិញមានអេក្រង់ទំហំ 6.2 អ៊ីង Quad HD ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន