no-alternative title

តើអ្វីទៅជា Samsung Premium Care? ហេតុអ្វីបានជាអតិថិជនរបស់ស្មាតហ្វូន Galaxy S8 សប្បាយចិត្តរីករាយជាមួយរឿងនេះ?

ស្មាតហ្វូនស៊េរីថ្មី Samsung Galaxy S8 និង Galaxy S8+ ដាក់អោយធ្វើការកម្មង់ទិញមុន (Pre-orders) រួចហើយនៅទឹកដីសហរដ្ឋអាមេរិចកាលពីសប្តាហ៍មុន ហើយកាលបរិច្ឆេទនៃការដាក់លក់ជាផ្លូវការគឺនៅថ្ងៃទី 21 ខែមេសាខាងមុខនេះ។ យើងធ្លាប់និយាយច្រើនរួចមកហើយអំពីលក្ខណៈសម្បត្តិ និងមុខងារថ្មីៗរបស់ស្មាតហ្វូនត្រកូល Galaxy S8 ប៉ុន្តែរឿងមួយដែលយើងមិនទាន់បានដឹងនោះគឺ Samsung Premium Care ។  Samsung Premium Care គឺជាសេវាកម្មថ្មីមួយទៀតសម្រាប់ស្មាតហ្វូនត្រកូល Galaxy S8 ស្រដៀងគ្នាទៅនឹងសេវាកម្មជាច្រើន (ដូចជាសេវាកម្ម Apple Care+) ។ Samsung Premium Care ធានាទៅលើការជួសជុលទៅលើសេវាកម្មរបស់ស្មាតហ្វូន Samsung Galaxy S8 និង Galaxy S8+ ប៉ុន្តែសេវាកម្មនេះប្រហែលជាផ្តល់ជូននូវលក្ខណៈកាន់តែពិសេសច្រើនជាងសេវាកម្មរបស់ក្រុមហ៊ុនផ្សេងៗទៀត។

សម្រាប់ការចាប់ផ្តើមដំបូងនៅក្នុងទឹកដីសហរដ្ឋអាមេរិច Samsung Premium Care រួមបញ្ចូល៖

រូបភាពពាណិជ្ជកម្ម
no-alternative title

សេវាកម្ម In-home Onboarding Service៖ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung សហការជាមួយនឹងក្រុមហ៊ុនបច្ចេកវិទ្យា HelloTech ដែលបញ្ជូនអ្នកជំនាញទៅកាន់ប្រទេសរបស់អ្នក ឬទៅកាន់ហាងកាហ្វេដែលអ្នកកំពុងតែស្ថិតនៅដើម្បីឆ្លើយសំណួរទាំងអស់របស់អ្នក ការជួយលោកអ្នកប្រើប្រាស់ស្មាតហ្វូនស៊េរីថ្មីនេះ និងការបង្ហាញអំពីសមត្ថភាពដែលស្មាតហ្វូននេះអាចធ្វើបាន។ វាពិតជាអស្ចារ្យមែនទែនសម្រាប់លោកអ្នកដែលមិនសូវតាមដានអំពីបច្ចេកវិទ្យាថ្មីៗរបស់ស្មាតហ្វូន។ សេវាកម្ម Onboarding service គឺឥតគិតថ្លៃសម្រាប់ Premium Care បានតែម្តងប៉ុណ្ណោះនៅក្នុងរយៈពេលមួយខែ។

ការគ្របដណ្តប់ទៅលើគ្រោះថ្នាក់ដែលកើតឡើងដោយចៃដន្យ (ធ្លាក់ ឬបែកអេក្រង់) និងបញ្ហាមេកានិច ឬបញ្ហាភ្លើងបន្ទាប់ពីផុតការធានាក៏ដោយ

ការផ្លាស់ប្តូរស្មាតហ្វូនថ្មី៖ ប្រសិនបើស្មាតហ្វូន Samsung Galaxy S8 និង Galaxy S8+ មានបញ្ហាខូចនោះ អ្នកនឹងទទូលបានស្មាតហ្វូនថ្មីដែលមានសមត្ថភាពយកទៅប្រើប្រាស់បណ្តោះអាសន្នសិន។ ប្រសិនបើស្មាតហ្វូន Original របស់អ្នកមិនអាចជួសជុលបាននោះ អ្នកអាចយកវាមកដូរយកថ្មីបាន (ការដូរបាន ៣ ដងក្នុងមួយឆ្នាំ) ។ សម្រាប់ស្មាតហ្វូនដែលខូចនោះ ក្រុមហ៊ុន Samsung នឹងកាត់ថ្លៃចំនួន 99 ដុល្លារ។

ការចូលទៅដំណើរការសេវាកម្មអតិថិជន (តាមទូរស័ព្ទ) 7 ថ្ងៃក្នុងមួយសប្តាហ៍។

ជាធម្មតា Samsung Premium Care មានតម្លៃ 11.99 ដុល្លារក្នុងមួយខែ ប៉ុន្តែអតិថិជនដែលបានទិញស្មាតហ្វូន Samsung Galaxy S8 និង Galaxy S8+ នឹងទទួលបានការប្រើប្រាស់ដោយឥតគិតថ្លៃរយៈពេល 30 ថ្ងៃ។ វាពិតជារឿងមួយដ៏ល្អដែលអ្នកអាចប្រើប្រាស់បានដោយឥតគិតថ្លៃ (សាកល្បងសិន មុនការសម្រេចចិត្តប្រើប្រាស់ប្រចាំខែ)។ ប្រសិនបើអ្នកសម្រេចចិត្តប្រើប្រាស់សេវាកម្ម Premium Care បន្ទាប់ពីរយៈពេលមួយខែឥតគិតថ្លៃនោះ អ្នកអាចធ្វើការបញ្ឈប់ការប្រើប្រាស់សេវាកម្មនេះបានវិញពេលណាក៏បានដែរ។ ប្រសិនបើអ្នកមានគម្រោងក្នុងការទិញយកស្មាតហ្វូន Galaxy S8 ពិតមែននោះ អ្នកប្រាកដជាមានហេតុផលជាច្រើនក្នុងការប្រើប្រាស់សេវាកម្ម Premium Care ។ 

ក្រុមហ៊ុន Samsung បញ្ជាក់ថា សេវាកម្ម Premium Care គឺផ្តាច់មុខរបស់ស្មាតហ្វូន Samsung Galaxy S8 និង Galaxy S8+ ប៉ុន្តែយើងជឿជាក់ថា អតិថិជនរបស់ហ្វាប់ប្លេត Galaxy Note 8 ក៏អាចប្រើប្រាស់សេវាកម្មនេះបានផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន