no-alternative title

ZUK Mobile បុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Lenovo កំពុងរៀបបិទទ្វារបន្ទាប់ពីចាប់ផ្តើមបានរយៈពេល 2 ឆ្នាំ

យើងបានដឹងមួយរយៈពេលនេះរួចមកហើយថា ក្រុមហ៊ុន Lenovo កំពុងតែសម្លឹងមើលក្នុងការផ្លាស់ប្តូរយុទ្ធសាស្រ្តអាជីវកម្មស្មាតហ្វូនរបស់ខ្លួន ឬវិធីដែលក្រុមហ៊ុនសាងកេរ្តិ៍ឈ្មោះរបស់ម៉ាកយីហោ ស្របពេលនាពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនបច្ចេកវិទ្យាមួយនេះកំពុងតែដំណើរការលក់ក្រោមឈ្មោះក្រុមហ៊ុនផ្សេងៗគ្នាដូចជា Moto, Lenovo និង ZUK Mobile ។ រហូតមកទល់ពេលនេះ វាបង្ហាញយ៉ាងច្បាស់ថា ការផ្លាស់ប្តូរផ្ទៃក្នុងមួយចំនួនបានធ្វើឱ្យក្រុមហ៊ុនក្មេងខ្ចីជាងគេបំផុតត្រៀមខ្លួនបិទទ្វារទាំងស្រុងតែម្តង។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុន ZUK ចាប់ផ្តើមប្រឡូកនៅក្នុងទីផ្សារអាជីវកម្មស្មាតហ្វូនមានរយៈពេលតិចជាង 2 ឆ្នាំតែប៉ុណ្ណោះ ហើយក្រុមហ៊ុននេះ បញ្ចេញស្មាតហ្វូនបានត្រឹមតែ 5 គ្រឿង ហើយស្មាតហ្វូនស៊េរីថ្មីចុងក្រោយគេដែលបង្ហាញខ្លួននៅឆ្នាំមុននោះគឺម៉ូដែល ZUK Edge ។ ការផ្លាស់ប្តូរនេះ អាចពាក់ព័ន្ធទៅនឹងរឿងបញ្ហាហិរញ្ញវត្ថុ ខណៈពេលដែលអាជីវកម្មស្មាតហ្វូនរបស់ក្រុមហ៊ុននេះដំណើរការល្អនៅក្នុងទីផ្សារនៃប្រទេសចិន។

ដំណឹងនេះបានមកពីការសន្ទនាគ្នានៅលើវេទិកាផ្សព្វផ្សាយសង្គមនៃកម្មវិធី Weibo របស់ប្រទេសចិន ដែលបង្ហាញយ៉ាងច្បាស់ថា ក្រុមហ៊ុន ZUK នឹងមិនបន្តដំណើរការអាជីវកម្មស្មាតហ្វូនរបស់ខ្លួនទៀតនោះទេ។ ទោះជាយ៉ាងណាក៏ដោយ រឿងមួយដែលយើងដឹងច្បាស់នោះគឺថា ZUI Android UI ត្រូវបានគេបញ្ជាក់ថានឹងដាក់ឱ្យប្រើប្រាស់នៅលើស្មាតហ្វូនរបស់ក្រុមហ៊ុន Moto ប៉ុន្តែនៅក្នុងប្រទេសចិនតែប៉ុណ្ណោះ។

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន