no-alternative title

បន្ទាប់ពីបានបង្ហាញខ្លួនជាផ្លូវការរួចមកក្រុមហ៊ុន Samsung បានប្រាប់អតិថិជនរបស់ខ្លួនថា Galaxy S8 គឺជាដៃគូធ្វើដំណើរដ៏ល្អឥតខ្ចោះបំផុត

បន្ទាប់ពីការប្រកាសបង្ហាញវត្តមានរបស់ស្មាតហ្វូនស៊េរីថ្មី Galaxy S8 ក្រុមហ៊ុនបច្ចេកវិទ្យា Samsung បន្តការពង្រីកអាជីវកម្មរបស់ខ្លួនក្នុងការលក់ស្មាតហ្វូនស៊េរីថ្មីនេះ។ ការឃោសនាជុំវិញស្មាតហ្វូនស៊េរីថ្មីនេះបានធ្វើឱ្យសន្ទុះនៃតម្រូវការរបស់ស្មាតហ្វូន Galaxy S8 មានការកើនឡើងខ្លាំងក្លានៅលើទីផ្សារពិភពលោក។ឥឡូវនេះ  ក្រុមហ៊ុនបច្ចេកវិទ្យា Samsung បានបង្ហោះនូវវីដេអូពាណិជ្ជកម្មថ្មីមួយទៀត របស់ស្មាតហ្វូនស៊េរីថ្មី Galaxy S8 នៅលើបណ្តាញសង្គម YouTube ដែលបង្ហាញយ៉ាងច្បាស់អំពីសមត្ថភាពរបស់ Galaxy S8 ដែលជាដៃគូធ្វើដំណើរដ៏ល្អឥតខ្ចោះរបស់លោកអ្នក។ វីដេអូពាណិជ្ជកម្មថ្មីនេះបង្ហាញអំពីលក្ខណៈសម្បត្តិនៃមុខងារពិសេសៗរបស់ស្មាតហ្វូន Galaxy S8 ។

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្នុងវីដេអូនេះ បានបង្ហាញយ៉ាងច្បាស់ថា ស្មាតហ្វូន Galaxy S8 គឺមានកាមេរ៉ាច្បាស់អស្ចារ្យដែលមានន័យថា លោកអ្នកមិនចាំបាច់ត្រូវការកាមេរ៉ាផ្សេងមួយទៀតនោះទេ។ លោកអ្នកពិតជាទទួលបានការទំនាក់ទំនងគ្មានដែនកំណត់ជាមួយនឹងស្មាតហ្វូន Galaxy S8 មិនថាលោកអ្នកស្ថិតនៅលើទឹកដីក្រៅប្រទេសនោះទេ។.

ជាមួយគ្នានេះ ក្រុមហ៊ុន Samsung ក៏បង្ហោះនូវវីដេអូពាណិជ្ជកម្មផ្សេងមួយទៀតផងដែរអំពីស្មាតហ្វូន Galaxy S8 ដែលបង្ហាញពីសមត្ថភាពនៅក្នុងបច្ចេកវិទ្យានៃហ្គេម VR ។ ដើម្បីអាចប្រើប្រាស់នូវមុខងារទាំងនេះបាន លោកអ្នកត្រូវមានឧបករណ៍ Gear VR Headset ។ គួរបញ្ជាក់ផងដែរថា អតិថិជន ដែលបានបញ្ជាកម្មង់ទិញស្មាតហ្វូន Galaxy S8 (សម្រាប់ទីផ្សារមួយចំនួនប៉ុណ្ណោះ) គឺទទួលបានឧបករណ៍ Gear VR ជាមួយនឹង Controller ខណៈដែលក្រុមហ៊ុនចែកចាយផ្សេងទៀត បានផ្តល់ជូននូវកាសស្តាប់សម្រាប់អតិថិជន ដែលកម្មង់ទិញ Galaxy S8 នាពេលលកន្លងមក ប៉ុន្តែគួរអោយសោកស្តាយ ដោយសារតែទីផ្សារប្រទេសកម្ពុជា គឺមិនមានបន្ថែមឧបករណ៍ខាងលើនេះដូចបណ្តាប្រទេសមួយចំនួននោះ៕

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន