no-alternative title

Samsung Galaxy S8 បំបែកកំណត់ត្រាសំរាប់ការ Pre-order នៅប្រទេសកូរ៉េខាងត្បូង

ស្មាតហ្វូន Samsung Galaxy S8 និង Galaxy S8+ បំបែកកំណត់ត្រានៃការកម្មង់ទិញមុន (Pre-order) នៅក្នុងប្រទេសកូរ៉េខាងត្បូងដោយត្រឹមតែរយៈពេល 2 ថ្ងៃ ការកម្មង់ទិញមុនកើនឡើងដល់ 550,000 គ្រឿង។ វាមានការកើនឡើង 5 ដងបើធៀបជាមួយនឹងការកម្មង់ទិញមុនលើស្មាតហ្វូន Galaxy S7 (ប្រហែលជា 100,000 គ្រឿង) ហើយប្រហែលជាជិត 3 ដងបើធៀបជាមួយនឹងការកម្មង់ទិញមុនហ្វាប់ប្លេត Galaxy Note 7 (ប្រហែលជា 200,000 គ្រឿង) ។

រូបភាពពាណិជ្ជកម្ម
no-alternative title

ការកម្មង់ទិញមុន (Pre-order) ចាប់ផ្តើមរហូតដល់ថ្ងៃទី 17 ខែមេសា (លទ្ធផលអាចកើនឡើងដល់ខ្ទង់លានគ្រឿង) ហើយស្មាតហ្វូន Galaxy S8 នេះនឹងដាក់លក់នៅក្នុងហាងចែកចាយច្រើនជាង 3000 កន្លែងនៅក្នុងប្រទេសនេះ។ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung នឹងផ្តល់ជូននូវ Bluetooth speaker ដោយឥតគិតថ្លៃ ឬកាតតម្លៃ 400,000 វ៉ុន។ របាយការណ៍ជាច្រើនបង្ហាញថា 80% ទៅ 90% នៃអតិថិជន ដែលមកទស្សនាបានធ្វើការកម្មង់ទិញស្មាតហ្វូនស៊េរីថ្មី Galaxy S8 ។

អ្វីដែលគួរឱ្យភ្ញាក់ផ្អើលទៀតនោះ កម្រិតនៃការកម្មង់ទិញមុនស្មាតហ្វូន Galaxy S8 និង S8+ គឺមានភាពខុសគ្នាតែតិចតួចប៉ុណ្ណោះ។ តម្រូវការនៃស្មាតហ្វូនអេក្រង់ធំចាប់ផ្តើមកើនឡើងចាប់តាំងពីហ្វាប់ប្លេត Galaxy Note 7 លែងមាននៅលើទីផ្សារ។ ក្រុមហ៊ុន Samsung និយាយថា ស្មាតហ្វូនស៊េរីថ្មី Galaxy S8 និង S8+ បំពាក់នូវរ៉េម 6GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 128GB ក៏មានតម្រូវការខ្លាំងដែរ។ របាយការណ៍មួយចេញពីប្រទេសកូរ៉េខាងត្បូងបញ្ជាក់ថា គម្រោងរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Samsung គឺបំបែកកំណត់ត្រានៃការលក់លើសស្មាតហ្វូន Galaxy S7 ដែលលក់បានចំនួន 49 លានគ្រឿងកាលពីឆ្នាំមុន។ អ្នកវិភាគជាច្រើនរំពឹងថា ត្រឹមតែរយៈពេលមួយខែ ស្មាតហ្វូនស៊េរីថ្មី Samsung Galaxy S8 ពិតជាអាចលក់បានប្រហែល 13 លានគ្រឿង៕ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ដោយ ប៉េងលីន
iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

ដោយ ប៉េងលីន
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

ដោយ ប៉េងលីន