AutoDock គឺជាឧបករណ៍សាកបញ្ចូលថាមពលថ្មីមួយ ដែលត្រូវបានគេច្នៃប្រឌិតថ្មី ដោយបានធ្វើការរួមបញ្ចូលគ្នានៃបច្ចេកវិទ្យាទំនើបចុងក្រោយ ដែលបង្កើតវាទៅជា Dock Station។ ជាមួយនឹងការប្រើប្រាស់វា គឺនៅពេលដែលអ្នកដាក់ស្មាតហ្វូនទៅក្នុង Slot នេះ លោកអ្នកមិនចាំបាច់ដោតខ្សែស្មាតហ្វូនអ្វីនោះទេ។ អ្នកគ្រាន់តែដាក់វាចោល ហើយលោកអ្នកអាចធ្វើរឿងរ៉ាវជាច្រើនទៀត។ ភាពងាយស្រួលរបស់វានោះ គឺថា លោកអ្នកប្រើប្រាស់តែ Dock Station នេះតែមួយ នោះលោកអ្នកអាចចំណេញទឹកប្រាក់ច្រើនដោយមិនចាំបាច់ទិញខ្សែបញ្ចូលថ្មនោះទេ។
នៅក្នុងឧបករណ៍សាកថ្មនេះ ប្រើប្រាស់នូវមុខងារ Quick Charge សម្រាប់សាកថ្មទូរស័ព្ទលឿនថែមទៀត។ ឧបករណ៍នេះ ប្រើប្រាស់ USB-C, MicroUSB និង Lightning sockets ។ Dock Station អាចដាក់ ស្មាតហ្វូនដែលមានទំហំចាប់ពី 5 អ៊ីង ទៅ 6 អ៊ីង។ ឧបករណ៍នេះ អាចទ្រទ្រង់នូវការបញ្ចូនទិន្នន័យ (Data Transfer) ហើយវាអាចភ្ជាប់ទៅកាន់កុំព្យូទ័រថែមទៀត។ លោក Jason Kuznicki ស្ថាបនិករបស់ AutoDock គ្រោងទាញយកថវិកាចំនួន 20,000 ដុល្លារអាមេរិចតាមរយៈការលក់នៅលើគេហទំព័រ Kickstarter ។ ឧបករណ៍ AutoDock Charger នេះមានតម្លៃធម្មតា 49 ដុល្លារអាមេរិច៕