no-alternative title

សម្បកទូរស័ព្ទសម្រាប់កាមេរ៉ាភ្លោះដំបូងបំផុតរបស់ក្រុមហ៊ុន Samsung ដែលបានបែកធ្លាយនៅលើអនឡាញមិនមែនជារបស់ Galaxy Note 8 នោះទេ

Galaxy Note 8 ទំនងមិនមែនជាស្មាតហ្វូនដំបូងបំផុតរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Samsung នោះទេ ដែលភ្ជាប់ជាមួយនឹងប្រព័ន្ធកាមេរ៉ាភ្លោះនោះ។ ក្រុមហ៊ុន Samsung មានគម្រោងក្នុងការតេស្តទៅលើស្មាតហ្វូនកាមេរ៉ាភ្លោះនេះជាមុនសិននៅលើទីផ្សារ។ ព័ត៌មានបែកធ្លាយចុងក្រោយបំផុតបំពាក់ថា ក្រុមហ៊ុន Samsung  កំពុងតែផលិតនូវស្មាតហ្វូ Galaxy C ដែលភ្ជាប់ជាមួយនឹងប្រព័ន្ធកាមេរ៉ាភ្លោះមុនពេលចាប់ផ្តើមផលិត Galaxy Note 8។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅថ្ងៃអង្គារនេះ រូបភាពនៃសម្បកទូរស័ព្ទថ្មីនេះ ជាច្រើនសន្លឹកបន្តចែកចាយនៅលើអនឡាញ។ រូបភាពទាំងនេះ ក៏ចែកចាយនៅលើបណ្តាញសង្គម Twitter ផងដែរ ហើយអះអាងថានេះគឺជាសម្បកទូរស័ព្ទរបស់ស្មាតហ្វូន Galaxy C10 ដែលជាស្មាតហ្វូនថ្នាក់កណ្តាលរបស់ក្រុមហ៊ុន Samsung ។ លក្ខណៈដែលគួរឱ្យកត់សម្គាល់នៅលើសម្បកទូរស័ព្ទនេះគឺវាជាប្រភេទប្លាស្ទិក និងភ្ជាប់ជាមួយនឹងប្រព័ន្ធកាមេរ៉ាភ្លោះរួមជាមួយនឹងប៊ូតុង Bixby ផងដែរ។

 

នៅក្នុងសម្បកទូរស័ព្ទនេះមានប្រឡោះធំដែលគេអះអាងថានេះគឺជាកន្លែងសម្រាប់ដាក់កាមេរ៉ាភ្លោះនៅលើស្មាតហ្វូន Galaxy C10 ។ វាក៏មានប៊តុងសម្រាប់មុខងារ Bixby ផងដែរនៅលើស្មាតហ្វូនស៊េរីថ្មីនេះ។ វានៅមិនទាន់មានព័ត៌មានលម្អិតផ្សេងទៀតនោះទេពាក់ព័ន្ធជាមួយនឹងស្មាតហ្វូនស៊េរីថ្មីនេះ។ ក្រុមហ៊ុន Samsung ពិតជាមានគម្រោងក្នុងការបង្ហាញស្មាតហ្វូនស៊េរីថ្មីដែលបំពាក់ប្រព័ន្ធកាមេរ៉ាភ្លោះជាក់ជាមិនខាន។ វានៅមិនទាន់មានការបញ្ជាក់ថា Galaxy Note 8 នឹងបំពាក់នូវប្រព័ន្ធកាមេរ៉ាភ្លោះដែរ ឬក៏អត់នោះទេ។

 

កាលពីសប្តាហ៍មុននេះ វាមានរបាយការណ៍មួយបញ្ជាក់ថា ក្រុមហ៊ុន Samsung កំពុងតែពង្រីកនូវស្មាតហ្វូនស៊េរី Galaxy C របស់ខ្លួននៅក្នុងឆ្នាំនេះ ជាមួយនឹងការបង្ហាញវត្តមានរបស់ស្មាតហ្វូន Galaxy C10 និង Galaxy C10 Plus ។ ស្មាតហ្វូនទាំងពីរនេះ នឹងភ្ជាប់មកជាមួយនឹងលេខកូដ SM-C9100 និង SM-C9150/9158 នេះបើតាមការបញ្ជាក់របស់ SamMobile ។ ស្មាតហ្វូនទាំងពីរនេះ ជាប្រភេទស្មាតហ្វូនថ្នាក់កណ្តាលដែលមានមុខងារ និងលក្ខណៈសម្បត្តិខ្លាំងគួរសមដែរពិសេសទៅលើប្រព័ន្ធកាមេរ៉ាភ្លោះ និងមុខងារ Bixby នេះ។

 

កាលពីពេលមុននេះ មនុស្សជាច្រើនគិតថាក្រុមហ៊ុន Samsung នឹងបំពាក់នូវប្រព័ន្ធកាមេរ៉ាភ្លោះនៅលើស្មាតហ្វូនស៊េរីថ្មី Galaxy S8 របស់ខ្លួន ប៉ុន្តែនៅថ្ងៃសម្ពោធគឺស្មាតហ្វូននេះ មានកាមេរ៉ាតែមួយប៉ុណ្ណោះ។ ក្រោយមកទៀត យើងលឺដំណឹងថា ក្រុមហ៊ុន Samsung នឹងបំពាក់ប្រព័ន្ធកាមេរ៉ាភ្លោះនេះ នៅលើ Galaxy Note 8 ប៉ុន្តែក្រុមហ៊ុនត្រូវធ្វើការពិសោធន៍នៅលើទីផ្សារជាមុនសិន។ ដូចនេះក្រុមហ៊ុន Samsung នឹងជ្រើសរើសយកស្មាតហ្វូន Galaxy C10 ដើម្បីបំពាក់នូវប្រព័ន្ធកាមេរ៉ាភ្លោះរបស់ខ្លួនមុនពេលវាមានវត្តមានទៅលើត្រកូល S Series និង Note Series ។ ថ្មីៗនេះ អ្នកវិភាគជាច្រើននៅកូរ៉េខាងត្បូងអះអាងថា ប្រព័ន្ធកាមេរ៉ាភ្លោះដែលបំពាក់នៅលើ Galaxy Note 8 គឺមួយជាប្រភេទ Wide-Angle Lens ទំហំ 12 MP និងមួយទៀតជាប្រភេទ Telephoto Lens ទំហំ 13 MP ។ អ្នកឃ្លាំមើលក្រុមហ៊ុនឧស្សាហកម្មនេះក៏បញ្ជាក់ផងដែរថា កាមេរ៉ានេះអាចមានសមត្ថភាពក្នុងការប្រើប្រាស់ 3x optical zoom ធំជាង optical zoom របស់ iPhone 7 Plus ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន