no-alternative title

ទូរស័ព្ទ Nokia 3310 និងចាប់ផ្តើមលក់នៅសប្តាហ៍ក្រោយនេះ នៅក្នុងទ្វីបអ៊ឺរ៉ុប ជាមួយនិងតម្លៃខ្ពស់ជាងមុនបន្តិច

យើងធ្លាប់រាយការណ៍ចំនួន 2 លើករួចមកហើយអំពីទូរស័ព្ទម៉ាកយីហោ Nokia ជាច្រើនស៊េរីដែលគ្រោងនឹងចេញលក់ជាផ្លូវការនៅក្នុងត្រីមាសទី 2 ឆ្នាំនេះ ប៉ុន្តែនេះប្រហែលជាព័ត៌មានថ្មីមួយទៀតដែលទាក់ទងជាមួយនឹងទូរស័ព្ទ Nokia 3310 (2017) ។ នៅក្នុងការប្រកាសបង្ហាញនៅក្នុងខែកុម្ភៈនៅក្នុងព្រឹត្តិការណ៍តាំងពិពរណ៍ Mobile World Congress 2017 តម្លៃរបស់ទូរស័ព្ទ Nokia 3310 គឺ 49 អ៊ឺរ៉ូ។ ទូរស័ព្ទ Nokia 3310 មានរូបរាងស្រស់ស្អាតដែលធ្វើឱ្យអ្នកគាំទ្រពិតជាចង់ទិញប្រើប្រាស់ទូរស័ព្ទនេះខ្លាំងមែនទែន។  

ទោះបីជាយ៉ាងណាក៏ដោយ វាហាក់ដូចជាទីផ្សារនៅក្នុងទ្វីបអ៊ឺរ៉ុបជាច្រើនដាក់តម្លៃផ្សេងៗគ្នានៅលើទូរស័ព្ទ Nokia 3310 ដែលតម្លៃរបស់វាពិតជាខ្ពស់ជាងមុនបន្តិចបើធៀបជាមួយនឹងតម្លៃរបស់ក្រុមហ៊ុនបច្ចេកវិទ្យា HMD Global ប្រកាសកាលពីប៉ុន្មានខែមុននេះ។ ឧទាហរណ៍ នៅក្នុងប្រទេសអូទ្រីស ទូរស័ព្ទស៊េរីថ្មីនេះ នឹងដាក់លក់នៅថ្ងៃទី 28 ខែមេសានៅក្នុងតម្លៃ 59 អ៊ឺរ៉ូ ។ ក្រុមហ៊ុនលក់រាយមួយចំនួន ចង់ទាក់ទាញអតិថិជន កាន់តែច្រើនដោយទម្លាក់តម្លៃបន្តិច ដោយសារពួកគេដាក់លក់ទូរស័ព្ទ Nokia 3310 (2017) នៅក្នុងតម្លៃ 53 អ៊ឺរ៉ូ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះ ក្រុមហ៊ុនលក់រាយជាច្រើននៅស៊ុយអែតផ្តល់ជូននូវទូរស័ព្ទ Nokia 3310 (2017) ដំណើរការប្រព័ន្ធ 3G តែប៉ុណ្ណោះ ហើយវានឹងដាក់លក់នៅក្នុងខែឧសភានៅក្នុងតម្លៃត្រឹមតែ 93 អ៊ឺរ៉ូ។ នៅក្នុងប្រទេសអាឡឺម៉ង់ ទូរស័ព្ទ Nokia 3310 (2017) នឹងដាក់ឱ្យកម្មង់ទិញនៅក្នុងតម្លៃ 58 អ៊ឺរ៉ូ ។ ក្រុមហ៊ុនលក់រាយជាច្រើននៅក្នុងប្រទេសនេះនឹងដាក់លក់នៅថ្ងៃទី 28 ខែមេសា ប៉ុន្តែម៉ូដែលនេះដំណើរការប្រព័ន្ធ 2G គឺស្ថិតនៅក្នុងបញ្ជីតែមួយប៉ុណ្ណោះ។ អត្រានៃពន្ធនៅតាមប្រទេសនីមួយៗគឺមិនដូចគ្នានោះទេ ដូចនេះទូរស័ព្ទ Nokia 3310 (2017) អាចមានតម្លៃខ្ពស់ជាងតម្លៃធម្មតាដែលក្រុមហ៊ុន HDM Global ប្រកាសពីមុន៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន