no-alternative title

Galaxy S8 មិនទាន់ចេញលក់ជាផ្លូវការផង! ឥលូនេះ Galaxy Note 8 ធ្លាយចេញលក្ខណៈសម្បត្តិមកមួយទៀតហើយ!

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Samsung សម្ពោធស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួន Galaxy S8 និង Galaxy S8+ ។ ចំនែកហ្វាប់ប្លេត Galaxy Note 8 របស់ក្រុមហ៊ុននេះ ក៏ត្រូវគេរំពឹងថា នឹងដាក់លក់ជាផ្លូវការនៅក្នុងត្រីមាសទី 4 នៃឆ្នាំ 2017នេះ។ ខណៈពេលដែលយើងនៅសល់រយៈពេលជាច្រើនខែទៀតទើបដែលថ្ងៃដាក់លក់ហ្វាប់ប្លេតនេះ ពាក្យចចាមអារ៉ាមជាច្រើនអំពីហ្វាប់ប្លេតនេះ ក៏បង្ហាញអំពីលក្ខណៈសម្បត្តិជាច្រើនរបស់វា។ ហ្វាប់ប្លេត Galaxy Note 8 ត្រូវគេដឹងថា នឹងមានលក្ខណៈសម្បត្តិស្រដៀងគ្នាទៅនឹងស្មាតហ្វូន Samsung Galaxy S7, Note 7 និង Galaxy S8 ។ ទាំងនេះ គឺជាលក្ខណៈសម្បត្តិទាំង 10 ដែលគេរំពឹងថាហ្វាប់ប្លេត Samsung Galaxy Note 8៖

1. អេក្រង់

រូបភាពពាណិជ្ជកម្ម
no-alternative title

ហ្វាប់ប្លេត Samsung Galaxy Note 8 ត្រូវគេដឹងថានឹងមានអេក្រង់គែមកោង Edge-to-Edge Display ស្រដៀងគ្នាទៅនឹងស្មាតហ្វូន Samsung Galaxy S8 ។ ក្រុមហ៊ុន Samsung សម្រេចចិត្តដកចេញប៊ូតុង Home ហើយវាមានកម្រិត 18.5:9 aspect ratio ។ ក្រុមហ៊ុន Samsung ត្រូវគេរំពឹងថានឹងប្រើប្រាស់អេក្រង់កាន់តែធំរហូតទៅដល់ 5.7 អ៊ីងដូចទៅនឹងហ្វាប់ប្លេត Note ជំនាន់មុនដែរ។ ហ្វាប់ប្លេត Galaxy Note 8 ត្រូវគេដឹងថានឹងប្រើប្រាស់អេក្រង់ pressure-sensitive display ស្រដៀងគ្នាទៅនឹងបច្ចេកវិទ្យា 3D Touch របស់ទូរស័ព្ទ iPhone 7 ។

2 មានប៊ូតុង Home

ដូចគ្នាទៅនឹងស្មាតហ្វូន Samsung Galaxy S8 ដែរ ក្រុមហ៊ុន Samsung ត្រូវគេរំពឹងថានឹងដកចេញប៊ូតុង Home នៅលើហ្វាប់ប្លេត Galaxy Note 8 ។ ក្រុមហ៊ុន Samsung អាចនឹងប្រើប្រាស់ប្រព័ន្ធស្កែនក្រយ៉ៅដៃនៅក្រោមអេក្រង់តែម្តង។

3. ប្រព័ន្ធកាមេរ៉ា

ហ្វាប់ប្លេត Samsung Galaxy Note 8 ត្រូវគេដឹងថានឹងប្រើប្រាស់ប្រព័ន្ធកាមេរ៉ាភ្លោះដូចគ្នាទៅនឹងទូរស័ព្ទ Apple iPhone 7 Plus ។ វាខុសពីស្មាតហ្វូន Samsung Galaxy S8 ដែលមានកាមេរ៉ាតែមួយទំហំ 12MP ខណៈពេលដែលហ្វាប់ប្លេត Galaxy Note 8 នឹងមានកាមេរ៉ាភ្លោះ។

4. ប្រព័ន្ធប្រតិបត្តិការ

ចាប់តាំងពីហ្វាប់ប្លេត Galaxy Note 8 ត្រូវគេរំពឹងថានឹងដាក់លក់ជាផ្លូវការនៅចុងឆ្នាំនេះ បន្ទាប់ពីក្រុមហ៊ុន Google បញ្ចេញ Android O និង Pixel 2 ដូចនេះហ្វាប់ប្លេត Galaxy Note 8 ពិតជាប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android ជំនាន់ចុងក្រោយបំផុតជាក់ជាមិនខាន។

5. ម៉េមូរីក្នុងម៉ាស៊ីន និងរ៉េម

ហ្វាប់ប្លេត Galaxy Note 8 ត្រូវគេដឹងថានឹងមានលក្ខណៈសម្បត្តិកាន់តែអស្ចារ្យជាងហ្វាប់ប្លេតជំនាន់មុន។ ហ្វាប់ប្លេតនេះនឹងមានរ៉េមផ្ទុកទិន្នន័យបណ្តោះអាសន្នទំហំ 6GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 256GB ដែលអាចទ្រទ្រង់នូវការងារធំៗ ឬលេងហ្គេមដែលមានក្រាហ្វិកធំបានដោយគ្មានបញ្ហានោះទេ។

6. បន្ទះឈីប

ហ្វាប់ប្លេត Galaxy Note 8 ត្រូវគេដឹងថានឹងប្រើប្រាស់បន្ទះឈីប 10nm processor ។ ក្រុមហ៊ុន Samsung ប្រហែលជាជ្រើសរើសបន្ទះឈីប Snapdragon 835 និង Exynos 8895 សម្រាប់ហ្វាប់ប្លេតនេះ។

7. បច្ចេកវិទ្យាស្កែនប្រស្រីភ្នែក

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ត្រូវគេរំពឹងថានឹងរក្សាប្រព័ន្ធស្កែនប្រស្រីភ្នែករបស់ហ្វាប់ប្លេត Galaxy Note 7 ហើយហ្វាប់ប្លេត Galaxy Note 8 ក៏មានលក្ខណៈស្រដៀងគ្នាដែរ។

8. ប៊ិក S-Pen

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ត្រូវគេរំពឹងថានឹងប្រើប្រាស់ប៊ិក S-Pen ថ្មីដែលបង្កើននូវប្រព័ន្ធ Sensitivity ដែលអាចបំពេញការងារបានច្រើន។

9. ជំនួយការឆ្លាតវៃ Bixby AI

ហ្វាប់ប្លេត Galaxy Note 8 ត្រូវគេរំពឹងថានឹងប្រើប្រាស់ប្រព័ន្ធជំនួយការឆ្លាតវៃជាសំឡេងដែលក្រុមហ៊ុន Samsung ដាក់ឈ្មោះថា Bixby ។

10. ថាមពលថ្ម

ថាមពលថ្មពិតជារឿងមួយដ៏សំខាន់សម្រាប់ក្រុមហ៊ុន Samsung ព្រោះថាបញ្ហាផ្ទុះរបស់ហ្វាប់ប្លេត Galaxy Note 7 ធ្វើឱ្យក្រុមហ៊ុនខាតបង់ទឹកប្រាក់ជាច្រើនរួចមកហើយ។ ហ្វាប់ប្លេត Galaxy Note 8 នឹងប្រើប្រាស់ថាមពលថ្មទំហំ 3,500 mAh ។

តែទោះជាយ៉ាងណាក៏ដោយរហូតមកដល់ពេលនេះ  ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Samsung នៅមិនទាន់បញ្ជាក់អំពីលក្ខណៈសម្បត្តិ និងមុខងាររបស់ហ្វាប់ប្លេត Galaxy Note 8 នោះទេ៕

 

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន