no-alternative title

iPhone 8 មានតម្លៃប្រហែលជា 1000 ដុល្លារអាមេរិច អាចនិងក្លាយជាបញ្ហាធំសំរាប់ Apple ក្នុងការប្រកួតប្រជែងជាមួយដៃគូរបស់ខ្លួន

ក្រុមហ៊ុន Apple ប្រហែលជាចង់ធ្វើរឿងដ៏គួរឱ្យភ្ញាក់ផ្អើលបំផុតសម្រាប់ខួបអនុស្សាវរីយ៍លើកទី 10 របស់ទូរស័ព្ទ iPhone របស់ខ្លួននៅក្នុងរដូវស្លឹកឈើជ្រុះខាងមុខនេះ ដោយក្រុមហ៊ុន នឹងដាក់បង្ហាញទូរស័ព្ទស៊េរីថ្មី ដែលភ្ជាប់ជាមួយនឹងមុខងារថ្មីៗ ជាច្រើន និងការរចនារូបរាងកាន់តែស្រស់ស្អាតបំផុត។ ទូរស័ព្ទ iPhone 8 ស៊េរីថ្មីនេះ អាចនឹងមានតម្លៃប្រហែលជា 1000 ដុល្លារ នៅក្នុងសហរដ្ឋអាមេរិច និង 1000 ផោន នៅក្នុងចក្រភពអង់គ្លេស។ ប៉ុន្តែបើមើលទៅដៃគូប្រកួតប្រជែងធំបំផុតរបស់ខ្លួនក្រុមហ៊ុន Samsung ដាក់លក់ស្មាតហ្វូនស៊េរីថ្មី Galaxy S8 នៅក្នុងតម្លៃត្រឹមតែ 689 ផោននៅចក្រភពអង់គ្លេស ដូចនេះ ក្រុមហ៊ុន Apple ក៏ត្រូវពិចារណាទៅលើតម្លៃរបស់ទូរស័ព្ទស៊េរីថ្មីរបស់ខ្លួនផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមអ្នកវិភាគជាច្រើននាក់ បានទស្សន៍ទាយថា ក្រុមហ៊ុន Apple នឹងដាក់លក់ទូរស័ព្ទស៊េរីថ្មីរបស់ខ្លួននៅក្នុងតម្លៃប្រហែលជា 1000 ដុល្លារសហរដ្ឋអាមេរិច។ ប៉ុន្តែរបាយការណ៍ពីអ្នកវិភាគម្នាក់មកពី Longbow ផ្ញើរទៅកាន់វិនិយោគិនជាច្រើននាក់នៅថ្ងៃអង្គារ៍នេះថា ក្រុមហ៊ុន Apple កំពុងតែពិចារណាទៅលើតម្លៃរបស់ iPhone 8។ អ្នកវិភាគលោក Shawn M. Harrison និងលោក Frank Carson សរសេរថា តម្លៃរបស់ទូរស័ព្ទ iPhone នឹងមានការកើនឡើងដោយសារតែការរចនារូបរាងដ៏ស្រស់ស្អាត ការប្រើប្រាស់អេក្រង់ OLED ដែលធ្វើឱ្យតម្លៃរបស់ទូរស័ព្ទ iPhone នេះមានការកើនឡើង 30% លើតម្លៃរបស់វា។

 

ពួកគេបន្ថែមទៀតថា ទូរស័ព្ទ iPhone អេក្រង់ OLED នឹងមានតម្លៃ 30 ដុល្លារអាមេរិច (23 ផោន) បន្ថែមពីលើតម្លៃដើម ដែលជាហេតុធ្វើឱ្យទូរស័ព្ទនេះ អាចកើនឡើងតម្លៃ។ បើតាមដឹង តម្លៃរបស់ទូរស័ព្ទ iPhone 8 នៅក្នុងខួបអនុស្សាវរីយ៍លើកទី 10 របស់ក្រុមហ៊ុន Apple អាចនឹងមានតម្លៃប្រហែលជា 1000 ដុល្លារអាមេរិច ប៉ុន្តែក្រុមហ៊ុនក៏កំពុងពិចារណាក្នុងការដាក់លក់នៅក្នុងតម្លៃប្រហែល 849 ដុល្លារអាមេរិច (663 ផោន) ។ អ្នកវិភាគផ្សេងទៀតទស្សន៍ទាយថា តម្លៃរបស់វាប្រហែលជា 850 ដុល្លារអាមេរិច (664 ផោន) ទៅ 900 ដុល្លារ (703 ផោន) ។

 

ពួកគេបានសរសេរថា ជាមួយនឹងការផ្លាស់ប្តូរសម្រាប់ខួបអនុស្សាវរីយ៍ទី 10 របស់ទូរស័ព្ទ iPhone តម្លៃរបស់វាអាចននឹងកើនឡើងលើសពី 30% ខណៈពេលដែលបច្ចុប្បន្ននេះទូរស័ព្ទ iPhone 7 Plus មានតម្លៃ 769 ដុល្លារអាមេរិច។ ពាក្យចចាមអារ៉ាម បាននិយាយដែរថា ទូរស័ព្ទ iPhone 8 នឹងមានតម្លៃខ្ទង់ 1000 ដុល្លារអាមេរិច វានឹងធ្វើអោយ iPhone ពិបាកនៅក្នុងប្រកួតប្រជែងជាមួយនឹងស្មាតហ្វូន Samsung នេះគឺដោយសារតែ Galaxy S8+ មានតម្លៃត្រឹមតែ 840 ដុល្លារអាមេរិចប៉ុណ្ណោះ ហើយតម្រូវការរបស់ស្មាតហ្វូនត្រកូល Galaxy S8 ពេលនេះ ក៏មានការកើនឡើងខ្ពស់ខ្លាំងដែរ បើប្រៀបធៀបនឹងឆ្នាំមុននេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន