no-alternative title

Microsoft ប្រកាសចេញកុំព្យូទ័រយូរដៃស៊េរីថ្មី Surface Laptop ដំណើរការដោយ Windows 10s ជំនាន់ថ្មីមានតម្លៃចាប់ពី $1,000

ក្រោយពីបានងាកចេញពីការប្រគូតប្រជែងក្នុងទីផ្សារស្មាតហ្វូនពេលនេះ ក្រុមហ៊ុនផលិតកម្មវិធីកុំព្យូទ័រយក្សរបស់អាមេរិក Microsoft បានហក់ចូកទៅក្នុងវិស័យផលិតកុំព្យូទ័រយូរដៃដោយជ្រកក្រោមស្លាកសញ្ញា “Microsoft Surface Laptop”។ យើងបានដឹងហើយថា “Surface” របស់ Microsoft គឺជាកុំព្យូទ័របន្ទះស្តើងកាត់ជាមួយឧបករណ៍ថេបប្លែត ដែលអាចអោយយើងប្រើប្រាស់ផ្តាច់ចេញជាថេបប្លែតក៏បាន និងប្រើដោយភ្ជាប់ជាមួយក្តារចុច (Key board) ក៏បាន។ 

ប៉ុន្តែពេលនេះ សម្រាប់ Surface Laptop ស៊េរីថ្មីដំបូងនេះវិញវាផលិតឡើងជាប្រភេទកុំព្យូទ័រយួរដៃសុទ្ធសាទ គឺមិនអាចផ្តាច់ចេញពីគ្នាបានឡើយតែយើងនៅតែអាចប្រើប្រាស់ចុចបញ្ជាលើផ្ទៃអេក្រង់របស់វាបានដដែល។ កុំព្យូទ័រយូដៃដំបូងរបស់ Microsoft នេះ មានតម្លៃ $999.00 ហើយក៏មានម៉ូដែលតម្លៃដល់ $ 2,199 ផងដែរ ទៅតាមសមត្ថភាពផ្នែករឹង និងកំលាំងម៉ាស៊ីនរបស់វា។ Surface Laptop នេះ មានកម្រាស់ស្តើងត្រឹមតែ 1.47 មីលីម៉ែត្រជាមួយទំងន់ស្រាលត្រឹមតែ 1.25 គីឡូក្រាមប៉ុណ្ណោះ ដូច្នេះ វាផ្តល់លក្ខណះងាយស្រួលក្នុងការទុកដាក់យកតាមខ្លួន។ ជាមួយកញ្ចក់អេក្រង់ថាច់ទំហំ 13.5”របស់វាគឺយើងអាចទស្សនានៅផ្ទាំងទស្សនីយភាពទូទៅបានក្នុងកម្រិត 2256x1504 ភិចសែល។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

Surface Laptop ត្រូវបានភ្ជាប់ដំណើរការដោយស៊ីភីយូជំនាន់ទី 7 ស៊េរី Kaby Lake Processor របស់ Intel ដែលអាចឲ្យអ្នកប្រើប្រាស់ជ្រើសរើសបានតាមទំហំនៃការប្រើប្រាស់របស់ពួកគេដែលមានម៉ូដែលបំពាក់ស៊ីភីយូ Intel Core-i5 7200U  ជាមួយរ៉េមទំហំ 4GB, ថាសរឹងសម្រាប់ផ្ទុកឯកសារទំហំ 128GB និងម៉ូដែលបំពាក់ស៊ីភីយូ Core-i7 ជាមួយរ៉េមទំហំ 16GB, ថាសរឹងសម្រាប់ផ្ទុកឯកសារទំហំ 512GB។ 

បន្ថែមពីនេះ វាក៏នៅមានភ្ជាប់មកជាមួយថ្មអាចកាន់បាន 14.5 ម៉ោង, មានរន្ធដោត USB3.0 មួយ (មិនមែនរន្ធ USB-C), mini Display Port មួយ និងជាពិសេសគឺវាប្រតិបត្តិការជាមួយ Windows 10 S ជំនាន់ថ្មីដែលមានប្រតិបត្តិការលឿនរហ័ស (Login User ប្រើពេលតែ 15 វិនាទីចំពោះការបើកដំណើរប្រើប្រាស់លើដំបូង)។ Microsoft នឹងបញ្ចេញលក់កុំព្យូទ័រ Surface Laptop ស៊េរីថ្មីនេះលើទីផ្សារនៅថ្ងៃទី 15 ខែ មិថុនា 2017 ខាងមុខនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន