no-alternative title

លោកអ្នកគួរតែដឹងថា Bluetooth 5.0 នៅលើស្មាតហ្វូន Samsung Galaxy S8 មានលក្ខណៈពិសេសអ្វីខ្លះមុនពេលដែលបានប្រើប្រាស់ស្មាតហ្វូនថ្មីនេះ

ស្មាតហ្វូនស៊េរីថ្មី Samsung Galaxy S8 បានប្រកាសបង្ហាញខ្លួនជាផ្លូវការកាលពីខែមុននេះ ដោយបាននាំយកនូវបច្ចេកវិទ្យាថ្មីៗ និងមុខងារថ្មីៗដូចជាបច្ចេកវិទ្យាអេក្រង់កោង edge-to-edge display ប្រព័ន្ធស្កែនប្រស្រីភ្នែក (iris scanner) និងប្រព័ន្ធថ្មីបំផុត។ ជាទូទៅ យើងប្រើប្រាស់ប្រព័ន្ធ Bluetooth សម្រាប់ការផ្លាស់ប្តូរបញ្ជូនទិន្នន័យតាម Wireless ក្នុងចម្ងាយខ្លី។ សម្រាប់ប្រព័ន្ធ Bluetooth 5.0 នេះត្រូវសម្ភោធដោយក្រុម Bluetooth Special Interest Group នៅក្នុងព្រឹត្តិការណ៍មួយក្នុងទីក្រុងឡុងដ៏។ ខណៈពេលដែល Samsung Galaxy S8 ជាស្មាតហ្វូនដំបូងបំផុតដែលប្រើប្រាស់បច្ចេកវិទ្យាថ្មីនេះ ស្មាតហ្វូនស៊េរីថ្មីជាច្រើនទៀតក៏រំពឹងថានឹងបង្ហាញខ្លួននៅឆ្នាំនេះដូចជា Google Pixel 2 និង Samsung Galaxy Note 8 នឹងប្រើប្រាស់បច្ចេកវិទ្យានេះដូចគ្នាដែរ។

រូបភាពពាណិជ្ជកម្ម
no-alternative title

ចង់ដឹងថា វាមានលក្ខណៈខុសគ្នាអ្វីខ្លះជាមួយនឹងបច្ចេកវិទ្យាថ្មីនេះ?  វាពិតជាមានសក្តានុពលច្រើនជាងនៅក្នុងកម្រិតចម្ងាយ និងល្បឿនបើធៀបជាមួយនឹងបច្ចេកវិទ្យាប្រព័ន្ធស្តង់ដារ Bluetooth 4.0។ បច្ចេកវិទ្យាថ្មីនេះ នឹងធ្វើឱ្យប្រព័ន្ធ Bluetooth អាចភ្ជាប់ទៅកាន់ឧបករណ៍ជាច្រើននៅក្នុងកម្រិតចម្ងាយ 4 ដង និងមានល្បឿនបញ្ជូនទិន្នន័យទ្វេដង និងមានកម្រិតនៃការបញ្ជូនសារលឿនជាងមុន 8 ដងបើធៀបជាមួយនឹងប្រព័ន្ធ Bluetooth 4.0។

ខាងក្រោមនេះគឺជាការផ្លាស់ប្តូរមួយចំនួនរបស់បច្ចេកវិទ្យាប្រព័ន្ធ Bluetooth 5.0 ទៅលើការប្រើប្រាស់នៅលើស្មាតហ្វូន៖

-  ការភ្ជាប់ទំនាក់ទំនងតាមប្រព័ន្ធ Bluetooth កាន់តែប្រសើរ៖ ជាធម្មតា ការភ្ជាប់ទំនាក់ទំនងតាមប្រព័ន្ធ Bluetooth អាចមានភាពយឺតយ៉ាវដែលលោកអ្នកត្រូវរង់ចាំភ្ជាប់ទៅកាន់ឧបករណ៍មួយទៀតជាប់សិន។ ប្រសិនបើអ្នកភ្ជាប់ទំនាក់ទំនងទៅកាន់ឧបករណ៍ប្រើប្រាស់ប្រព័ន្ធ Bluetooth ច្រើននោះ វាពិតជាការរំខានមួយ។ ការផ្លាស់ប្តូរថ្មីនៅលើការប្រើប្រាស់ប្រព័ន្ធ Bluetooth 5.0 ជាបច្ចេកវិទ្យាថ្មីដែលអាចបញ្ជូនទិន្នន័យលឿនជាងមុន 2 ដង។ វាមិនត្រឹមតែអាចភ្ជាប់ទំនាក់ទំនងបានលឿនជាងមុននោះទេ វាថែមទាំងកាត់បន្ថយការពន្យារពេលក្នុងការបញ្ជូនសំឡេងទៅកាន់ Bluetooth Speakers និងកាសស្តាប់ផងដែរ។

-  ការតភ្ជាប់ទំនាក់ទំនងរយៈចម្ងាយឆ្ងាយកាន់តែប្រសើរ៖ ភាពទន់ខ្សោយដ៏ធំមួយនៃប្រព័ន្ធ Bluetooth បើធៀបជាមួយនឹងបច្ចេកវិទ្យាជាច្រើនដូចជា Wi-Fi Direct គឺមានបញ្ហាពាក់ព័ន្ធទៅនឹងចម្ងាយទាប។ កាលពីមុន ប្រសិនបើអ្នកមានស្មាតហ្វូនមួយនៅក្នុងបន្ទប់មួយ វាពិតជាពិបាកក្នុងការភ្ជាប់ទៅកាន់ឧបករណ៍នៅក្នុងបន្ទប់មួយទៀត។ កម្រិតខ្ពស់បំផុតនៃរយៈចម្ងាយនៃការភ្ជាប់តាមប្រព័ន្ធ Bluetooth 4.0 គឺត្រឹមតែ 50 ម៉ែត្រត្រង់ ប៉ុន្តែមនុស្សភាគច្រើនប្រើប្រាស់ត្រឹមតែចំងាយ 10 ម៉ែត្រប៉ុណ្ណោះក្នុងការប្រើប្រាស់ប្រចាំថ្ងៃ។ វាមានន័យថា លោកអ្នកមិនអាចយកស្មាតហ្វូនចេញឆ្ងាយពេកពីកាស Bluetooth នោះទេនៅពេលកំពុងចាក់ស្តាប់ចម្រៀងនោះ។ ប្រព័ន្ធ Bluetooth 5.0 អាចភ្ជាប់បានចម្ងាយដល់ទៅ 200 ម៉ែត្រ និងចម្ងាយ 40 ម៉ែត្រនៅក្នុងការប្រើប្រាស់ធម្មតាប្រចាំថ្ងៃ។

-  ល្បឿននៃការបញ្ជូនទិន្នន័យកាន់តែប្រសើរជាងមុន៖ ប្រព័ន្ធ Bluetooth 5.0 ផ្តល់ជូននូវការបញ្ជូនទិន្នន័យក្នុងល្បឿនលឿនជាងមុនដល់ទៅ 8 ដងបើធៀបជាមួយនឹងប្រព័ន្ធ Bluetooth 4.0 ។ ឥឡូវនេះ លោកអ្នកភ្ជាប់ស្មាតហ្វូនរបស់អ្នកទៅកាន់ឧបករណ៍ប្រព័ន្ធ Bluetooth បានដល់ទៅពីរក្នុងពេលជាមួយគ្នា។

-  ការផ្សាយកាន់តែប្រសើរ៖ ការផ្សាយតាមរយៈប្រព័ន្ធ Bluetooth ជាទូទៅប្រើប្រាស់ក្រុមអ្នកអភិវឌ្ឍកម្មវិធីដើម្បីបង្កើត App ដែលមានលក្ខណៈកាន់តែងាយស្រួល។ ប្រព័ន្ធ Bluetooth 5.0 អាចផ្សាយបន្តផ្ទាល់នៅក្នុងល្បឿនលឿនជាង Bluetooth 4.0 ដល់ទៅ 8 ដងដែលជាការពង្រឹងសមត្ថភាពមួយដ៏អស្ចារ្យ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន