no-alternative title

បែកធ្លាយចេញរូបរាងស្មាតហ្វូន Nokia 8 និងម៉ូដែលផ្សេងទៀត ដែលគេសង្ស័យថាជា Nokia 7

កាលពីដើមឆ្នាំនេះ នៅក្នុងព្រឹត្តិការណ៍ MWC ក្រុមហ៊ុន HMD បានប្រកាសបង្ហាញចេញនូវទូរស័ព្ទស្មាតហ្វូន ដែលបានជ្រកនៅក្រោមស្លាកយីហោ Nokia និងដំណើរការដោយប្រតិបត្តិការ Android ចំនួនបីស៊េរីគឺ Nokia 3, Nokia 5 និង Nokia 6 ហើយក្នុងនោះ ក៏មានទូរស័ព្ទដៃធម្មតាមមួយទៀតផងដែរគឺ Nokia 3310 ស៊េរីឆ្នាំ 2017។ មិនតែប៉ុណ្ណោះ HMD ក៏បានសន្យាដែរថា នឹងពាំនាំទូរស័ព្ទបែប Premium Phone ជាច្រើនគ្រឿងបន្ថែមទៀតសម្រាប់ប្រគូតប្រជែងទីផ្សារនៅជិតដំណាច់ឆ្នាំ 2017 នេះ។

ហើយខណះពេលនេះ ក៏មានការបែកធ្លាយចេញនូវវីដេអូខ្លីបខ្លីមួយ ដែលបានបង្ហាញនូវទូរស័ព្ទស៊េរី Nokia ចំនួនបួនម៉ូដែលទៀត។ ក្នុងវីដេអូនេះ ហាក់ដូចជាក្រុមហ៊ុនមួយនេះ ចង់ធ្វើការប្រូម៉ូដ និងបង្ហាញចេញនូវទូរស័ព្ទចំនួន 4 ស៊េរី ហើយក្នុងនោះ មានពីរស៊េរីដូចជា Nokia 3 និង Nokia 5 ប៉ុន្តែសម្រាប់ពីរស៊េរីទៀត គឺមិនទាន់ច្បាស់ផ្លូវការណ៍នៅឡើយទេ។

រូបភាពពាណិជ្ជកម្ម
no-alternative title

ក៏ប៉ុន្តែទោះជាបែបនេះក្តី គេសង្កេតឃើញថា មួយម៉ូដែលក្នុងចំនោមពួកវាមើលទៅដូចជា Nokia 6 ប៉ុន្តវាខុសគ្នាត្រង់ចំនុចកាមេរ៉ាផ្នែកខាងក្រោយតែប៉ុណ្ណោះដូចនេះគេអាចសន្និដ្ឋានបានថាវាប្រហែលជា Nokia 7 និងមួយទៀតដែលមានបំពាក់កាមេរ៉ាក្រោយភ្លោះអាចជា Nokia 8។ វីដេអូនេះ ត្រូវបានរៀបចំផលិតឡើងដោយលោក Evan Blass ដែលជាអ្នកធ្វើការជិតស្និតជាមួយ Nokia អស់រយះពេលប៉ុន្មានឆ្នាំមកហើយ ហើយលោកបានបញ្ជាក់ថា វីដេអូនេះគឺជាការពិតសម្រាប់ទូរស័ព្ទ Nokia ជំនាន់ក្រោយ។

យ៉ាងណាមិញទូរស័ព្ទរបស់ Nokia នៅតែរក្សាទម្រង់រន្ធដោតកាស headphone jack ដដែល ដោយសារតែ Nokia សម្រេចចិត្ត មិនចង់ដើរតាមគូរប្រគួតរបស់ខ្លួន ដែលព្យាយាមលប់បំបាត់រន្ធដោតនេះ ចេញពីទូរស័ព្ទរបស់ពួកគេ។ ហើយនេះ គ្រាន់តែជាវីដេអូបង្ហាញពីរូបរាងនៃទូរស័ព្ទជំនាន់ថ្មីរបស់ Nokia តែប៉ុណ្ណោះ ដោយឡែកសម្រាប់គុណសម្បត្តិទូទៅនៃទូរស័ព្ទស្មាតហ្វូន Premium របស់ Nokia ដែលត្រៀមបង្ហាញខ្លួនប្រគួតប្រជែងទីផ្សារក្នុងឆមាសថ្មីនៅមិនទាន់បានទម្លាយនៅឡើយទេ ដូចនេះមានតែធ្វើការរងចាំបន្តិចសិនទម្រាំ HMD ធ្វើការប្រកាសចេញពួកវាជាផ្លូវការណ៍៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

ដោយ ប៉េងលីន