no-alternative title

ប្លែកភ្នែកហើយរង់ចាំតាមដានទាំងអស់គ្នា ពេលនេះល្បីថា ក្រុមហ៊ុន Apple និង Google កំពុងតែចម្លងការរចនាម៉ូដអេក្រង់គែមកោងតាមក្រុមហ៊ុន Samsung

លោកអ្នកលប្រាកដជាបានជ្រាបហើយថា ក្រុមហ៊ុន Samsung ធ្លាប់មានបញ្ហាចម្រូងចម្រ៉ាស់ជាយូរមកហើយដោយសារការចម្លងការរចនាម៉ូដតាមក្រុមហ៊ុនបច្ចេកវិទ្យា Apple សម្រាប់ស្មាតហ្វូនជាច្រើនរបស់ខ្លួន។ ដោយសារតែរឿងនេះហើយ ក្រុមហ៊ុន Apple ប្តឹងក្រុមហ៊ុនបច្ចេកវិទ្យា Samsung ជាច្រើនលើកច្រើនសារតាមផ្លូវច្បាប់ទៅលើការរំលោភប៉ាតង់ និងការរចនាម៉ូដ។ ប៉ុន្តែឥឡូវនេះវិញភាពមិនប្រក្រតីកំពុងតែកើតឡើងហើយនៅក្នុងវិស័យឧស្សាហកម្មហើយដោយសារតែក្រុមហ៊ុនបច្ចេកវិទ្យា Apple និង Google កំពុងតែចម្លងការរចនាម៉ូដពីក្រុមហ៊ុនបច្ចេកវិទ្យា Samsung វិញ។ ត្រឡប់ទៅកាន់ឆ្នាំ 2015 ក្រុមហ៊ុន Samsung បញ្ចេញស្មាតហ្វូន Galaxy S6 ដ៏ប្រណិតជាមួយនឹងស្មាតហ្វូន Galaxy S6 Edge ដែលប្រើប្រាស់អេក្រង់គែមកោងយ៉ាងស្រស់ស្អាតបំផុត។

 

ការរចនារូបរាងគឺស្រដៀងគ្នាសម្រាប់ស្មាតហ្វូន Galaxy S7 និង Galaxy S7 Edge ឆ្នាំ 2016 ។ បន្ទាប់មកកាលពីខែមុននេះ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung សម្ពោធស្មាតហ្វូន Galaxy S8 ដែលមានអេក្រង់គែមកោងយ៉ាងស្រស់ស្អាត ស៊ុមព័ទ្ធអេក្រង់កាន់តែស្តើងផ្នែកខាងលើ និងផ្នែកខាងក្រោម ជាពិសេសអេក្រង់ផ្នែកខាងមុខជាប្រភេទ OLED ។ខណៈពេលដែលពេលនេះស្មាតហ្វូន Galaxy S8 នៅមិនទាន់ដាក់លក់ជាផ្លូវការនៅជុំវិញពិភពលោកនៅឡើយទេ (កាលបរិច្ឆេទនៃការដាក់លក់ជាផ្លូវការប្រហែលជានៅចុងខែនេះ) ស្មាតហ្វូននេះទទួលបានការគាំទ្រ និងចំណុចល្អៗជាច្រើនពីស្ថាប័នអ្នកកាសែតជាមួយនឹងរបកគំហើញនៃការរចនារូបរាងដ៏ស្រស់ស្អាត ហើយស្មាតហ្វូននេះទទួលបានការកោតសរសើរគ្រប់ៗគ្នា។

រូបភាពពាណិជ្ជកម្ម
no-alternative title

 

យោងទៅតាមពាក្យចចាមអារ៉ាមចុងក្រោយបំផុត វាហាក់ដូចជាក្រុមហ៊ុនបច្ចេកវិទ្យា Apple និង Google មានគម្រោងក្នុងការចម្លងការរចនាម៉ូដពី Samsung សម្រាប់ស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួនដែលគ្រោងបង្ហាញខ្លួននាពេលខាងមុខនេះ។ ក្រុមហ៊ុន Apple ដែលមានមូលដ្ឋាននៅទីក្រុងកាលីហ្វ័ញ៉ា ត្រូវគេរំពឹងថា នឹងសម្ពោធទូរស័ព្ទ iPhone ស៊េរីថ្មីរបស់ខ្លួននៅក្នុងព្រឹត្តិការណ៍ខួបអនុស្សាវរីយ៍លើកទី 10 នៅក្នុងរដូវស្លឹកឈើជ្រុះខាងមុខនេះ។ ទូរស័ព្ទ iPhone 8 មានពាក្យចចាមអារ៉ាមលើកឡើងថានឹងមានការផ្លាស់ប្តូររូបរាងថ្មី គឺមានអេក្រង់គែមកោង កញ្ចក់ OLED ដូចគ្នាទៅនឹង Samsung Galaxy S8 ដែរ។

 

ចំនែកក្រុមហ៊ុនបច្ចេកវិទ្យា Google ក៏គ្រោងសម្ពោធស្មាតហ្វូនស៊េរីថ្មី Pixel ជំនាន់ទី 2 របស់ខ្លួននៅក្នុងឆ្នាំនេះផងដែរ។ របាយការណ៍ចុងក្រោយបំផុតលើកឡើងថា ស្មាតហ្វូននេះ នឹងប្រើប្រាស់អេក្រង់កោងជាមួយកញ្ចក់ OLED ផងដែរ៕

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ដោយ ប៉េងលីន