no-alternative title

ទ្រាំមិនបាននិងដៃគូអួតពេក! Sony បញ្ចេញនូវស្មាតហ្វូន Xperia X Ultra បំពាក់កញ្ចក់អេក្រង់ទំហំ 6.45 អ៊ីងជាមួយកម្រិត 21:9 aspect ratio

បន្ទាប់ពីមានវត្តមានកំពូលហ្វាប់ប្លែត Sony Xperia Z Ultra, Xperia XA Ultra ដែលជាអាវុធ កម្រិតមធ្យមសម្រាប់បុកទីផ្សារប្រគូតប្រជែង ឥលូវនេះ យើងទទួលបានព័ត៌មានដ៏គួរឲ្យចាប់អារម្មណ៍មួយទៀតពីទូរស័ព្ទស្មាតហ្វូន ប្រភេទហ្វាប់ប្លែតជំនាន់ថ្មីបំផុតរបស់ SONY នោះគឺម៉ូដែល Xperia X Ultra។ យើងសង្កេតឃើញថាចាប់តាំងពីដើមឆ្នាំ 2016 មកក្រុមហ៊ុនបច្ចេកវិទ្យាជប៉ុនមួយនេះ បានធ្វើការច្នៃប្រឌិតខ្ពស់នៅលើទូរស័ព្ទស្មាតហ្វូនត្រកូល Xperia X របស់ខ្លួនជំនួសត្រកូល Xperia Z។

សម្រាប់ទូរស័ព្ទជំនាន់ថ្មី Xperia X Ultra ត្រូវបានព័ត៌មានបង្ហើបប្រាប់ឲ្យដឹងថា “ទូរស័ព្ទនេះ នឹងមានបណ្តោយតួរខ្លួនស្រោបដោយកញ្ចក់អេក្រង់វែងជាមួយខ្នាតអេក្រង់ធំរហូតដល់ទៅ 21:9 aspect ratio នៅលើកញ្ចក់អេក្រង់ទំហំ 6.45” (គែមអេក្រង់ស្តើងដូចក្នុងរូប)។ Xperia X Ultra មានកំពស់អេក្រង់ខ្ពស់ជាង និងកម្រិត aspect ratio ធំជាង Galaxy S8 (18.5:9) និង LG G6 (18:9) ប៉ុន្តែវាអាចនឹងមានកម្រិតបង្ហាញត្រឹម Full-HD(1080x1920px) ដូចម៉ូដែលមុនៗរបស់ SONY ដែរគ្រាន់តែកញ្ចក់អេក្រង់របស់វាអាចនឹងធ្វើការបន្ថែមកម្រិតភិចសែលឲ្យខ្ពស់ជាងជំនាន់មុនៗ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់គុណសម្បត្តិមួយចំនួនទៀតរបស់វា ត្រូវបានប្រភពទម្លាយថា “Xperia X Ultra នឹងប្រើប្រាស់បន្ទះឈីប Qualcomm Snapdragon 660 ជាមួយរ៉េមទំហំ 4GB, ម៉េមូរីក្នុងម៉ាស៊ីនទំហំ 64GB, បំពាក់កាមេរ៉ាក្រោយទំហំ 19MP និងខាងមុខទំហំ 13MP។ ស្មាតហ្វូនមួយនេះ ក៏នឹងដំណើរការដោយប្រតិបត្តិការ Android Nougat v7.0, មានថ្មទំហំ 3,050mAh ភ្ជាប់មកជាមួយនូវបច្ចេកវិទ្យាសាកថាមពលថ្មល្បឿនលឿន Quick Charge 3.0 ហើយក៏មានបំពាក់អាវគ្រោះការពារទឹក និងធូលីកម្រិត IP68 ថែមទៀតផង៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ដោយ ប៉េងលីន
iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

ដោយ ប៉េងលីន
Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

ដោយ ប៉េងលីន