no-alternative title

Samsung ដាក់ឱ្យដំណើរការមុខនាឡិកាឆ្លាតវៃ Gear S3 ថ្មីៗចំនួន 3 បន្ថែមទៀតសំរាប់អ្នកប្រើប្រាស់

ថ្ងៃនេះ ក្រុមហ៊ុន Samsung បានដាក់ឱ្យដំណើរការនូវមុខនាឡិកាឆ្លាតវៃថ្មីៗ ចំនួន 3 បន្ថែមទៀតទៅលើ Gear S3 របស់ខ្លួនគឺ Samsung Outdoor, Samsung Travel និង Samsung Sport។ សម្រាប់លោកអ្នកដែលចូលចិត្តការ ធ្វើដំណើរផ្សងព្រេង មុខនាឡិកាឆ្លាតវៃ Samsung Outdoor ភ្ជាប់ជាមួយនឹងមុខងារសែនស័រ Barometer, Altimeter ការវាស់អាកាសធាតុ និងពេលព្រះអាទិត្យរះ ឬលិច។ លោកអ្នកក៏អាចប្រើប្រាស់ Night Mode មានសមត្ថភាពក្នុងការកំណត់ទៅលើរយៈកំពស់ និងតួលេខរបស់បរិយាកាស (អេក្រង់នឹងឡើងពណ៌ក្រហមនៅពេលដែលតួលេខច្រើនលើសលប់)។

សម្រាប់អ្នកជំនួញ និងអ្នកធ្វើដំណើរទេសចរណ៍ មុខនាឡិកាឆ្លាតវៃ Samsung Travel ផ្តល់លក្ខណៈងាយស្រួលក្នុងការមើលម៉ោង ការចូលទៅលើមើលអត្រាប្តូរប្រាក់រហ័ស រួមជាមួយនឹងមុខងារ My Journey ដូច្នេះលោកអ្នកអាចរក្សាការតាមដានការធ្វើដំណើរតាមផ្លូវបានយ៉ាងងាយស្រួល។ ចំនែក មុខនាឡិកាឆ្លាតវៃ Samsung Sport ភ្ជាប់ជាមួយនឹងការកំណត់ម៉ោង (Stopwatch) ការវាស់ស្ទង់ល្បឿន (Speedometer), Altimeter, ការគ្រប់គ្រងចង្វាក់បេះដូច និងការចូលទៅដំណើរការមុខងារ My Journey ។ វាភ្ជាប់ជាមួយនឹងមុខងារជូនដំណឹងដើម្បីធានាថាលោកអ្នកមិនធ្វើសកម្មភាពលើសកម្រិតនោះទេ។

រូបភាពពាណិជ្ជកម្ម
no-alternative title

មុខនាឡិកាឆ្លាតវៃទាំង 3 នេះភ្ជាប់ជាមួយនឹង Themes ដ៏ស្រស់ស្អាតផ្សេងៗគ្នា (រហូតដល់ទៅ 6) ហើយលោកអ្នកអាចទាញយក (Download) បានតាមរយៈនាឡិកាឆ្លាតវៃ Gear S3 នៅលើ Samsung Gear App Store បាន។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Samsung សហការគ្នាជាមួយនឹងមនុស្សល្បីល្បាញជាច្រើនផងដែរដើម្បីផលិតនូវមុខនាឡិកាថ្មីទាំង 3 នេះគឺលោក Bear Grylls (អ្នកធ្វើដំណើរផ្សងព្រេង) លោក Murad និងលោក Natalia Osmann (អ្នកថតរូបផ្សងព្រេង) និងលោក Robbie Maddison (អ្នកជិះកង់) រួមគ្នាក្នុងការបង្កើតវីដេអូផ្សព្វផ្សាយដ៏ស្រស់ស្អាត៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ទូរទស្សន៍ AI ដំបូងគេបង្អស់ មានវត្តមានក្នុងទីផ្សាកម្ពុជាហើយ នៅលើទូរទស្សន៍ Neo QLED 8K របស់សាមសុង

ទូរទស្សន៍ AI ដំបូងគេបង្អស់ មានវត្តមានក្នុងទីផ្សាកម្ពុជាហើយ នៅលើទូរទស្សន៍ Neo QLED 8K របស់សាមសុង

ដោយ ប៉េងលីន
ឆ្នាំថ្មីទិញមួយបានបី! ! កំពូលស្មាតហ្វូនអេក្រង់បត់ HONOR Magic V2 5G ប្រើតួ Titanium តម្លៃ 1,499$ ថែមជូននាឡិកាឆ្លាតវៃ HONOR Watch Gs 3 តម្លៃ 239$ និង Case 59$ ភ្លាមៗ!

ឆ្នាំថ្មីទិញមួយបានបី! ! កំពូលស្មាតហ្វូនអេក្រង់បត់ HONOR Magic V2 5G ប្រើតួ Titanium តម្លៃ 1,499$ ថែមជូននាឡិកាឆ្លាតវៃ HONOR Watch Gs 3 តម្លៃ 239$ និង Case 59$ ភ្លាមៗ!

ដោយ ប៉េងលីន
ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ដោយ ប៉េងលីន
បន្ទាប់ពីលក់នៅប្រទេសថៃ! នៅពេលេនះ រថយន្តអគ្គិសនីស៊េរីថ្មី Kia EV9 បានបើកទទួលការកក់មុននៅក្នុងទីផ្សារប្រទេសម៉ាឡេស៊ី

បន្ទាប់ពីលក់នៅប្រទេសថៃ! នៅពេលេនះ រថយន្តអគ្គិសនីស៊េរីថ្មី Kia EV9 បានបើកទទួលការកក់មុននៅក្នុងទីផ្សារប្រទេសម៉ាឡេស៊ី

ដោយ ប៉េងលីន
ទីផ្សារលក់រថយន្តអគ្គិសនីប្រទេសឥណ្ឌាអាចនឹងមានកំណើនដល់ 66% ក្នុងឆ្នាំ 2024

ទីផ្សារលក់រថយន្តអគ្គិសនីប្រទេសឥណ្ឌាអាចនឹងមានកំណើនដល់ 66% ក្នុងឆ្នាំ 2024

ដោយ ប៉េងលីន
ក្រុមហ៊ុនផលិតរថយន្ត Toyota នឹងចាប់ដៃជាមួយក្រុមហ៊ុន Huawei ដើម្បីអភិវឌ្ឍទៅលើប្រព័ន្ធបើកបរឆ្លាតវៃជំនាន់ថ្មី

ក្រុមហ៊ុនផលិតរថយន្ត Toyota នឹងចាប់ដៃជាមួយក្រុមហ៊ុន Huawei ដើម្បីអភិវឌ្ឍទៅលើប្រព័ន្ធបើកបរឆ្លាតវៃជំនាន់ថ្មី

ដោយ ប៉េងលីន