no-alternative title

ស្មាតហ្វូន Sony Xperia XZ Premium នឹងដាក់លក់នៅទ្វីបអ៊ឺរ៉ុបនៅថ្ងៃទី 1 ខែមិថុនាខាងមុខនេះ

Sony Xperia XZ Premium គឺជាស្មាតហ្វូនស៊េរីថ្មីដំបូងបំផុត ដែលប្រកាសបង្ហាញខ្លួននៅក្នុងឆ្នាំនេះ ដោយវាមានបំពាក់នូវបន្ទះឈីបស៊េរីថ្មីចុងក្រោយ Snapdragon 835 របស់ក្រុមហ៊ុនបច្ចេកវិទ្យា Qualcomm  ដូចគ្នាទៅហ្នឹងស្មាតហ្វូនស៊េរីថ្មី Galaxy S8 និង S8+ របស់ក្រុមហ៊ុន Samsung អញ្ចឹងដែរ គឺវាបំពាក់បន្ទះឈីប Snapdragon 835។ ក្រុមហ៊ុន Sony បានបញ្ជាក់ថា បើទោះបីជាស្មាតហ្វូនទាំងពីនេះ បានដាក់លក់ជាផ្លូវការរួចហើយយ៉ាងណាក៏ដោយ ក៏ស្មាតហ្វូនស៊េរីថ្មីរបស់ ក្រុមហ៊ុន Sony នឹងមិនទាន់ដាក់លក់ឆាប់ៗនេះនោះទេ គឺរង់ចាំខែក្រោយដែលជាឱកាសល្អ។

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុន Sony ធ្លាប់បានរាយការណ៍រួចមកហើយអំពីស្មាតហ្វូនស៊េរីថ្មី Xperia XZ Premium ថាវានឹងដាក់លក់នៅក្នុងទីផ្សារជាច្រើននៃទ្វីបអ៊ឺរ៉ុបនៅក្នុងខែមិថុនាខាងមុខនេះ ហើយស្មាតហ្វូន Xperia XZ Premium នឹងទៅដល់ដៃអតិថិជននៅថ្ងៃទី 1 ខែមិថុនាខាងមុខនេះ នេះបើតាមបញ្ជាក់របស់ក្រុមហ៊ុនចែកចាយមួយនៅក្នុងប្រទេសអាឡឺម៉ង់។ ជាមួយគ្នានេះក្រុមហ៊ុនចែកចាយធំមួយទៀត O2 ក៏ប្រហែលជា និងដាក់លក់នាពេលក្រោយទៀតផងដែរ។

នៅក្នុងរបាយការណ៍ជាច្រើនរបស់ក្រុមហ៊ុន Sony ដែលបានបញ្ចេញនាពេលថ្មីៗនេះអំពីស្មាតហ្វូន Xperia XZ Premium ឃើញថា ក្រុមហ៊ុនបច្ចេកវិទ្យា Sony មានគម្រោងក្នុងការលក់ស្មាតហ្វូនពណ៌ថ្មី Bronze Pink ផងដែរ ប៉ុន្តែយើងនៅមិនទាន់ច្បាស់នោះទេ ដែលថាប្រទេសណានឹងលក់ម៉ូដែលនេះ។  ស្មាតហ្វូន Sony Xperia XZ Premium ដាក់អោយធ្វើការកម្មង់ទិញមុនរួចហើយនៅក្នុងទឹកដីចក្រភពអង់គ្លេសក្នុងតម្លៃ 649 ផោន។ ក្រុមហ៊ុនចែកចាយចំនួន 3 នៅក្នុងប្រទេសនេះនឹងដាក់លក់ស្មាតហ្វូននេះ ប៉ុន្តែការដឹកជញ្ជូននឹងចាប់ផ្តើមរហូតទាល់តែដល់ដើមខែមិថុនា៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

ដោយ ប៉េងលីន