no-alternative title

ក្រុមហ៊ុន Huawei បញ្ចប់រជ្ជកាលរបស់ក្រុមហ៊ុន Oppo ដណ្តើមយកដំណែងកំពូលនៅប្រទេសចិន

ក្រុមហ៊ុនវិភាគ Canalys និយាយថា នៅអំឡុងត្រីមាសទី 1 ក្នុងឆ្នាំនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Huawei បានត្រឡប់មកឈរជាក្រុមហ៊ុនផលិតស្មាតហ្វូនកំពូលវិញនៅក្នុងប្រទេសចិន។ ការដណ្តើមដំនែងរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Huawei បានបញ្ចប់រដ្ជកាលរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Oppo ដែលធ្លាប់ឈរនៅចំណាត់ថ្នាក់កំពូល 2 ត្រីមាសជាប់គ្នា។ ចាប់ពីខែមករារហូតដល់ខែមីនា ក្រុមហ៊ុនបច្ចេកវិទ្យា Huawei លក់ស្មាតហ្វូនបានចំនួន 21 លានគ្រឿងនៅក្នុងប្រទេសចិនដែលស្មើរនឹងចំណែកទីផ្សារចំនួន 18%។ ចំនែកក្រុមហ៊ុនបច្ចេកវិទ្យា Oppo ឈរនៅចំណាត់ថ្នាក់លេខ 2 ដោយនាំចេញស្មាតហ្វូនបានចំនួន 20 លានគ្រឿង។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុនបច្ចេកវិទ្យា Vivo ឈរនៅចំណាត់ថ្នាក់លេខរៀងទី 3 បន្ទាប់ពីលក់ស្មាតហ្វូនបានចំនួន 17 លានគ្រឿងនៅក្នុងត្រីមាសទី 1 នៅឆ្នាំនេះ។ ក្រុមហ៊ុនបច្ចេកវិទ្យាកំពូលទាំង 3 នេះរួមគ្នាស្មើនឹងចំនួនពាក់កណ្តាលនៃការលក់ស្មាតហ្វូនទាំងអស់នៅក្នុងប្រទេសចិននៅក្នុងអំឡុងត្រីមាសទី 1 នេះ។ ក្រុមហ៊ុនបច្ចេកវិទ្យា Apple ឈរនៅចំណាត់ថ្នាក់លេខរៀងទី 4 ហើយក្រុមហ៊ុន Xiaomi ឈរនៅចំណាត់ថ្នាក់លេខរៀងទី 5 ។ លោក Lucio Chen អ្នកវិភាគរបស់ក្រុមហ៊ុន Canalys និយាយថា ក្រុមហ៊ុននាំចេញស្មាតហ្វូនចំនួនបានត្រឹមតែ 9 លានគ្រឿងប៉ុណ្ណោះពីខែមករាដល់ខែមីនា។ 

 

លោកចង្អុលបង្ហាញថា ប្រសិនបើក្រុមហ៊ុនក្រុមហ៊ុន Xiaomi អាចនឹងត្រឡប់ទៅចំណាត់ថ្នាក់ខ្ពស់ជាងនេះវិញ (នៅក្នុងត្រីមាសទី 1 ឆ្នាំ 2016 ក្រុមហ៊ុននេះឈរនៅចំណាត់ថ្នាក់ទី 3) ក្រុមហ៊ុន Xiaomi ត្រូវតែពិចារណាទៅលើការបោះបង់ស្មាតហ្វូនប្រណិតដូចម៉ាកយីហោរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Apple ។ គោលបំណងរបស់ក្រុមហ៊ុនបច្ចេកវិទ្យាមួយនេះគឺដាក់លក់ស្មាតហ្វូនប្រណិតដែលមានតម្លៃថ្លៃដែលធ្វើឱ្យការផ្គត់ផ្គង់មានចំនួនតិចដោយសារតែមិនមែនមនុស្សគ្រប់គ្នាមានលទ្ធភាពក្នុងការទិញផលិតផលរបស់ក្រុមហ៊ុន Xiaomi នោះទេ។

 

អ្នកវិភាគ Lucio Chen របស់ក្រុមហ៊ុន Canalys Research និយាយថា “ទីផ្សារស្មាតហ្វូននៅក្នុងប្រទេសចិនបន្តការកើនឡើងជាមួយនឹងការនាំចេញក៏មានការកើនឡើងចំនួន 9% បើធៀបទៅនឹងឆ្នាំមុននៅក្នុងត្រីមាសទី 1 នេះ។ ប៉ុន្តែវាមានការបង្ហាញយ៉ាងច្បាស់ថា ទីផ្សារស្មាតហ្វូនមានការពង្រឹងខ្លាំង។ ក្រុមហ៊ុនផលិតស្មាតហ្វូនធំៗទាំង 3 នេះកំពុងតែនាំមុខគេនៅក្នុងទីផ្សារដែលមានចំនួនច្រើនជាង 50% នៃចំណែកទីផ្សារទាំងអស់ជាលើកទី 1 ហើយនៅក្នុងត្រីមាសទី 1 ឆ្នាំនេះ។ នៅក្នុងត្រីមាសដូចគ្នាកាលពីឆ្នាំមុន ក្រុមហ៊ុន Huawei, Vivo និង Oppo រួមគ្នាមានចំនួនត្រឹមតែ 42% ប៉ុណ្ណោះនៃចំណែកទីផ្សារទាំងអស់។ 

 

ក្រុមហ៊ុន Xiaomi ឈរនៅចំណាត់ថ្នាក់ទី3 ធ្លាក់ទៅកាន់ចំណាត់ថ្នាក់លេខរៀងទី 5 ក្រោមក្រុមហ៊ុនApple ដោយនាំចេញស្មាតហ្វូនបានត្រឹមតែចំនួន 9 លានគ្រឿងប៉ុណ្ណោះនៅក្នុងត្រីំមាសទី 1។ គួរបញ្ជាក់ផងដែរថា ស្មាតហ្វូនចំនួន 114 លានគ្រឿងត្រូវបានដាក់លក់នៅក្នុងប្រទេសចិននៅក្នុងត្រីមាសទី 1 រយៈពេល 3 ខែនៅក្នុងឆ្នាំ 2017 នេះ។ ការនាំចេញនេះនាំអោយមានកំណើនកើនឡើងចំនួន 9% បើធៀបជាមួយនឹងឆ្នាំមុននេះ៕

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

ដោយ ប៉េងលីន