no-alternative title

អ្នកវិភាគបញ្ជាក់សារជាថ្មីថា ហ្វាប់ប្លេត Galaxy Note 8 នឹងមានប្រព័ន្ធកាមេរ៉ាភ្លោះ (កាមេរ៉ា Wide-angle + កាមេរ៉ា Telephoto)

Ming-Chi Kuo គឺជាអ្នកវិភាគដ៏ល្បីល្បាញរបស់ក្រុមហ៊ុន KGI ដែលតែងតែទម្លាយនូវព័ត៌មានគួរឱ្យទុកចិត្ត និងជឿជាក់ជាច្រើនកន្លងមកហើយ។ ពេលនេះ យើងនឹងបានដឹងអំពីព័ត៌មានក្តៅគគុកមួយដែលគាត់និយាយអំពីហ្វាប់ប្លេត Galaxy Note 8 ។ អ្នកវិភាគនេះទម្លាយថា ហ្វាប់ប្លេតស៊េរីថ្មីចុងក្រោយរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Samsung នេះនឹងមានប្រព័ន្ធកាមេរ៉ាភ្លោះ (កាមេរ៉ាមួយប្រភេទ Wide-angle និងកាមេរ៉ាមួយទៀតប្រភេទ Telephoto 3X) ហើយវាប្រហែលជាបង្ហាញខ្លួននៅចុងឆ្នាំ 2017 នេះ។

 

កាមេរ៉ា Wide-angle ភ្ជាប់ជាមួយនឹងសែនស័រទំហំ 12MP ជាមួយនឹងមុខងារ Dual Pixel Autofocus ចំនែកកាមេរ៉ា Telephoto ភ្ជាប់ជាមួយសែនស័រទំហំ 13MP ។ កាមេរ៉ាភ្លោះទាំងពីរនេះភ្ជាប់ជាមួយនឹងមុខងារ Optical Image Stabilization (OIS) ។ លោក Kuo រំពឹងថា កាមេរ៉ាថ្មីនេះពិតជាអាចយកឈ្នះកាមេរ៉ារបស់ទូរស័ព្ទ iPhone 7 Plus ទាំងគុណភាព និងអាចប្រកួតប្រជែងជាមួយនឹងទូរស័ព្ទ iPhone ជំនាន់ថ្មីបានថែមទៀត។

រូបភាពពាណិជ្ជកម្ម
no-alternative title

 

ហ្វាប់ប្លេត Galaxy Note 8 ត្រូវគេរំពឹងថា នឹងមានអេក្រង់ទំហំ 6.4 អ៊ីងកញ្ចក់ប្រភេទ Super AMOLED កម្រិតភាពច្បាស់ QHD+ បន្ទះឈីបប្រភេទ Snapdragon 835 ឬ Exynos 8895 ។ សម្រាប់ប្រព័ន្ធស្កែនក្រយ៉ៅដៃវិញប្រហែលជាស្ថិតនៅផ្នែកខាងក្រោយ ឬផ្លាស់ប្តូរទៅដាក់នៅក្រោមអេក្រង់កញ្ចក់ផ្នែកខាងមុខវិញ។ មុនពេលដែលហ្វាប់ប្លេត Galaxy Note 8 ប្រកាសបង្ហាញខ្លួនជាផ្លូវការនោះ ក្រុមហ៊ុន Samsung ត្រូវបានគេព្យាករណ៍ថានឹងទទួលបានទិន្នផលច្រើនលើសលប់នៅក្នុងឆ្នាំនេះ។ ក្រុមហ៊ុន KGI ទស្សន៍ទាយថាស្មាតហ្វូន Galaxy S8 និង Galaxy S8+ ប្រមាណជា 50 ទៅ 55 លានគ្រឿងដែលនឹងត្រូវដឹកជញ្ជូននៅឆ្នាំនេះ (កើនឡើងពី 40 ទៅ 45 លានគ្រឿង)៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន