no-alternative title

Nokia 3, Nokia 5, Nokia 6 និង Nokia 3310 (2017) នឹងដាក់លក់នៅក្នុងខែមិថុនានេះហើយ

តើលោកអ្នកនៅចងចាំឈ្មោះក្រុមហ៊ុនបច្ចេកវិទ្យា Nokia ទេ? ក្រុមហ៊ុន Nokia ហាក់ដូចជាកំពុងតែចង់វិលត្រឡប់មកប្រកួតប្រជែងនៅក្នុងទីផ្សារស្មាតហ្វូនពិភពលោករបស់ខ្លួនវិញនៅក្រោមការផលិតចែកចាយរបស់ក្រុមហ៊ុនថ្មីឈ្មោះថា HMD Global ។ ក្រុមហ៊ុន HMD Global ប្រកាសបង្ហាញនូវស្មាតហ្វូនជាច្រើនស៊េរីក្នុងព្រឹត្តិការណ៍ តាំងពិពរណ៍ MWC នៅក្នុងខែកុម្ភៈ ប៉ុន្តែមានតែស្មាតហ្វូនប៉ុន្មានស៊េរីប៉ុណ្ណោះ ដែលដាក់ឱ្យដំណើរការលក់នៅក្នុងខណៈពេលនេះ ហើយលោកអ្នកអាចរកទិញបានតែក្នុងប្រទេសចិនប៉ុណ្ណោះ។ នេះប្រហែលជាមានការយល់ព្រមរវាងក្រុមហ៊ុនបច្ចេកវិទ្យា HMD Global និងក្រុមហ៊ុនបច្ចេកវិទ្យា Nokia ក្នុងការពន្យារពេលលក់ស្មាតហ្វូនស៊េរីថ្មីៗជាច្រើននៅក្នុងរយៈពេលប៉ុន្មានខែនេះ។ 

យ៉ាងណាមិញ ស្ថានភាពនេះ ហាក់ដូចជានៅស្ងាត់ស្ងៀមដដែល។ កាលពីខែមីនា យើងគិតថា យើងពិតជាអាចទទួលបានស្មាតហ្វូនស៊េរីថ្មី Nokia 3, Nokia 5, Nokia 6 និង Nokia 3310 (2017) មកប្រើប្រាស់នៅក្នុងចក្រភពអង់គ្លេសនៅក្នុងខែឧសភា ប៉ុន្តែពេលនេះវាបានពន្យារពេលទៅដាក់លក់នៅក្នុងខែមិថុនាវិញ។ ដូចនេះប្រសិនបើលោកអ្នកកំពុងតែរស់នៅក្នុងចក្រភពអង់គ្លេស ហើយកំពុងតែចង់ប្រើប្រាស់ស្មាតហ្វូននេះខ្លាំងមែនទែននោះ សូមរង់ចាំមួយខែទៀត។

រូបភាពពាណិជ្ជកម្ម
no-alternative title

អ្វីដែលកាន់តែអាក្រក់ជាងនេះទៀតនោះ ស្មាតហ្វូន Nokia 3 និង Nokia 5 នឹងដាក់លក់ជាផ្លូវការនៅថ្ងៃទី 30 ខែមិថុនា ដែលជាថ្ងៃដាក់លក់ចុងក្រោយគេនៅក្នុងត្រីមាសទី 2 ក្នុងឆ្នាំនេះ។ ព័ត៌មាននេះ ត្រូវបានទម្លាយដោយក្រុមហ៊ុនលក់រាយអនឡាយ Clove ក្នុងចក្រភពអង់គ្លេសដែលចាប់ផ្តើមទទួលការកម្មង់ទិញស្មាតហ្វូននេះរួចរាល់ហើយ។ 

ទូរស័ព្ទ Nokia 3310 (2017) ត្រូវគេរំពឹងថា នឹងដាក់លក់ក្នុងពេលឆាប់ៗនេះ ប្រហែលជានៅពាក់កណ្តាលខែមិថុនា ខណៈពេលដែលស្មាតហ្វូន Nokia 6 ត្រូវគេដឹងត្រឹមថាដាក់លក់នៅក្នុងខែមិថុនា ប៉ុន្តែមិនច្បាស់ថានៅក្នុងថ្ងៃណានោះទេ។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Carphone Warehouse តែមួយគត់នឹងលក់ទូរស័ព្ទនេះ។ ដូចនេះ វាមានភាគរយតិចតួចណាស់ដែលស្មាតហ្វូន Nokia 6 នឹងដាក់លក់នៅក្នុងខែឧសភានេះ៕

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន