no-alternative title

កាលបរិច្ឆេទនៃការសម្ភោធទូរស័ព្ទ iPhone 8 ប្រហែលជាពន្យារពេលរហូតដល់ទៅដល់ចុងខែតុលា ឬខែវិច្ឆិកា

បន្ទាប់ពីក្រុមហ៊ុន Apple បានជ្រើសរើសក្រុមហ៊ុនផ្គត់ផ្គង់ទៅលើសមាសភាគរបស់ខ្លួនកាលពីថ្មីៗនេះ គោលដៅរបស់ក្រុមហ៊ុន គឺមិនត្រឹមតែផ្តល់អោយ Apple អាចធានាបានថានិងមានការផ្គង់ផ្គង់ការផលិតទ្រង់ទ្រាយធំដ៏ច្រើនលើសលប់ប៉ុណ្ណោះទេ គឺសមាសភាគនៃអ្នកផលិតទាំងអស់នោះ ត្រូវតែផលិតនូវផលិតផលប្រកបដោយគុណភាព ដែលក្រុមហ៊ុនបានត្រៀមរួចរាល់ជាស្រេចសម្រាប់ដាក់ដំណើរការនៅលើទូរស័ព្ទ iPhone ស៊េរីថ្មីរបស់ខ្លួន។ បើតាមការដឹងនោះ គឺថា នេះមិនមែនជារឿងតូចតាចនោះទេ នៅក្នុងការសម្រេចឱ្យបានលទ្ធផលល្អសម្រាប់ក្រុមហ៊ុនផ្គត់ផ្គង់ជាច្រើន ពិសេសក្រុមហ៊ុន Foxconn តែម្តង។ ហើយក៏សូមបញ្ជាក់ថា នៅក្នុងឆ្នាំនេះ ក្រុមហ៊ុន Apple ក៏មានគម្រោងនៅក្នុងការសម្ពោធទូរស័ព្ទ iPhone 8 ដែលប្រើប្រាស់អេក្រង់ OLED ផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ជាមួយគ្នានេះ Asian Review ដែលជាផ្នែកមួយរបស់គេហទំព័រ Nikkei បានរាយការណ៍ថា ក្រុមហ៊ុនផ្គត់ផ្គង់ជាច្រើនកំពុងតែញាប់ដៃញាប់ជើងយ់ាងខ្លាំង នៅក្នុងការផលិតនូវសមាសភាគថ្មីៗជាច្រើន ដើម្បីផ្គត់ផ្គង់ឱ្យទាន់ពេលវេលា ខណៈក្រុមហ៊ុន Apple ក៏បានបញ្ជាទិញនូវបន្ទះអេក្រង់ OLED រាប់លានសន្លឹកពីក្រុមហ៊ុន Samsung ផងដែរ។ ពេលនេះ ការផលិត Motherboard ថ្មី ដែលមានទំហំតូចកំពុងតែជួបបញ្ហា ពីព្រោះ វាពិបាកក្នុងការផលិតដោយសារតែការផ្តោតទៅលើគុណភាព និងភាពត្រឹមត្រូវ។ ចំនែក Board សម្រាប់ wireless charging ត្រូវគេរាយការណ៍ថា មានការកើនឡើងកម្តៅខ្លាំងពេក នេះបើយោងទៅតាមលោក Sean Kao អ្នកវិភាគនៅ IDC ។ “វាមានការរចនារូបរាងថ្មីសម្រាប់ការបង្កើតនូវសៀគ្វី Board ដែលមានទំហំតូចជាងមុន ប៉ុន្តែផ្តល់នូវសក្តានុពលខ្លាំងទៅលើថាមពលថ្មសម្រាប់ទូរស័ព្ទ iPhone ថ្មីនេះ ម្យ៉ាងទៀត វាក៏នៅតែមានបញ្ហាគុណភាពមួយចំនួនផងដែរ ដើម្បីសម្រេចបាននូវការផលិតដោយរលូននោះ។”

 

សម្រាប់ដំណើរការនៃការផលិតអេក្រង់ OLEDs របស់ក្រុមហ៊ុន Samsung វិញ ការផលិតរបស់ពួកគេសន្មត់ថា មិនទាន់ជួបការលំបាកអ្វីនោះទេ។ ក្រុមហ៊ុន Apple ធ្លាប់និយាយថា ក្រុមហ៊ុនបញ្ជាកម្មង់ទិញអេក្រង់ OLED គុណភាពខ្ពស់ចំនួន 70 ទៅ 90 លានសន្លឹកពីក្រុមហ៊ុនបច្ចេកវិទ្យានៅកូរ៉េ ប៉ុន្តែការសម្រេចឱ្យទាន់ពេលវេលានៅតែជាបញ្ហាដោយសារតែអេក្រង់នោះ អាចទៅដល់រោងចក្រ Foxconn នៅចុងខែមិថុនា ឬនៅក្នុងខែកក្កដា។ សរុបមក ការព្យាករណ៍ទៅលើកាលបរិច្ឆេទនៃការសម្ភោធទូរស័ព្ទ iPhone 8 ប្រហែលជាធ្វើនៅក្នុងខែវិច្ឆិកា ឬនៅចុងខែតុលា។ យ៉ាងណាមិញ យើងនៅតែសង្ឃឹមថា ទូរស័ព្ទស៊េរីថ្មីនេះ នឹងប្រកាសសម្ពោធជាផ្លូវការនៅក្នុងព្រឹត្តិការណ៍ខែកញ្ញាដូចការគ្រោងទុក ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ដោយ ប៉េងលីន