no-alternative title

នាយកប្រតិបត្តិ Pete Lau ទម្លាយថា “ស្មាតហ្វូន OnePlus 5 នឹងប្រកាសបង្ហាញខ្លួននាពេលឆាប់ៗនេះ”

លោក Pete Lau នាយកប្រតិបត្តិរបស់ក្រុមហ៊ុន OnePlus បានទម្លាយនូវរូបភាពថ្មីរបស់ស្មាតហ្វូនស៊េរីថ្មី OnePlus 5 នៅលើបណ្តាញទំនាក់ទំនងសង្គមចិនឈ្មោះថា Weibo កាលពីថ្ងៃអង្គារ។ ស្មាតហ្វូនស៊េរីថ្មីនេះ ត្រូវគេរំពឹងថា នឹងអាចប្រកួតប្រជែងជាមួយនឹងស្មាតហ្វូនស៊េរីថ្មីៗជាច្រើននៅក្នុងឆ្នាំ 2017 នេះដូចជា Google Pixel 2 និង Samsung Galaxy S8 ហើយលក្ខណៈសម្បត្តិរបស់វាក៏ស្រដៀងគ្នាទៅនឹងស្មាតហ្វូនដៃគូប្រកួតប្រជែងរបស់ខ្លួន គ្រាន់តែតម្លៃរបស់វាថោកជាង។ ក្រុមហ៊ុន OnePlus ពិតជាកំពុងតែបោះបង់ចោលនូវស្មាតហ្វូនមួយជំនាន់របស់ខ្លួនដោយចាប់ផ្តើមបន្តពី OnePlus 3T ទៅកាន់ OnePlus 5 (ក្រុមហ៊ុនបោះបង់ចោល OnePlus 4)។

រូបភាពពាណិជ្ជកម្ម
no-alternative title

ខណៈពេលដែលព័ត៌មាននេះ គឺផ្លូវការដំបូងបំផុតសម្រាប់វត្តមានរបស់ស្មាតហ្វូន OnePlus 5 វាក៏មានពាក្យចចាមអារ៉ាម និងព័ត៌មានបែកធ្លាយអំពីស្មាតហ្វូននេះផងដែរ។ រូបភាព Artwork ដែលបង្ហោះដោយលោក Lau បង្ហាញអំពីរូបភាពក្រុមវិស្វករសាងសង់កំពុងតែធ្វើស្មាតហ្វូន OnePlus 5 ជាមួយនឹងរលកសញ្ញា Fast Charging ប៉ុន្តែវានៅមិនទាន់ទម្លាយព័ត៌មានច្រើនអំពីស្មាតហ្វូនស៊េរីថ្មីនេះនោះទេ។ 

ខាងក្រោមនេះគឺជាលក្ខណៈសម្បត្តិមួយចំនួនរបស់ស្មាតហ្វូនស៊េរីថ្មីនេះ៖

ប្រព័ន្ធកាមេរ៉ាភ្លោះ៖ ស្មាតហ្វូន OnePlus 5 អាចនឹងប្រើប្រាស់កាមេរ៉ាភ្លោះប្រភេទបញ្ឈរដែលស្រដៀងគ្នាទៅនឹងពាក្យចចាមអារ៉ាមនៃកាមេរ៉ារបស់ស្មាតហ្វូន Apple iPhone 8 នេះបើយោងទៅតាមរូបភាពដែលបែកធ្លាយកាលពីថ្ងៃពុធសប្តាហ៍មុននេះ។ រូបភាពនេះបង្ហាញអំពីស្មាតហ្វូននេះភ្ជាប់ជាមួយកាមេរ៉ាភ្លោះ និង Flash ដែលបញ្ឈរនៅខាងក្រោយ។ រូបភាពនេះបង្ហាញនូវប៊ូតុង 3 នៅគែមខាងរបស់វាដូចគ្នាទៅនឹង Artwork របស់លោក Lau ។ ប៊ូតុងមួយអាចជាប៊ូតុងសំឡេង និងមួយទៀតជាប៊ូតុងថាមពល ចំនែកប៊ូតុងទីបីនៅមិនទាន់ដឹងនោះទេ។ វាអាចជាប៊ូតុងសម្រាប់មុខងារ Google Assistant ដូចគ្នាទៅនឹងប៊ូតុង Bixby បំពាក់នៅលើស្មាតហ្វូន Samsung Galaxy S8 ។

អេក្រង់ Edge-to-edge៖ ចាប់តាំងពីស្មាតហ្វូន OnePlus 5 ត្រូវគេរំពឹងថាអាចប្រកួតប្រជែងជាមួយនឹងស្មាតហ្វូនស៊េរីកំពូលៗបាននោះ វាប្រហែលជាបំពាក់នូវអេក្រង់ edge-to-edge ។ អេក្រង់នេះគឺជាផ្នែកមួយរបស់ស្មាតហ្វូនស៊េរីថ្មី Samsung Galaxy S8 ហើយអេក្រង់គែមកោងនេះក៏ត្រូវគេរំពឹងថានឹងបំពាក់នៅលើទូរស័ព្ទ Apple iPhone 8 និងហ្វាប់ប្លេត Samsung Galaxy Note 8 ។

បន្ទះឈីប Qualcomm Snapdragon 835៖ ឥឡូវនេះ ស្មាតហ្វូន Samsung Galaxy S8 បានបង្ហាញខ្លួនជាផ្លូវការហើយ ក្រុមហ៊ុនបច្ចេកវិទ្យា Qualcomm ប្រហែលជាអាចប្រើប្រាស់នូវបន្ទះឈីបបច្ចេកវិទ្យា 10nm របស់ខ្លួន។ បន្ទះឈីបនេះនឹងផ្តល់នូវថាមពលថ្មកាន់តែប្រសើរ និងប្រព័ន្ធដំណើរការកាន់តែមានប្រសិទ្ធិភាពជាងបន្ទះឈីប 14nm ។

រ៉េម 6GB/8GB៖ ចាប់តាំងពីក្រុមហ៊ុន OnePlus នឹងក្លាយជាដៃគូប្រកួតប្រជែងជាមួយនឹងស្មាតហ្វូនដែលកំពុងឈានមុខគេនៅលើទីផ្សារនោះដូចជា Galaxy S8 និង Google Pixel 2 ស្មាតហ្វូននេះនឹងមានប្រព័ន្ធដំណើរការល្អបំផុត។ វាមានន័យថា ការប្រើប្រាស់បន្ទះឈីប 10nm វានឹងទាមទារឱ្យប្រើប្រាស់រ៉េមផ្ទុកទិន្នន័យធំ។ យោងទៅតាម Korea Portal ស្មាតហ្វូនស៊េរីថ្មីនេះប្រហែលជាប្រើប្រាស់រ៉េមទំហំ 6GB ឬរ៉េមទំហំ 8GB ដែលអាចប្រើប្រាស់ការងារធំៗបានយ៉ាងរលូន រួមទាំងការលេងហ្គេម និងការថតវីដេអូក្នុងកម្រិតភាពច្បាស់ខ្ពស់បំផុតផងដែរ។ ស្មាតហ្វូន OnePlus 5 ប្រហែលជាប្រើប្រាស់នូវម៉េមូរីក្នុងម៉ាស៊ីន 256GB ផងដែរ។

ប្រព័ន្ធប្រតិបត្តិការ Android 7.0៖ ស្មាតហ្វូន OnePlus 5 ត្រូវគេរំពឹងថានឹងបង្ហាញខ្លួនជាផ្លូវការនៅក្នុងខែកក្កដា ហើយក្រុមហ៊ុន Google ក៏ប្រហែលជាបញ្ចេញនូវប្រព័ន្ធប្រតិបត្តិការជំនាន់ថ្មីនៃ Android របស់ខ្លួនផងដែរឈ្មោះថា Android O នៅក្នុងខែតុលា។ វាមានន័យថា ស្មាតហ្វូននេះប្រហែលជាប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android 7.0 សិន និងអាចធ្វើការ Update ទៅកាន់ Android O នាពេលក្រោយ៕

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

ដោយ ប៉េងលីន
ក្រុមហ៊ុនផលិតរថយន្ត Polestar ត្រៀមបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 23 ខែមេសាខាងមុខនេះ

ក្រុមហ៊ុនផលិតរថយន្ត Polestar ត្រៀមបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 23 ខែមេសាខាងមុខនេះ

ដោយ ប៉េងលីន