no-alternative title

Samsung Galaxy S8 លក់បានចំនួនលើសពី 5 លានគ្រឿងនៅជុំវិញពិភពលោកក្នុងរយៈពេលតិចជាងមួយខែ

ស្មាតហ្វូនស៊េរីថ្មី Samsung Galaxy S8 និង Galaxy S8+ របស់ក្រុមហ៊ុន Samsung កំពុងតែមានដំណើរការលក់យ៉ាងល្អនៅលើទីផ្សារពិភពលោក។ មិនទាន់គ្រប់មួយខែផងក្រោយពេលសម្ភោធន៍ដាក់លក់ជាផ្លូវការនៅថ្ងៃទី 21 ខែមេសា ការលក់ស្មាតហ្វូនត្រកូល Galaxy S8 ជាសកលត្រូវគេរាយការណ៍ថា មានចំនួនលើសពី 5 លានគ្រឿង។ ក្រុមហ៊ុន Samsung មិនបានផ្តល់តួរលេខលម្អិតនៃចំនួននៃការលក់នេះទេ ប៉ុន្តែបុគ្គលិកធ្វើការនៅក្រុមហ៊ុននេះ ប្រាប់សារព័ត៌មាន The Investor ថា ការលក់ស្មាតហ្វូនត្រកូល Galaxy S8 គឺដំណើរការយ៉ាងល្អនៅជុំវិញពិភពលោក ហើយវាមានចំនួនលើសពី 5 លានគ្រឿង រួចមកហើយ។ ចំនួននៃការលក់នេះ គឺសំដៅទៅលើការលក់ស្មាតហ្វូន Galaxy S8 និង Galaxy S8+ ទាំងពីរស៊េរីម៉ូដែល។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Samsung ធ្លាប់បានបញ្ជាក់រួចមកហើយថា ក្រុមហ៊ុន គ្រោងនិងនាំចេញស្មាតហ្វូនស៊េរីថ្មីត្រកូល Galaxy S8 របស់ខ្លួនទៅកាន់ប្រទេសចំនួន 120 ផ្សេងគ្នានៅចុងខែនេះ ដែលក្នុងនោះ ក៏មានប្រទេសចិនផងដែរ។ ការពង្រីកវិសាលភាពនៃការលក់នេះ នឹងធ្វើឱ្យការលក់មានការកើនឡើងខ្លាំងជាបន្តទៀត ហើយតួរលេខនៃការលក់របស់ Galaxy S8 អាចនឹងប្រហាក់ប្រហែលទៅនឹងការទស្សន៍ទាយរបស់ក្រុមអ្នកវិភាគ។ ក្រុមអ្នកវិភាគទស្សន៍ទាយថា ក្រុមហ៊ុន Samsung អាចលក់ស្មាតហ្វូន Galaxy S8 និង Galaxy S8+ របស់ខ្លួនបានចំនួន 20 លានគ្រឿង នៅចុងត្រីមាសទី 2 នេះ ហើយចប់ឆ្នាំនេះ ក្រុមហ៊ុន អាចនិងលក់ស្មាតហ្វូនស៊េរីថ្មីនេះ អោយបានចំនួន 50 លានគ្រឿង ទៅ 60 លានគ្រឿង។

រូបភាពពាណិជ្ជកម្ម
no-alternative title

កាលពីខែមីនា លោក Ming-Chi Kuo ដែលជាអ្នកវិភាគដ៏ល្បីឈ្មោះរបស់ក្រុមហ៊ុន KGI ទស្សន៍ទាយថា ការនាំចេញស្មាតហ្វូន Galaxy 8 នៅក្នុងឆ្នាំ 2017 នេះ មានចំនួនត្រឹមតែ 40 លានគ្រឿង ទៅ 45 លានគ្រឿងតែប៉ុណ្ណោះ ដែលមានន័យថាវាមានចំនួនតិចជាងការនាំចេញស្មាតហ្វូន Galaxy S7 នៅក្នុងឆ្នាំ 2016 មានចំនួនដល់ទៅ 52 លានគ្រឿង។ ប៉ុន្តែប៉ុន្មានថ្ងៃក្រោយពេលស្មាតហ្វូន Galaxy S8 បានបង្ហាញខ្លួនជាផ្លូវការនៅលើទីផ្សារ អ្នកវិភាគម្នាក់ទៀតឈ្មោះថា  Lee Jae-Yoon របស់ក្រុមហ៊ុន Yuanta Securities បានទស្សន៍ទាយថា ក្រុមហ៊ុន Samsung អាចលក់ស្មាតហ្វូន Galaxy S8 ប្រហែលជា 50.4 លានគ្រឿងនៅក្នុងឆ្នាំ 2017 នេះ។ ឥឡូវនេះមិន ទាន់ដល់មួយខែផង ចំនួននៃការលក់ស្មាតហ្វូន Galaxy S8 មានចំនួនលើសពី 5 លានគ្រឿង ដែលមានន័យថា ត្រឹមតែការលក់ចំនួន 50 លានគ្រឿងនោះ ក្រុមហ៊ុន Samsung ពិតជាអាចធ្វើបាន៕    

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ដោយ ប៉េងលីន