no-alternative title

របាយការណ៍ថ្មី៖ Samsung គ្រោងនិងបោះបង់ចោលទីផ្សារកាមេរ៉ាឌីជីថល ដោយងាកមកផ្តោតទៅលើកាមេរ៉ា Gear 360 វិញបន្ទាប់ពីមើលឃើញពីតម្រូវខ្ពស់

ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Samsung ប្រហែលជាត្រូវគេស្គាល់ឈ្មោះដោយសារឧស្សាហកម្មស្មាតហ្វូនចល័តរបស់ខ្លួន ប៉ុន្តែក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េខាងត្បូងនេះក៏ផលិតនូវឧបករណ៍បច្ចេកវិទ្យាជាច្រើនទៀតផងដែរ។ ក្រុមហ៊ុន Samsung ផលិតនូវទូរទស្សន៍ សមាសភាគ Semiconductor និង OLED ដែលជួយក្រុមហ៊ុនបំបែកកំណត់ត្រានៃប្រាក់ចំណេញយ៉ាងច្រើនសន្ធឹកសន្ធាប់ ប៉ុន្តែផ្នែកអាជីវកម្មមួយ ដែលដំណើរការនៅមិនទាន់ជោគជ័យនោះ គឺកាមេរ៉ា។

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ត្រូវគេរកឃើញថា ទទួលជោគជ័យខ្លាំងស្ទើរតែគ្រប់ផ្នែកនៅក្នុងអាជីវកម្មរបស់ខ្លួន ប៉ុន្តែពាក្យចចាមអារ៉ាមជាច្រើនបង្ហាញថាក្រុមហ៊ុន Samsung អាចនឹងបោះបង់ចោលអាជីវកម្មកាមេរ៉ាឌីជីថលរបស់ខ្លួន។ ក្រុមហ៊ុន Samsung នៅមិនទាន់បញ្ចេញកាមេរ៉ាឌីជីថលអ្វីថ្មីនោះទេបន្ទាប់ពីកាមេរ៉ា NX500 ដែលបង្ហាញខ្លួននៅក្នុងឆ្នាំ 2015 នោះ។ ក្រុមហ៊ុន Samsung ក៏បោះបង់ចោលទីផ្សារកាមេរ៉ាឌីជីថល នៅក្នុងទឹកដីចក្រភពអង់គ្លេសផងដែរ ដោយសារតែតម្រូវការមានការធ្លាក់ចុះបន្តិចម្តងៗ ទៅលើកាមេរ៉ាឌីជីថល និងម៉ាស៊ីនថតនេះ។

រូបភាពពាណិជ្ជកម្ម
no-alternative title

របាយការណ៍ជាច្រើនបង្ហាញថា ពេលនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung កំពុងបោះបង់ចោលទាំងស្រុងអាជីវកម្មកាមេរ៉ាឌីជីថលរបស់ខ្លួនចេញពីគេហទំព័រនៅកូរ៉េខាងត្បូង។ ប្រភពអនាមិកនៅក្នុងក្រុមហ៊ុន Samsung អះអាងថា ក្រុមហ៊ុន Samsung ចាប់ផ្តើមការសម្រេចចិត្តរបស់ខ្លួនរួចទៅហើយ។ នាយកប្រតិបត្តិសុំមិនបញ្ចេញឈ្មោះម្នាក់និយាយថា “យើងលែងផលិត និងលក់កាមេរ៉ាឌីជីថលទៀតហើយ។ ប៉ន្តែយើងនឹងបង្កើតនូវកាមេរ៉ាឌីជីថលថ្មីសម្រាប់បន្តអាជីវកម្មរបស់យើងឡើងវិញ។”

អាជីវកម្មកាមេរ៉ាឌីជីថលថ្មីនេះ គឺប្រហែលផ្តោតទៅលើកាមេរ៉ា Gear 360 របស់ក្រុមហ៊ុន Samsung ដែលអនុញ្ញាតឱ្យអតិថិជនអាចថតរូបកម្រិត 360 ដឺក្រេនៅជុំវិញខ្លួនរបស់ពួកគេ។ កាមេរ៉ា Gear 360 ជំនាន់ទី 2 នេះទើបតែបង្ហាញវត្តមាននាពេលថ្មីៗនេះជាមួយនឹងស្មាតហ្វូន Galaxy S8 ។ ក្រុមហ៊ុន Samsung កំពុងបង្កើនគុណភាព និងលក្ខណៈសម្បត្តិកាន់តែអស្ចារ្យនៅលើកាមេរ៉ារបស់ស្មាតហ្វូន ហើយក្រុមហ៊ុន Samsung ក៏ដើរតួយ៉ាងសំខាន់នៅក្នុងទីផ្សារកាមេរ៉ាឌីជីថលស្មាតហ្វូនសម្រាប់អ្នកប្រើប្រាស់ផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ដោយ ប៉េងលីន