no-alternative title

Color Volume គឺជាកម្រិតពណ៌មួយដែលនិងក្លាយជាស្តង់ដាថ្មីនៃគុណភាពរូបភាពលើអេក្រង់ទូរទស្សន៍

លោកអ្នកប្រាកដជាដឹងច្បាស់ហើយថា នៅលើអេក្រង់ទូរទស្សន៍ធម្មតា ពន្លឺពណ៌ដែលបញ្ចេញមកមានកម្រិតផ្សេងៗគ្នា។ ភាពខុសគ្នានៃពណ៌នេះ មិនអាច វាស់បានលើប្រភេទអេក្រង់ 2D (រូបឆ្វេងខាងលើ)។ ឥទ្បូវនេះ ជាមួយនឹងការវាស់កម្រិតពណ៌ប្រភេទ 3D របស់ Color Volume ត្រូវបានគេ សង្កេតឃើញថា គឺមានអេក្រង់ជាច្រើនដែល អាចបង្ហាញពណ៌បានត្រឹមតែ 67% ប៉ុណ្ណោះ នៅពេលតម្លើងពន្លឺអតិបរមា (ខាងលើស្តាំ) យ៉ាងណា ម៉ិញ អេក្រង់ដែលត្រូវបានវាស់ ជាមួយនឹង កម្រិតពណ៌ 100% (ខាងក្រោមស្តាំ) មានសមត្ថភាពអាចបញ្ចេញពណ៌ បានច្បាស់មិនថាកម្រិត ពន្លឺទាប ឬខ្ពស់ប៉ុណ្ណានោះទេ។

Color Volume គឺជាបច្ចេកវិទ្យាមួយថ្មី ដែលជាការវាស់ភាពច្បាស់នៃពណ៌នៅកម្រិតពន្លឺផ្សេងៗគ្នានោះកំពុងបោះជំហានក្លាយជាស្តង់ដាថ្មីសម្រាប់ ការបង្ហាញ រូបភាពប្រកប ដោយគុណភាពភ្លឺច្បាស់នៅលើអេក្រង់ទូរទស្សន៍។ ទូរទស្សន៍ស៊េរីថ្មីទាំងនេះ អាចប្រើប្រាស់ High Dynamic Range (HDR) ដែលជាបច្ចេកវិទ្យាមួយ ធ្វើឲ្យរូបភាព ងងឹតប្រែជាភ្លឺច្បាស់ ហើយរូបភាពពណ៌ក្រម៉ៅកាន់តែដិតច្បាស់ជាងមុន។ ដើម្បីអាចវាស់កម្រិតនៃ គុណភាពរូបភាពនេះបាន Color Volume បានលេចមុខឡើង និងត្រូវបានគេចាប់អារម្មណ៍កាន់តែច្រើនសម្រាប់មុខនាទីនេះ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅលើអេក្រង់ទូរទស្សន៍ធម្មតា នៅពេលដែលរូបភាពភ្លឺ ឬងងឹត កម្រិតពណ៌ និងភាពច្បាស់នៃរូបភាពផ្លាស់ប្តូរមិនស្មើគ្នា ដែលធ្វើឲ្យគុណភាពរូប ភាពមិនស្រស់ស្អាត និងរស់រវើក។ ទូរទស្សន៍ដែលបំពាក់ទៅដោយ Color Volume វិញអាចធ្វើឲ្យរូបភាពប្រភេទ HDR បានយ៉ាងល្អ ដោយប្រើកម្រិត ពន្លឺច្រើនជាងអេក្រង់ទូរទស្សន៍ SDR ពីរដង។ 

SpectraCal ដែលជាក្រុមហ៊ុនឈានមុខគេលើពិភពលោកផ្នែកបង្កើតកម្មវិធីវាស់កម្រិតពណ៌សម្រាប់អេក្រង់ផ្សេងៗក្នុងប្រទេសអាមេរិក បានឲ្យដឹង ថា ក្រុមហ៊ុននេះ នឹងបន្ថែមការវាស់តាមរយៈ Color Volume ថែមទៀតទៅក្នុងកម្មវិធីវាស់កម្រិតពណ៌ឈ្មោះ CalMan (ដែលជាឧបករណ៍ពេញ និយមសម្រាប់អ្នកជំនាញផលិតអេក្រង់ដែលបញ្ចេញរូបភាពច្បាស់ និងគុណភាពខ្ពស់) ដែលនឹងធ្វើឲ្យ Color Volume ក្លាយជាស្តង់ដាថ្មីយ៉ាង ឆាប់រហ័ស។ 

សូមជំរាបថា ក្នុងព្រឹត្តិការណ៍ CES 2017 ក្រុមហ៊ុនសាមសុងបានបង្ហាញទូរទស្សន៍ QLED ដែលប្រើប្រាស់ «លោហៈធាតុ metal quantum dot» ដើម្បីផ្តល់នូវ គុណភាពរូបភាព និងធ្វើឲ្យពណ៌ចេញច្បាស់ និងដិតជាមុន។ ទូរទស្សន៍ QLED នឹងក្លាយជាទូរទស្សន៍ដំបូងក្នុងពិភពលោកដែល អាចឲ្យភ្នែក របស់យើងចាប់យករូបភាពដែលមានកម្រិតពណ៌ (Color Volume) ច្បាស់ 100% ដែលទំហំពណ៌នីមួយៗមានចំនួន HDR ចាប់ពី 1500 រហូតដល់ 2000 (រង្វាស់នៃពន្លឺ)  ផ្តល់នូវសមត្ថភាពបង្ហាញរូបភាពលើអេក្រង់ប្រកបដោយគុណភាពខ្ពស់ និងមានកម្រិតពណ៌ដិតភ្លឺ ច្បាស់គ្មានគូប្រៀប។ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

ដោយ ប៉េងលីន