no-alternative title

Acer Predator Triton 700 កុំព្យូទ័រប្រភេទ Gaming Laptop ទើបប្រកាសចេញក្តៅអ៊ុនៗនេះ មានរូបរាងប្រណីតរឹងមាំហើយកំលាំងម៉ាស៊ីនវិញគឺថាខ្លាំងកប់ចឹងម៉្មង់

ក្រុមហ៊ុនផលិតកុំព្យូទ័រយូរដៃម៉ាក Acer ទើបតែបានប្រកាសចេញកុំព្យូទ័រប្រភេទ Gaming Laptop ស៊េរីថ្មីរបស់ខ្លួនម៉ូដែល Predator Triton 700 នៅក្នុងព្រឹតិ្តការណ៍ Next@Acer ដែលបានប្រារព្ធធ្វើឡើងនៅក្នុងទីក្រុង New York កាលពីពីរថ្ងៃមុនក្នុងសប្តាហ៍នេះ។ Gaming Laptop ស៊េរីថ្មីនេះមានកម្រាស់ស្តើងជាងជំនាន់ Predator 21X ជាមួយកម្រាស់ 18.9 មីលីម៉ែត និងបំពាក់ដោយកញ្ចក់អេក្រង់ប្រភេទ IPS LCD ទំហំ 15.6” ដែលអាចទ្រទ្រង់ការបង្ហាញបានក្នុងកម្រិត Full-HD ឬ 1080px ហើយកញ្ចក់អេក្រង់របស់ Triton 700 នេះជាអេក្រង់រាបស្មើរមិនមែនជាអេក្រង់កោងដូចអេក្រង់របស់ Predator 21X ឡើយ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

ហើយចំនុចរចនាដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងបំផុតនៅលើ Gaming Laptop ជំនាន់ថ្មីនេះគឺត្រង់ក្តារចុចរបស់វាត្រូវបានរចនាឡើងយ៉ាងពិសេសលាតស្ទើតែពេញផ្នែកខាងមុខតែម្តងហើយមានលក្ខណះទាលផុសឡើងជាផ្តល់ភាពងាយស្រួលក្នុងការចុចជាប្រភេទក្តារចុច“Mechanical Keyboard” និងមានអំពូល LED បំភ្លឺនៅខាងក្រោមទៀតផង។  ហើយម៉្យាងវិញទៀត Triton 700 គឺមិនមាន Touch Pad នៅផ្នែកខាងក្រោមក្តារចុចដូចកុំព្យូទ័រដទៃទៀតនោះទេដោយវាបានជំនូសមកវិញនូវក្តារចុចប្រភេទថាច់ LED-illuminated keys ដែលស្រោបការពារពីលើដោយកញ្ចក់ការពារឆ្កូតប្រភេទ Corning Gorilla Glass នៅមួយផ្នែកខាងលើក្តារនៃចុចវិញ។ 

Predator Triton 700 ដើរដោយស៊ីភីយូជំនាន់ទី 7 របស់ Intel ប្រភេទ Kaby Lake Processor ដែលមានពីរជម្រើសគឺ Core i5-7300HQ និង Core i7 7700HQ ជាមួយរ៉េមទំហំ 16GB ប្រភេទ DDR4 ហើយក៏អាចបង្កើនបានដល់ទំហំ 32 GB ផងដែរ ព្រមទាំងមានថាសរឹងប្រភេទ PCLe SSD ចំនួនពីរដែលមានទំហំផ្ទុករហូតដល់ 512GB។ ចំពោះក្រាហ្វិកកាតដែលប្រើលើម៉ួដែល Triton 700 នេះគឺពពួក 10 series របស់ Nvidia ដែលមានដូចជា GTX1060, 1070,1080 ដែលអាចឲ្យយើងធ្វើការជ្រើសរើសបានតាមទំហំនៃការប្រើប្រាស់របស់យើងបាន។ 

ហើយអ្វីដែលកាន់តែពិសេសបំផុតនៅលើ Gaming Laptop Predator Triton 700 នេះ គឺក្នុងតួរម៉ាស៊ីនរបស់វាបានភ្ជាប់ដោយកង្ហាលដែកចំនួនពីរដែលមានប្រព័ន្ធរង្វិលជុំខ្លាំងស្ងាត់ល្អមិនបង្ករនូវសំលេងរំខាននៅពេលដំណើរការម៉ាស៊ីនព្រមទាំងមានភ្ជាប់នូវប្រព័ន្ធបំភាយកំដៅនៅលើម៉ាស៊ីន “AeroBlade 3D Gen 2 cooling system” ដែលវាជួយកាត់បន្ថយកំដៅនៅលើស៊ីភីយួ ជីភីយួ និងរ៉េមរបស់វាបាន 35% នៅពេលយើងប្រើប្រាស់បំពេញកិច្ចការងារ និងការលេងហ្គេមយូរជាពិសេសការលេងហ្គេមនៅលើអនឡាញតែម្តង។ Gaming Laptop ជំនាន់ថ្មីរបស់ Acer មួយនេះ នឹងមានចេញដាក់លក់ដំបូងនារដូវក្តៅដែលខិតជិតមកដល់ក្នុងខែមិថុនាឬក៏ជិតថ្ងៃបវេសនាកាលសិក្សាខាងមុខនេះក្នុងតម្លៃចាប់ពី $3,000 ទៅ $4,000 ទៅតាមកំលាំងម៉ាស៊ីនរបស់វាដែលអ្នកធ្វើការជ្រើសរើស៕ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

ដោយ ប៉េងលីន