no-alternative title

នាឡិកាឆ្លាតវៃ Apple Watch Series 3 នឹងបង្ហាញខ្លួនជាផ្លូវការនៅឆមាសទី 2 ឆ្នាំនេះ!

តើលោកអ្នកគឺជាប្រិយមិត្តគាំទ្រផលិតផលនាឡិកាឆ្លាតវៃរបស់ក្រុមហ៊ុន Apple មែនទេ? តើលោកអ្នកចង់ដឹងអំពីនាឡិកាឆ្លាតវៃ Apple Watch Series 3 ដែរទេ? យោងទៅតាមប្រភពសុំមិនបញ្ចេញឈ្មោះពីក្រុមហ៊ុន ផ្គង់ផ្គង់មួយបញ្ជាក់ថា នាឡិកាឆ្លាតវៃ Apple Watch Series 3 នឹងបង្ហាញខ្លួនជាផ្លូវការនៅក្នុងឆមាសទី 2 ឆ្នាំនេះ។ លក្ខណៈសម្បត្តិជាច្រើនរបស់នាឡិកាឆ្លាតវៃនេះនៅមិនទាន់ទម្លាយឱ្យដឹងនៅឡើយទេនៅក្នុងរបាយការណ៍នេះ ប៉ុន្តែពាក្យចចាមអារ៉ាមជាច្រើនកាលពីពេលមុនក៏បញ្ជាក់ដូចគ្នាថានាឡិកាឆ្លាតវៃនេះនឹងបង្ហាញខ្លួននៅក្នុងរដូវស្លឹកឈើជ្រុះខាងមុខនេះ។

 

ព័ត៌មានបែកធ្លាយជាច្រើនកន្លងមក យើងអាចដឹងថា នាឡិកាឆ្លាតវៃ Apple Watch Series 3 នឹងពង្រឹងទៅលើល្បឿននៃប្រព័ន្ធដំណើរការ និងការពង្រឹងទៅលើថាមពលថ្មកាន់តែប្រសើរបើធៀបជាមួយនឹងជំនាន់មុន។ នាឡិកាឆ្លាតវៃ Apple Watch Series 2 បង្ហាញខ្លួនជាផ្លូវការនៅក្នុងព្រឹត្តិការណ៍របសក្រុមហ៊ុន Apple ក្នុងខែកញ្ញាឆ្នាំមុនជាមួយនឹងវត្តមានរបស់ទូរស័ព្ទ iPhone 7 និង iPhone 7 Plus ។ ដូចនេះនៅក្នុងឆ្នាំនេះ Apple Watch Series 3 ពិតជាបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍របស់ Apple ជាមួយនឹងទូរស័ព្ទ iPhone 8, 7s និង 7s Plus ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

 

យោងតាមអ្នកវិភាគជាច្រើននាក់និយាយថា ការប្រើប្រាស់ប្រព័ន្ធ LTE connectivity នឹងបន្ថែមទៅក្នុងនាឡិកាឆ្លាតវៃ Apple Watch Series 3 ។ ប៉ុន្តែសម្រាប់រូបរាងរបស់នាឡិកាឆ្លាតវៃនេះវិញត្រូវគេដឹងថាមានលក្ខណៈស្រដៀងគ្នាទៅនឹងនាឡិកា Apple Watch Series 2 ។ នាឡិកា Apple Watch Series 2 នឹងនៅតែបន្តដាក់លក់ដដែលបើទោះបីជានាឡិកាឆ្លាតវៃ Apple Watch Series 3 បង្ហាញខ្លួនក៏ដោយ។ នាឡិកាឆ្លាតវៃ Apple Watch Series 3 នឹងផលិតដោយក្រុមហ៊ុន Quanta ដែលបច្ចុប្បន្ននេះជាអ្នកផលិតទាំងស្រុងទៅលើនាឡិកាឆ្លាតវៃ Apple Watch Series 2 ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន