no-alternative title

ទិញ LG G6 នឹងមានថែមទូរស័ព្ទ LG K8 2017 ដោយឥតគិតថ្លៃ នៅក្នុងទីផ្សារមួយចំនួនក្នុងទ្វីបអ៊ឺរ៉ុប

នៅថ្ងៃនេះ ក្រុមការងារយើងទើបតែបានទទួលដំណឹងថ្មីមួយថា ក្រុមហ៊ុន LG បានចាប់ផ្តើមដាក់លក់ស្មាតហ្វូនស៊េរីថ្មី LG G6 របស់ខ្លួនទៅកាន់អតិថិជននៅទូទាំងទ្វីបអ៊ឺរ៉ុប និងទីផ្សារមួយចំនួនទៀតដោយក្រុមហ៊ុន បានបន្ថែមជូននូវទូរស័ព្ទ LG K8 2017 ដោយឥតគិតថ្លៃថែមទៀត។ នៅក្នុងប្រទេសអេស្ប៉ាញ  ប្រទេសអាឡឺម៉ង់ និង ប្រទេសរ៉ូម៉ានី អតិថិជន ដែលទិញស្មាតហ្វូន LG G6 នឹងទទួលបានការថែមជូនទូរស័ព្ទថ្នាក់កណ្តាល LG K8 2017 ដែលក្រុមហ៊ុនទុកជាកាដូសម្រាប់អ្នកប្រើប្រាស់។ ទូរស័ព្ទថ្នាក់កណ្តាល LG K8 2017 មានអេក្រង់ទំហំ 5 អ៊ីង កម្រិតភាពច្បាស់ 720x1280 ភិចសែល បន្ទះឈីប Snapdragon 425 SoC របស់ក្រុមហ៊ុន Qualcomm រ៉េមផ្ទុកទិន្នន័យបណ្តោះអាសន្នទំហំ 1.5GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 16GB ។ លើសពីនេះទៅទៀត ទូរស័ព្ទនេះ ដំណើរការប្រព័ន្ធប្រតិបត្តិការ Android 7 Nougat និងរន្ធដោត microSD កាតទំហំ 32GB ថែមទៀត។

សម្រាប់អតិថិជន នៅក្នុងប្រទេសអាឡឺម៉ង់ អាចរកទិញស្មាតហ្វូន LG G6 នេះបាននៅក្នុងតម្លៃ749 អ៊ឺរ៉ូរួមនឹងការទទួលបានទូរស័ព្ទ LG K8 2017 ដោយឥតគិតថ្លៃ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី 15 ខែឧសភា។ សម្រាប់អតិថិជននៅអេស្ប៉ាញក៏អាចរកទិញស្មាតហ្វូននេះ នៅក្នុងតម្លៃស្មើរគ្នាផងដែរ។ ប៉ុន្តែ អតិថិជនដែលរស់នៅក្នុងប្រទេសរ៉ូម៉ានី អាចរកទិញបានស្មាតហ្វូន LG G6 ក្នុងតម្លៃ 719 អ៊ឺរ៉ូជាមួយនឹងការផ្តល់ជូនទូរស័ព្ទ LG K8 2017 ពីថ្ងៃនេះដល់ថ្ងៃទី 7 ខែឧសភា៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ស្មាតហ្វូនជំនាន់ថ្មី OPPO Reno 12 Series ត្រូវគេទម្លាយថា អាចនឹងបង្ហាញខ្លួននៅក្នុងខែឧសភានេះ

ស្មាតហ្វូនជំនាន់ថ្មី OPPO Reno 12 Series ត្រូវគេទម្លាយថា អាចនឹងបង្ហាញខ្លួននៅក្នុងខែឧសភានេះ

ដោយ ប៉េងលីន