no-alternative title

Acer Holo 360 កាមេរ៉ាស៊េរីថ្មី ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android និងអាចប្រើជាទូរស័ព្ទបាន

ក្រុមហ៊ុន Acer បានប្រារព្ធធ្វើនូវព្រឹត្តិការណ៍ដ៏ធំរបស់ខ្លួននៅទីក្រុងញ៉ូវយ៉កកាលពីដើមសប្តាហ៍នេះ។ ក្រុមហ៊ុន Acer បានប្រកាសបង្ហាញនូវផលិតផលបច្ចេកវិទ្យាថ្មីៗជាច្រើនដូចជាកុំព្យូទ័រ ស្មាតវ៉ច ឧបករណ៍បញ្ជាំងស្លាយ៍ (Projectors) ឧបករណ៍ Notebooks និងអេក្រង់ម៉ូនីទ័រស៊េរីថ្មី។ នៅក្នុងចំណោមផលិតផលដ៏ច្រើនសន្ធឹកសន្ធាប់ដែលក្រុមហ៊ុន Acer សម្ភោធបង្ហាញនៅសប្តាហ៍នេះ វាមានផលិតផលបច្ចេកវិទ្យាមួយដែលក្រុមហ៊ុនមិននិយាយលម្អិតច្រើននោះទេ។ មូលហេតុប្រហែលជាជាប់ពាក់ព័ន្ធទៅនឹងការពិតថា ឧបករណ៍បច្ចេកវិទ្យានេះគឺជាឧបករណ៍គំរូនៅឡើយ ឬក្រុមហ៊ុន Acer នៅមិនទាន់ច្បាស់ថាតើ ពេលណាដែលក្រុមហ៊ុនបច្ចេកវិទ្យា Acer នឹងដាក់លក់ឧបករណ៍បច្ចេកវិទ្យានេះនៅលើទីផ្សារនោះដែរ។

រូបភាពពាណិជ្ជកម្ម
no-alternative title

ឧបករណ៍បច្ចេកវិទ្យាមួយនេះមានឈ្មោះថា Acer Holo 360 ហើយវាមានកាមេរ៉ា 360 ដឺក្រេ ដែលដំណើរការប្រព័ន្ធប្រតិបត្តិការ Android ។ ផ្នែកខាងលើរបស់ឧបករណ៍នេះ អ្នកប្រើប្រាស់អាចខលបាន ដូចនេះឧបករណ៍ Holo 360 ក៏អាចប្រែក្លាយជាស្មាតហ្វូនបានផងដែរ នៅពេលដែលត្រូវការ។ បន្ថែមពីនេះទៀត ឧបករណ៍នេះមានអេក្រង់ Touchscreen និងប្រើប្រាស់ប្រព័ន្ធ LTE និង 4G LTE ដូចនេះ វាមិនមានព័ត៌មានច្រើននោះទេ អំពីឧបករណ៍ Holo 360 របស់ក្រុមហ៊ុន Acer ។ យ៉ាងណាមិញ យើងនៅមិនទាន់បានដឹងអំពីជំនាន់របស់ប្រព័ន្ធប្រតិបត្តិការ Android នេះ នៅឡើយទេ៕

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន