no-alternative title

SONY ចាប់ផ្តើមទទួលយកការ Pre-Order សម្រាប់ទូរស័ព្ទ Sony Xperia XZ Premium នៅទីផ្សារទ្វីបអឺរ៉ុប

ស្មាតហ្វូនជំនាន់ថ្មីរបស់ SONY ម៉ូដែល Xperia XZ Premium ត្រូវបានបង្ហាញវត្តមានជាផ្លូវការណ៍ប៉ុន្មានខែមកហើយ គឺចាប់តាំងពីកំឡុងខែកុម្ភះមកម្ល៉េះ ក៏ប៉ុន្តែទូរស័ព្ទជំនាន់ថ្មីមួយនេះ ហាក់មិនទាន់មកចេញចរាចរណ៍លក់ទូលំទូលាយនៅឡើយទេក្នុងទីផ្សារ ជាពិសេសទីផ្សារនៅក្នុងបណ្តាប្រទេសសហភាពអឺរ៉ុបតែម្តង។ ដោយឡែកសម្រាប់ពេលនេះដែរ ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំរបស់ជប៉ុនមួយនេះ គឺបានចាប់ផ្តើមទទួលយកការបញ្ជាទិញមុនជាផ្លូវការណ៍សម្រាប់ទូរស័ទ្ទម៉ូដែល Sony Xperia XZ Premium នេះហើយក្នុងទីផ្សាររបស់អឺរ៉ុប។ 

ទូរស័ព្ទជំនាន់ថ្មីមួយនេះ ត្រូវបានក្រុមហ៊ុនរាយនៅក្នុងបញ្ចី Xperia Store ដែលវាត្រូវបានដាក់លក់ក្នុងតម្លៃប្រមាណ 649£ សម្រាប់ទីផ្សាររបស់ចក្រភពអង់គ្លេស និង €749 ក្នុងទីផ្សារអឺរ៉ុបដីគោក។ ចំពោះពណ៌ ដែលត្រូវដាក់លក់ក្នុងទីផ្សាររបស់អឺរ៉ុប គឺពណ៌ខ្មៅទឹកសមុទ្រ (Deepsea Black) និងពណ៌ប្រផេះក្រម៉ៅ (Luminous Chrome)។ SONY ក៏មានការផ្តល់ជូនបន្ថែមសម្រាប់ការបញ្ជាទិញមុនសម្រាប់ទីផ្សារក្នុងទ្វីបអឺរ៉ុបនេះផងដែរ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់អតិថិជននៅប្រទេសអាល្លឺម៉ង់ ដែលបានបញ្ជាទិញមុននឹងទទួលបានកាសស្តាប់ស៊េរី Sony MDR-100ABN មួយដែលមានតម្លៃប្រមាណ €299 ចំនែកសម្រាប់អតិថិជនក្នុងចក្រភពអង់គ្លេសវិញ ក៏នឹងទទួលបានកាសស្តាប់ស៊េរី Sony MDR-NC750 ដែលមានតម្លៃប្រមាណ £60 ផងដែរ។ ហើយការបន្ថែមជូននេះនឹងបន្តរហូតដល់ថ្ងៃទី 31 ខែឧសភានេះ ហើយសម្រាប់ការដឹកជញ្ចូនមកដល់ដៃអ្នកដែលបញ្ជាទិញនឹងចាប់ផ្តើមនៅដើមខែក្រោយនេះតែម្តង (មិថុនា)៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ទូរទស្សន៍ AI ដំបូងគេបង្អស់ មានវត្តមានក្នុងទីផ្សាកម្ពុជាហើយ នៅលើទូរទស្សន៍ Neo QLED 8K របស់សាមសុង

ទូរទស្សន៍ AI ដំបូងគេបង្អស់ មានវត្តមានក្នុងទីផ្សាកម្ពុជាហើយ នៅលើទូរទស្សន៍ Neo QLED 8K របស់សាមសុង

ដោយ ប៉េងលីន
ឆ្នាំថ្មីទិញមួយបានបី! ! កំពូលស្មាតហ្វូនអេក្រង់បត់ HONOR Magic V2 5G ប្រើតួ Titanium តម្លៃ 1,499$ ថែមជូននាឡិកាឆ្លាតវៃ HONOR Watch Gs 3 តម្លៃ 239$ និង Case 59$ ភ្លាមៗ!

ឆ្នាំថ្មីទិញមួយបានបី! ! កំពូលស្មាតហ្វូនអេក្រង់បត់ HONOR Magic V2 5G ប្រើតួ Titanium តម្លៃ 1,499$ ថែមជូននាឡិកាឆ្លាតវៃ HONOR Watch Gs 3 តម្លៃ 239$ និង Case 59$ ភ្លាមៗ!

ដោយ ប៉េងលីន
ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ដោយ ប៉េងលីន
បន្ទាប់ពីលក់នៅប្រទេសថៃ! នៅពេលេនះ រថយន្តអគ្គិសនីស៊េរីថ្មី Kia EV9 បានបើកទទួលការកក់មុននៅក្នុងទីផ្សារប្រទេសម៉ាឡេស៊ី

បន្ទាប់ពីលក់នៅប្រទេសថៃ! នៅពេលេនះ រថយន្តអគ្គិសនីស៊េរីថ្មី Kia EV9 បានបើកទទួលការកក់មុននៅក្នុងទីផ្សារប្រទេសម៉ាឡេស៊ី

ដោយ ប៉េងលីន
ទីផ្សារលក់រថយន្តអគ្គិសនីប្រទេសឥណ្ឌាអាចនឹងមានកំណើនដល់ 66% ក្នុងឆ្នាំ 2024

ទីផ្សារលក់រថយន្តអគ្គិសនីប្រទេសឥណ្ឌាអាចនឹងមានកំណើនដល់ 66% ក្នុងឆ្នាំ 2024

ដោយ ប៉េងលីន
ក្រុមហ៊ុនផលិតរថយន្ត Toyota នឹងចាប់ដៃជាមួយក្រុមហ៊ុន Huawei ដើម្បីអភិវឌ្ឍទៅលើប្រព័ន្ធបើកបរឆ្លាតវៃជំនាន់ថ្មី

ក្រុមហ៊ុនផលិតរថយន្ត Toyota នឹងចាប់ដៃជាមួយក្រុមហ៊ុន Huawei ដើម្បីអភិវឌ្ឍទៅលើប្រព័ន្ធបើកបរឆ្លាតវៃជំនាន់ថ្មី

ដោយ ប៉េងលីន