no-alternative title

ក្រុមហ៊ុន LG Electronics ប្រកាសបន្ថែមកម្មវិធីចំនួន 100 ទៀត សម្រាប់ទ្រទ្រង់អេក្រង់ 18:9 display ស្មាតហ្វូន LG G6

ក្រុមហ៊ុន LG Electronics កំពុងមានគម្រោងក្នុងការបង្កើននូវការរៀបចំចំនួននៃកម្មវិធីប្រើប្រាស់នៅលើស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួន LG G6 ។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េខាងត្បូងនេះ បានប្រកាសថា នៅខែក្រោយនេះ នៅលើ App Store របស់ខ្លួន នឹងមានកម្មវិធីរហូតដល់ទៅ 300 Apps ដែលអាចទ្រទ្រង់នៅលើអេក្រង់ 18:9 "Full Vision" display របស់ស្មាតហ្វូន LG G6 ដែលនៅក្នុងខណៈពេលនេះ វាមានកម្មវិធីប្រមាណជាជាង 200 Apps ប៉ុណ្ណោះ ដែលទ្រទ្រង់នៅលើ aspect ratio នេះដែលអាចរកមើលនៅក្នុង SmartWorld store របស់ក្រុមហ៊ុន ដូចនេះ ចំនួននៃកម្មវិធីនេះ នឹងមានការកើនឡើង 50% ដែលជាផ្នែកមួយនៃទីផ្សារឌីជីថលរបស់ក្រុមហ៊ុន LG ។

រូបភាពពាណិជ្ជកម្ម
no-alternative title

គួរបញ្ជាក់ថា ស្មាតហ្វូន Galaxy S8 និង Galaxy S8+ របស់ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ក៏បំពាក់នូវអេក្រង់ ដែលមានកម្រិត aspect ratios ដូចគ្នាអញ្ចឹងដែរ ជាមួយនឹងការវិវត្តន៍ផ្លាស់ប្តូរចុងក្រោយរបស់ក្រុមហ៊ុន LG នៅពេលនេះ ត្រូវបានអ្នកវិភាគមួយចំនួនមើលឃើញថា ក្រុមហ៊ុន LG កំពុងតែប៉ុនប៉ងប្រកួតប្រជែងជាមួយនឹងក្រុមហ៊ុន Samsung ក៏ប៉ុន្តែបើតាមជំហរជាផ្លូវការរបស់ក្រុមហ៊ុន LG គឺមានគោលបំណងតែមួយគត់ គឺធ្វើយ៉ាងណាផ្តល់ឱ្យអតិថិជនរបស់ខ្លួនមានោភាពរីករាយក្នុងការទស្សនាខ្សែភាពយន្ត ការលេងហ្គេម និងជាច្រើនទៀតនៅលើស្មាតហ្វូន LG G6 តែប៉ុណ្ណោះ។

នៅក្នុងសេចក្តីថ្លៃងការណ៍របស់ក្រុមហ៊ុន LG មុននេះ បាននិយាយថា “បើប្រៀបធៀបជាមួយនឹងអេក្រង់ធម្មតា ដែលមានកម្រិត 16:9 aspect ratio អេក្រង់របស់ស្មាតហ្វូន LG G6 ជាមួយកម្រិត 18:9 មានទំហំធំជាង ដែលផ្តល់នូវបទពិសោធន៍នូវការផ្តោតអារម្មណ៍កាន់តែអស្ចារ្យក្នុងការទស្សនាវីដេអូ និងការលេងហ្គេម៕”

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន