no-alternative title

SUGAR S9 បានមកដល់កម្ពុជាហើយដែលមានតម្លៃពិសេសត្រឹមតែ 299 ដុល្លាតែប៉ុណ្ណោះ និងមានថែមជូននូវកាដូ Power Bank ទំហំ 20000 mAh និងអាវយឺតដ៏ស្រស់ស្អាតពី SUGAR មួយផងដែរ

យោងតាមការបញ្ជាក់របស់តំណាងក្រុមហ៊ុន Sugar France Cambodia បានអោយដឹងថា SUGAR S9 ស្មាតហ្វូនស៊េរីថ្មីនេះ ដែលអតិថិជនជាច្រើននៅក្នុងប្រទេសកម្ពុជា ទន្តឹងរង់ចាំអស់រយះពេលជាយូមកហើយនោះ ឥឡូវនេះ បានមកដល់កម្ពុជា ដែលមានតម្លៃពិសេសត្រឹមតែ 299 ដុល្លាតែប៉ុណ្ណោះ ហើយនិងមានថែមជូននូវកាដូ Power Bank ទំហំ 20000 mAh និងអាវយឺតដ៏ស្រស់ស្អាតពី SUGAR មួយផដែរ។  សូមបញ្ជាក់ថា ភាពល្បីល្បាញរបស់ស្មាតហ្វូនត្រកូល SUGAR នេះ គឺដោយសារតែរូបរាង និងកម្រិតនៃរូបភាពដែលមានភិចសែលខ្ពស់ ជាពិសេសវត្តមានរបស់ស្មាតហ្វូន SUGAR S9 បង្ហាញខ្លួនក្នុងខែមេសា ពិតជាអស្ចារ្យខ្លាំងមែនទែន។ កាមេរ៉ាដែលបំពាក់នៅលើស្មាតហ្វូនថ្មីនេះ គឺមានសមត្ថភាពខ្ពស់ និងអាចប្រៀបធៀបជាមួយនឹងកាមេរ៉ាអាជីពបាន។ ស្មាតហ្វូន SUGAR S9 នេះ បានដាក់លក់មិនដល់រយៈពេលមួយខែផង ប៉ុន្តែវាមានកំណើននៃការកម្មង់ទិញយ៉ាងច្រើនសន្ធឹកសន្ធាប់ ហើយនេះគឺជាជោគជ័យរបស់ក្រុមហ៊ុន SUGAR។

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្នុងឆមាសទី 2 សម្រាប់ឆ្នាំ 2017 នេះ ក្រុមហ៊ុន SUGAR បន្តការវិវត្តន៍ខ្លួនទៅមុខទៀត ជាពិសេសនៅក្នុងខែមិថុនានេះខាងមុខនេះ ក្រុមហ៊ុន មានគម្រោងក្នុងការបង្កើតកិច្ចសហប្រតិបត្តិការជាមួយនឹង BARBIE របស់តៃវ៉ាន់សម្រាប់ព្រឹត្តិការណ៍រត់ប្រណាំងប្រចាំឆ្នាំដែលមានឈ្មោះថា BarBIE RUN ដែលជាការផ្សព្វផ្សាយទៅលើអំណាច និងឥទ្ធិពលនៃពណ៌ផ្កាឈូក។ ស្មាតហ្វូន SUGAR 9 ដែលមានកម្រិតភិចសែលខ្ពស់បំផុតនោះផ្តោតទៅលើលក្ខណៈពិសេសធំៗចំនួន 4 គឺ៖

1. រូបភាពដែលមានកម្រិតភិចសែលដល់ទៅ 64 លាន

រយៈពេល 4 ខែ បន្ថែមទៅលើការផ្សព្វផ្សាយទៅលើលក្ខណៈសម្បត្តិរបស់ស្មាតហ្វូន SUGAR 9 ភាពពេញនិយមទៅលើស្មាតហ្វូននេះ ក៏មានការកើនឡើងកាន់តែខ្លាំង ។ កាមេរ៉ារបស់ស្មាតហ្វូននេះ អាចផ្តិតយករូបភាពដល់ទៅ 64 លានភិចសែល ហើយរូបភាពនេះ អាចពង្រីកបាន 22 ដងគ្មានការបែកនោះទេ ដែលអាចធៀបជាមួយនឹងលក្ខណៈសម្បត្តិរបស់កាមេរ៉ាអាជីពបាន។

2.ស្មាតហ្វូនដែលថតវីដេអូបានស្រស់ស្អាតបំផុត

ស្មាតហ្វូន SUGAR ភ្ជាប់ជាមួយនឹងមុខងារ Beauty Self-Timer អាចថតរូបភាពបានស្រស់ស្អាត ជាពិសេសវាទ្រទ្រង់នូវវីដេអូកម្រិត Full-HD កម្រិតខ្ពស់ (Beautiful Video) និងការបន្ថែម Effects បានជាច្រើនទៀត។ ស្មាតហ្វូន SUGAR S9 អាចថតវីដេអូបានរយៈពេលយូរ ហើយវាប្រើប្រាស់ Lens Beauty Video ដែលផ្តល់នូវពន្លឺភ្លឺច្បាស់ក្នុងខណៈពេលថត។ នៅក្នុងវីដេអូនេះ លោកអ្នកអាចជ្រើសរើសជា Soft, Glossy Skin Effects បានផងដែរ។

3. Key ពិសេសមួយ ដែលផ្តល់នូវលក្ខណៈកាន់តែងាយស្រួល

ភាពសម្ងាត់នៃលក្ខណៈពិសេសរបស់ស្មាតហ្វូន SUGAR 9 គឺមាន Key មួយទៀត ដែលជួយអោយអ្នកប្រើប្រាស់ចំណេញពេលវេលាក្នុងការចូលទៅបើកមើលApp បានយ៉ាងងាយស្រួល។ នៅក្នុងពេលដែលស្មាតហ្វូនស្ថិតនៅក្នុង Standby Mode លោកអ្នកអាចប្រើប្រាស់  Key នេះ សម្រាប់ចូលទៅកាន់វីដេអូ ការថតសំឡេងពេលខល ការចូលទៅកាមេរ៉ា ការបើកពិល និងជាច្រើនទៀតដែលពាក់ព័ន្ធទៅនឹងការប្រើប្រាស់ប្រចាំថ្ងៃបានយ៉ាងងាយស្រួល។

4. រូបរាងស្តើង ទំហំថាមពលខ្លាំង

ស្មាតហ្វូន SUGAR S9 មានការរចនាលម្អរជាមួយនឹងត្បូង Swarovski ដ៏ភ្លឺចែងចាំ ហើយរូបរាងរបស់ស្មាតហ្វូននេះ មានកម្រាស់ស្តើងត្រឹមតែ 6.6 mm កញ្ចក់ភ្លឺរលោងនៅពីក្រោយ ថាមពលថ្មខ្លាំងកម្លាំង 3000mAh ដែលអាចទស្សនាវិដេអូនៅលើ YouTube ដល់ទៅរយៈពេល 8 ម៉ោង។ ស្មាតហ្វូន SUGAR S9 ភ្ជាប់ជាមួយនឹងបន្ទះឈីប Qualcomm ដែលមាន CPU 8 គ្រាប់ រ៉េមផ្ទុកទិន្នន័យបណ្តោះអាសន្នទំហំ 4GB ម៉េមូរីក្នុងម៉ាស៊ីនទំហំ 64GB ការទ្រទ្រង់ស៊ីមកាតពីរ (3G + 4G) និងរន្ធដោត microSD ទំហំដល់ទៅ 128GB ។ ស្មាតហ្វូន SUGAR 9 ដាក់បង្ហាញក្នុងទីក្រុងតៃវ៉ាន់មានពីរពណ៌សម្រាប់ជ្រើសរើសគឺពណ៌ផ្កាឈូក និងពណ៌ខ្មៅ។

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន