no-alternative title

ជំនួយការឆ្លាតវៃ Bixby គ្រោងពង្រីកមុខងារប្រើប្រាស់ និងការទ្រទ្រង់ភាសាអោយបានច្រើនជាងនេះនៅក្នុងត្រីមាសទី 4 ឆ្នាំ 2017

Bixby ជំនួយការឆ្លាតវៃថ្មីរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Samsung គឺជាផ្នែកមួយនៃមុខងារដ៏សំខាន់សម្រាប់ស្មាតហ្វូនស៊េរីថ្មី Galaxy S8 និង Galaxy S8+ ។ រឿងពិតមួយគឺថា ក្រុមហ៊ុន Samsung សម្រេចចិត្តក្នុងការបន្ថែមនូវប៊ូតុង Bixby សម្រាប់ការបញ្ជាជាសំឡេងទៅលើស្មាតហ្វូនស៊េរីថ្មីនេះ ប៉ុន្តែអ្នកប្រើប្រាស់មួយចំនួនមានការខកចិត្តផងដែរដោយសារប្រព័ន្ធជំនួយការឆ្លាតវៃនេះ អាចនិយាយបានតែភាសាអង់គ្លេស និងភាសាកូរ៉េ តែប៉ុណ្ណោះ ហើយមុខងារនៃការប្រើប្រាស់របស់វា ក៏នៅមិនទាន់ច្រើនគ្រប់គ្រាន់ផងដែរ។

រូបភាពពាណិជ្ជកម្ម
no-alternative title

ដូចនេះ តើពេលណាដែលជំនួយការឆ្លាតវៃ Bixby ធ្វើការអាប់ឌែត (update) ជាមួយនឹងមុខងារថ្មីៗ និងការទ្រទ្រង់ភាសាបានច្រើននោះ? រហូតមកទល់ពេលនេះ គ្មានអ្នកណាម្នាក់ដឹងនោះទេ ប៉ុន្តែគេហទំព័រ (Support Page) មួយរបស់ក្រុមហ៊ុន Samsung នៅអាឡឺម៉ង់ទើបតែផ្តល់ចម្លើយសម្រាប់រឿងនេះ។ អ្នកប្រើប្រាស់ភាគច្រើនស្វែងរកចម្លើយរបស់ពួកគេនៅក្នុងផ្នែក FAQ នៅលើគេហទំព័រមួយនេះ ហើយពេលនេះគេដឹងថា ជំនួយការឆ្លាតវៃ Bixby នឹងធ្វើការបន្ថែមនូវមុខងារថ្មីៗ និងការទ្រទ្រង់ភាសាជាច្រើនបាននៅក្នុងត្រីមាសទី 4 ឆ្នាំ 2017 ខាងមុខនេះ។ នៅក្នុងរូបភាព Screenshot មួយភ្ជាប់ជាមួយនឹងឃ្លាមួយថា “Bixby អាចនិយាយពាក្យថា Hello ” ជាភាសាអាឡឺម៉ង់។

បើទោះបីជាមិនទាន់មានព័ត៌មានបន្ថែមអំពីរឿងនេះក្តី ដំណឹងនេះផ្តល់នូវភាពជឿជាក់ និងទុកចិត្តមួយថា ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ពិតមានមានគម្រោងក្នុងការអាប់ឌែត (Update) ទៅលើជំនួយការឆ្លាតវៃ Bixby របស់ខ្លួនពិតមែននៅក្នុងរដូវស្លឹកឈើជ្រុះនាពេលខាងមុខនេះ។ លោកអ្នកប្រហែលជាដឹងហើយថា ជំនួយការឆ្លាតវៃ Bixby មិនមែនផ្តាច់មុខសម្រាប់ស្មាតហ្វូន Galaxy S8 នោះទេ ហើយ Bixby ក៏អាចនឹងបង្ហាញខ្លួននៅលើហ្វាប់ប្លេត Galaxy Note 8 ផងដែរ។ ហ្វាប់ប្លេត Galaxy Note 8 ប្រហែលជានឹងបង្ហាញខ្លួននៅក្នុងសប្តាហ៍ទីមួយនៃខែកញ្ញាក្នុងព្រឹត្តិការណ៍ IFA (ធ្វើឡើងនៅទីក្រុងប៊ែកឡាំង) ហើយហ្វាប់ប្លេតនេះនឹងនាំយកនូវការអាប់ឌែតយ៉ាងច្រើនទៅលើផ្នែក Software របស់ខ្លួន៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន