no-alternative title

ការ Update ប្រព័ន្ធសុវត្ថិភាពសម្រាប់ខែមេសារបស់ Galaxy S8+ ចេញអោយដំណើរការនៅទ្វីបអ៊ឺរ៉ុប នៅក្នុងនោះក៏មានការ Upgrade ប្រព័ន្ធស្កែនមុខ (Facial Recognition) ផងដែរ

ក្រុមហ៊ុន Samsung ស្ថិតនៅក្នុងដំណើរការបញ្ចេញនូវការ Update ទៅលើស្មាតហ្វូនស៊េរីថ្មី Galaxy S8+ នៅក្នុងទី្វបអ៊ឺរ៉ុប។ OTA ថ្មីនេះ ត្រូវបានរួមបញ្ចូលទាំងការ Update ទៅលើប្រព័ន្ធសុវត្ថិភាពសម្រាប់ខែមេសា ដែលរួមមានការជុសជុលទៅលើ 49 CVEs (Common Vulnerabilities and Exposures) រកឃើញនៅលើប្រព័ន្ធប្រតិបត្តិការ Android និងបញ្ហាចំនួន 16 ទៀត ដែលរកឃើញនៅលើស្មាតហ្វូន Galaxy របស់ក្រុមហ៊ុន Samsung ។ SamMobile ទទួលបានការផ្លាស់ប្តូរទាំងស្រុងនៅលើ Changelog ក្នុងប្រទេសហូឡង់ ហើយការ Update ថ្មីនេះ នឹងនាំយកនូវការពង្រឹងជាច្រើនថែមទៀត ដែលពាក់ព័ន្ធជាមួយនឹងប្រព័ន្ធស្កែនមុខ (Facial Recognition) នៅលើស្មាតហ្វូនស៊េរីថ្មី Galaxy S8+ ។

ក្រុមហ៊ុន Samsung បានបញ្ជាក់ថា OTA ថ្មីនេះ អាចទាញយកមកដំណើរការ បានហើយនៅក្នុងប្រទេសអាឡឺម៉ង់ និងប្រទេសប៊ែលហ្សិក ហើយវារំពឹងថា នឹងអាចដំណើរការនៅប្រទេសជាច្រើនទៀតក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។ នាពេលបច្ចុប្បន្ន វានៅមិនទាន់មានព័ត៌មានអំពី Patch សម្រាប់ស្មាតហ្វូន Galaxy S8 នៅឡើយទេ ប៉ុន្តែវាអាចនឹងបញ្ចេញនៅពេលឆាប់ៗនេះ ដោយសារតែលក្ខណៈសម្បត្តិរបស់ស្មាតហ្វូនទាំងពីរនេះ ស្រដៀងគ្នា។ ប្រសិនបើលោកអ្នកទទួលបានស្មាតហ្វូនស៊េរីថ្មី Galaxy S8+ នៅក្នុងដៃហើយនោះ អ្នកអាចឆែកមើល Update ដោយចូលទៅកាន់ Settings -> Software update ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន