no-alternative title

ការកម្មង់មុនរបស់ Galaxy S8 នៅក្នុងប្រទេសកូរ៉េ បានកើនលើស 1 លានគ្រឿង ដោយបានបំបែកកំណត់ត្រាខ្ពស់បំផុតមិនធ្លាប់មានពីមុនមកនោះទេ

យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ប្រទេសកូរ៉េខាងត្បូង ដែលទទួលរបាយការណ៍ពីក្រុមហ៊ុនចែកចាយនៅថ្ងៃនេះ បានអោយដឹងថា ចាប់តាំងពីក្រុមហ៊ុន Samsung បានដាក់ឱ្យដំណើរការការកម្មង់ទិញមុន (Pre Order) សម្រាប់ស្មាតហ្វូនត្រកូល Galaxy S8 នៅក្នុងប្រទេសកូរ៉េ កាលេពីថ្ងៃទី 7 ខែមេសា រហូតមកទល់ពេលនេះ តួរលេខនៃការ Pre Order គឺមានការកើនឡើងខ្លាំង ហើយក៏បានបញ្ជាក់ផងដែរថា Galaxy S8 នេះ បានក្លាយជាស្មាតហ្វូនដំបូងបំផុត ដែលមានការកម្មង់ទិញច្រើនជាង 1 លានគ្រឿងសំរាប់ការចាប់ផ្តើមនេះ។ 

ការកម្មង់ទិញមុននៅក្នុងចំនួនដ៏ច្រើនលើសលប់នេះ ជាតួរលេខខ្ពស់បំផុតមិនធ្លាប់មានពីមុនមកនោះទេ ប៉ុន្តែស្មាតហ្វូនត្រកូល Galaxy S8 អាចបំបែកកំណត់ត្រាបាន។ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ត្រូវបានគេរំពឹងថា ការដឹកជញ្ជូនស្មាតហ្វូនត្រកូល Galaxy S8 សរុបទាំងអស់មានប្រមាណជា 60 លានគ្រឿង ហើយអ្នកវិភាគជាច្រើនទស្សន៍ទាយថា ការកម្មង់ទិញស្មាតហ្វូននេះ នៅក្នុងឆ្នាំនេះ មានប្រមាណជា 50 លានគ្រឿង។

រូបភាពពាណិជ្ជកម្ម
no-alternative title

កាលបរិច្ឆេទនៃការដាក់លក់ស្មាតហ្វូនត្រកូល Galaxy S8 ជាផ្លូវការនៅក្នុងប្រទេសកូរ៉េខាងត្បូងគឺនៅថ្ងៃទី 21 ខែមេសា ដូចទៅនឹងសហរដ្ឋអាមេរិចអញ្ចឹងដែរ។ ការដាក់លក់នៅនៅថ្ងៃសុក្រសប្តាហ៍នេះ ហើយ ដូចនេះ សប្តាហ៍ក្រោយគ្រប់គ្នាប្រហែលជាកាន់ស្មាតហ្វូននេះគ្រប់ដៃជាក់ជាមិនខាន។ សំរាប់ទីផ្សារកម្ពុជាវិញ ក៏និងចាប់ផ្តើមដាក់លក់ជាផ្លូវការនាពេលដ៏ខ្លីខាងមុខនេះដែរបន្ទាប់ពីក្រុមហ៊ុនដាក់អោយការកម្មង់ទិញមុននៅថ្ងៃទី 21 ខាងមុខនេះ៕ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

ដោយ ប៉េងលីន
ក្រុមហ៊ុនផលិតរថយន្ត Polestar ត្រៀមបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 23 ខែមេសាខាងមុខនេះ

ក្រុមហ៊ុនផលិតរថយន្ត Polestar ត្រៀមបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 23 ខែមេសាខាងមុខនេះ

ដោយ ប៉េងលីន