no-alternative title

BlackBerry KEYone នឹងដល់ទីផ្សារសហរដ្ឋអាមេរិក និងកាណាដានៅថ្ងៃទី 31 ខែឧសភាខាងមុខនេះ

ស្មាតហ្វូនស៊េរីថ្មី  KEYone របស់ក្រុមហ៊ុន BlackBerry ត្រូវបានគេនិយាយអំពីវាជាយូរមកហើយ។ យើងឃើញការប្រកាសបង្ហាញស្មាតហ្វូនស៊េរីថ្មីនេះ នៅក្នុងព្រឹត្តិ ការណ៍តាំងពិពរណ៍ CES ក្នុងខែមករា ហើយយើងក៏ឃើញវត្តមានរបស់ វាម្តងទៀតនៅក្នុងព្រឹត្តិការណ៍តាំងពិពរណ៍ MWC មួយខែក្រោយមកផងដែរ។ ក្រុមហ៊ុន BlackBerry បានត្រៀមខ្លួនរួចរាល់ហើយក្នុងការចែកចាយស្មាតហ្វូននេះ ទៅកាន់ដៃអតិថិជន អ្នកប្រើប្រាស់ ហើយកាលបរិច្ឆេទនៃការដាក់លក់ ក៏ទម្លាយឱ្យដឹងផងដែរ។ ប្រសិនបើលោកអ្នករង់ចាំក្នុងការប្រើប្រាស់ស្មាតហ្វូនដែលមាន Keyboard នោះ ក្រុមហ៊ុន BlackBerry ប្រកាសថា ស្មាតហ្វូន KEYone នឹងទៅដល់សហរដ្ឋអាមេរិច និងកាណាដានៅថ្ងៃទី 31 ខែឧសភាខាងមុខនេះ។

ខណៈពេលដែលក្រុមហ៊ុន BlackBerry កំពុងតែបិទបាំងនូវព័ត៌មានលម្អិតមួយចំនួននោះ យើងដឹងថា ស្មាតហ្វូន Unlocked GSM និង CDMA នឹងដាក់លក់ជាផ្លូវការនៅសហរដ្ឋអាមេរិចនៅថ្ងៃទី 31 ខែឧសភា ។ ស្មាតហ្វូននេះនឹងដាក់លក់តាមរយៈក្រុមហ៊ុនចែកចាយធំៗជាច្រើនដែលក្នុងនោះក៏មាន Sprint ផងដែរនៅក្នុងរដូវក្តៅខាងមុខនេះ។ សម្រាប់ព័ត៌មានលម្អិតជាច្រើនទៀតនឹងទម្លាយឱ្យដឹងនៅកៀកចុងខែឧសភានេះជាក់ជាមិនខាន។ នៅក្នុងប្រទេសកាណាដាវិញ ស្មាតហ្វូន BlackBerry KEYone នឹងដាក់លក់នៅ Bell, Bell MTS, Rogers, SaskTel និង TELUS Business ចាប់ផ្តើមពីតម្លៃ 199 ដុល្លារ (CAD) ជាមួយនឹងការធានារយៈពេល 2 ឆ្នាំនៅថ្ងៃទី 31 ខែឧសភាដូចគ្នា។ ការកម្មង់ទិញមុន (Pre-order) នឹងធ្វើនៅថ្ងៃទី 18 ខែឧសភានេះ ដោយជ្រើសរើសតែក្រុមហ៊ុនសហការប៉ុណ្ណោះ។

រូបភាពពាណិជ្ជកម្ម
no-alternative title

តើលោកអ្នកចង់ចុះឈ្មោះកម្មង់ទិញស្មាតហ្វូនស៊េរីថ្មីនេះនោះទេ? ស្មាតហ្វូន BlackBerry KEYone មានអេក្រង់ទំហំ 4.5 អ៊ីងកម្រិតភាពច្បាស់ 1620x1080 បន្ទះឈីប Snapdragon 625 កាមេរ៉ាខាងក្រោយទំហំ 12MP កាមេរ៉ាខាងមុខទំហំ 8 MP និងថាមពលថ្មទំហំ 3505mAh ។ ស្មាតហ្វូននេះប្រើប្រាស់នូវ Physical Keyboard ដែលភ្ជាប់ជាមួយនឹង Shortcuts និងសែនស័រនៃប្រព័ន្ធស្កែនក្រយ៉ៅដៃបង្កប់នៅលើ Space Bar ផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន