no-alternative title

Nikon ប្រកាសចេញកាមេរ៉ាថតរូបប្រភេទ DSLR ជំនាន់ថ្មីម៉ូដែល D7500

ក្រុមហ៊ុនផលិតកាមេរ៉ាសម្រាប់ថតរូប និងវីដេអូដ៏ល្បីល្បាញមួយរបស់ពិភពលោក Nikon ថ្មីៗ ទើបតែបានប្រកាសចេញកាមេរ៉ាប្រភេទ DSLR ជំនាន់ថ្មីរបស់ខ្លួនម៉ូដែល D7500។ កាមេរ៉ាជំនាន់ថ្មីនេះ ត្រូវបានធ្វើកំនែប្រែថ្មីចេញពីម៉ូដែល D7200 ដែលទទួលបានជោគជ័យខ្លាំងក្នុងទីផ្សារនាពេលកន្លងមក។ D7500DX គឺជាកាមេរ៉ាថតរូបប្រភេទ DSLR កម្រិតមធ្យមប៉ុន្តែវាបានខ្ចីគ្រឿងបំពាក់មួយចំនួនពីបងប្អូនកាមេរ៉ាស៊េរីខ្ពស់កម្រិតអាជីព D500 ដែលធ្វើឲ្យវាមានសមត្ថភាពប្រើការកាន់តែខ្លាំងជាងជំនាន់ D7200 សមស្របតាមតម្រូវការប្រើប្រាស់ទូទៅ។ កាមេរ៉ា Nikon D7500 ជំនាន់ថ្មីនេះ បំពាក់នូវកាមេរ៉ាទំហំ 20.9MP ប្រើប្រាស់សែនស័រចាប់រូប DX-format CMOS និងប្រតិបត្តិការលើអង្គគណនា EXPEED 5 image processor ដែលប្រើនៅលើម៉ូដែល D500។ 

យោងតាមក្រុមហ៊ុន Nikon បានបញ្ជាក់ថា ល្បឿនផ្តិតរូបភាពរបស់ D7500 គឺបាន 8 frame ក្នុងមួយវិនាទីដោយប្រើមុខងារ burst mode ជាមួយ Full AF/AE ដែលអាចចាប់រូបភាពបាន 50 សន្លឹកជាប្រភេទហ្វាល់ RAW និង 100 សន្លឹកជាប្រភេទ JPEG។ បន្ថែមពីនេះ D7500 នៅមានបំពាក់នូវប្រព័ន្ធ 51 point AF System ដែលមាន 15 ជាប្រភេទ cross-type និងប្រព័ន្ធកម្រិតពណ៌ 180K RGB metering system ដែលបានប្រើនៅលើ D500។ តួរខ្លួនរបស់ D7500 ត្រូវបានផលិតឡើងពីជ័រស្វិត និងស្បែកគ្រឿមដែលមានគុណល្អមានភាពភ្លឺរលោងជាងតួររបស់ D7200, 5% និងភ្លឺរលោងជាងតួររបស់ D500 ប្រមាណ 16%។ D7500 មានសមត្ថភាពអាចថតវីដេអូបានដល់កម្រិត 4K UHD ដែលមានគុណភាពបង្ហាញចេញបានច្បាស់ដូចវីដេអូ 4K UHD time-lapse ក្នុងខ្សែភាពយន្ត។ វីដេអូដែលថតហើយគឺអាចរក្សាទុកជាប្រភេទហ្វាល់ MOV ឬក៏ MP4 ជាមួយកម្រិតតម្រឹម1.5x។ ដោយឡែកសម្រាប់ការថតវីដេអូកម្រិត Full-HD ឬ 1080px វិញគឺវាអាចប្រើប្រាស់នូវបច្ចេកវិទ្យា 3-axis electronic stabilization ថែមទៀតផង។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

ជាមួយគ្នានេះកាមេរ៉ា D7500 នៅមានកញ្ចក់អេក្រង់ប្រភេទថាច់ស្រ្គីនទំហំ 3.2” អាចបត់ផ្អិបចូលក្នុងតួរបានជាមួយកម្រិតភាពម៉ដ្ឋ 922K dot, មានប្រព័ន្ធប្លូធូស, Wi-Fi, រន្ធដោតកាស, រន្ធម៉ាក្រូហ្វូន និងគុណសម្បត្តិល្អៗជាច្រើនទៀតសម្រាប់ប្រើប្រាស់បញ្ជាថតរូប និងវីដេអូ។ Nikon D7500 ត្រូវបានក្រុមហ៊ុនដាក់លក់ក្នុងតម្លៃប្រមាណ $1,249.95 ដែលតម្លៃនេះសម្រាប់តែតម្លៃកាមេរ៉ាប៉ុណ្ណោះ ហើយប្រសិនបើមានភ្ជាប់មកជាមួយកែវលែនស៊េរី AF-S DX NIKKOR 18-140mm f/3.5-5.6G ED VR lens មួយទៀតតម្លៃរបស់វាកើនដល់ $1,749.95។ Nikon នឹងបញ្ចេញដាក់លក់កាមេរ៉ាជំនាន់ថ្មីនេះ ដំបូងក្នុងទីផ្សារសហរដ្ឋអាមេរិកនារដូវក្តៅនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ដោយ ប៉េងលីន
iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

ដោយ ប៉េងលីន
Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

ដោយ ប៉េងលីន