no-alternative title

របាយការណ៍ថ្មី៖ Galaxy Note 7R គ្រោងនិងប្រកាសសម្ពោធនៅចុងខែមិថុនាក្នុងទីផ្សារប្រទេសកូរ៉េជាមួយនឹងតម្លៃ 620 ដុល្លារសហរដ្ឋអាមេរិក

ថ្ងៃនេះ មានរបាយការណ៍ថ្មីបានបង្ហាញថា Samsung Galaxy Note 7 ជំនាន់ថ្មី នឹងត្រូវក្រុមហ៊ុន Samsung ប្រកាសសម្ពោធបង្ហាញខ្លួននៅក្នុងប្រទេសកូរ៉េនៅចុងខែមិថុនាខាងមុខនេះហើយ។ បើតាមដឹង ក្រុមហ៊ុន Samsung គឺមានគម្រោងក្នុងការដាក់លក់សារជាថ្មីទៅលើហ្វាប់ប្លេតនេះឡើងវិញ ជាមួយនឹងថាមពលថ្មតូចជាងមុន និងតម្លៃទាបជាងមុនផងដែរ។ ហ្វាប់ ប្លេត Samsung Galaxy Note 7 គឺមានការពេញនិយមខ្លាំង នៅក្នុងចំណោមស្មាតហ្វូនជាច្រើនរបស់ក្រុមហ៊ុន Samsung ប៉ុន្តែគួរអោយសោកស្តាយ  វាក៏មានបញ្ហាដោយសារហ្វាប់ប្លេតប៉ុន្មានគ្រឿង មានបញ្ហារហូតទាល់តែផ្ទុះ ដែលនេះបណ្តាលឱ្យមានការប្រកាសប្រមូលត្រឡប់មកវិញនូវហ្វាប់ប្លេត Galaxy Note7 មកវិញទាំងអស់ពីទីផ្សារនៅលើពិភពលោកតែម្តង។

កួរបញ្ជាក់ថា នៅកំឡុងពេលនោះ ក្រុមហ៊ុន Samsung បានព្យាយាមប្រើប្រាស់យុទ្ធសាស្រ្តខ្លាំងបំផុត ដើម្បីធានសុវត្តិភាព និងរក្សានូវបាននូវការលើកទឹកចិត្តដល់អតិថិជនរបស់ខ្លួន ដោយធ្វើយ៉ាងណាឱ្យម្ចាស់របស់ហ្វាប់ប្លេតស៊េរីថ្មី Galaxy Note 7 ផ្លាស់ប្តូរហ្វាប់ប្លេតរបស់ពួកគេ ជាមួយនឹងស្មាតហ្វូន Samsung Galaxy S7 edge ឬស្មាតហ្វូនផ្សេង ដែលមានតម្លៃប្រហាក់ប្រហែលគ្នា។ ហើយពេលនោះ ក៏មានអតិថិជនជាច្រើន បានទទួលយកការផ្លាស់ប្តូរនេះដោយសារ តែពួកគេភ័យព្រួយថាហ្វាប់ប្លេតរបស់ពួកគេអាចនឹងផ្ទុះនៅក្នុងហោប៉ៅរបស់ពួកគេ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

សូមជំរាបថា ការរចនារូបរាង និងលក្ខណៈសម្បត្តិរបស់ហ្វាប់ប្លេត Galaxy Note 7 ពិតជាស្រស់ស្អាត ដូចនេះ ក្រុមហ៊ុន Samsung ក៏រៀបចំខ្លួនក្នុងការប្រកាសសម្ពោធហ្វាប់ប្លេតនេះ សារជាថ្មីឡើងវិញ ដែលប្តូរទៅជាម៉ូដែលថ្មីឈ្មោះថា Samsung Galaxy Note 7R ដែលមានតម្លៃត្រឹមតែ 620 ដុល្លារប៉ុណ្ណោះ តម្លៃនេះមានការកាត់បន្ថយចំនួន 29% ។ បើតាមការបង្ហាញនៅក្នុងរបាការណ៍ថ្មីនេះ អោយដឹងថា ហ្វាប់ប្លេត Galaxy Note 7  ក្រុមហ៊ុន Samsung នឹងប្រើប្រាស់ថាមពលថ្មត្រឹមតែ 3200mAh តែប៉ុណ្ណោះ។ គោលដៅរបស់ក្រុមហ៊ុន Samsung នៅពេលនេះ គឺនាំយកនូវទឹកប្រាក់ដែលខ្លួនបាត់បង់ត្រឡប់មកវិញ។ ហ្វាប់ប្លេតនេះ ក្រុមហ៊ុន Samsung គ្រោងដាក់លក់នៅក្នុងទ្វីបអាស៊ី និងផ្នែកមួយចំនួននៅក្នុងទ្វីបអ៊ឺរ៉ុបតែប៉ុណ្ណោះ។ ដើម្បីចង់ដឹងកាន់តែច្បាស់នោះ សូមតាមដានជាមួយយើងខ្ញុំទាំងអស់គ្នា ថាតើរបាយការណ៍ដែលេចចេញថ្មីនេះ គឺវាពិតប្រាកដ ឬយ៉ាងណា?

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ដោយ ប៉េងលីន