no-alternative title

Samsung Galaxy J7 (2017) និងJ5 (2017) នឹងបំពាក់កាមេរ៉ាសែលហ្វីទំហំ 13MP និងភ្ជាប់នូវបច្ចេកវិទ្យាស្កែនម្រាមដៃទៀតផង

ឆ្នាំ 2017 នេះ ក្រុមហ៊ុនយក្សរបស់កូរ៉េ Samsung ធ្វើឲ្យដៃគូរបស់ខ្លួនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងជាមួយកំពូលស្មាតហ្វូនជំនាន់ថ្មី Galaxy S8 របស់ខ្លួនដែលបានធ្វើការរចនាឡើងកាន់តែមានភាពអស្ចារ្យ និងបច្ចេកវិទ្យាកាន់តែទំនើបគ្មានគូប្រៀប។ មិនត្រឹមតែផ្តោតសំខាន់ទៅលើកំពូលស្មាតហ្វូនរបស់ខ្លួនតែមួយមុខនោះទេ Samsung ក៏បានយកចិត្តទុកដាក់ខ្លាំងទៅលើស្មាតហ្វូតថ្នាក់កណ្តាលរបស់ខ្លួនផងដែរតួរយ៉ាងដូចជាក្រុមហ៊ុនបានបញ្ចេញស្រឡាយស្មាតហ្វូន Galaxy A ស៊េរី 2017 របស់ខ្លួនដែលមានការរចនារូបរាងបែបថ្មីដ៏សិចស៊ី និងទាក់ទាញបំផុតជាមួយការភ្ជាប់បន្ថែមនូវបច្ចេកវិទ្យាទំនើបៗមានជាអាថ៌ដូចជាបច្ចេកវិទ្យាការពារទឹកកម្រិត IP68 ដូចស្រឡាយ Galaxy S7 និង S8 ដែរ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

ទន្ទឹមនឹងនេះសម្រាប់ស្រឡាយទូរស័ព្ទស្មាតហ្វូនថ្នាក់បន្ទាប់ពី Galaxy A Series វិញគឺ Galaxy J Series ក៏ទទួលបានទីផ្សារខ្លាំងក្លាផងដែរក្នុងឆ្នាំ 2016។ ហើយពេលនេះក៏មានលេចចេញរបាយការណ៍ព័ត៌មានថ្មីមួយនិយាយអំពីជំនាន់ថ្មីគឺ Galaxy J Series 2017 មានដូចជា J7 (2017) និង J5 (2017)។ ស្មាតហ្វូនស៊េរីថ្មី 2017 ទាំងពីរអាចនឹងត្រូវបានក្រុមហ៊ុនធ្វើការបំពាក់នូវកាមេរ៉ាថតរូបសែលហ្វីធំរបស់ដល់ទៅ 13MP ជាមួយតួរខ្លួនផលិតពីលោហះ និងបំពាក់នូវបច្ចេកវិទ្យាស្កែនក្រយ៉ៅម្រាមដៃមកជាមួយទៀតផង។ ចំពោះស្មាតហ្វូន Galaxy J7 (2017) នឹងបង្កើនកម្រិតបង្ហាញរូបភាពវីដេអូធំជាងជំនាន់ 2016 ដែលអាចបង្ហាញបានដល់កម្រិត Full-HD (1080x1920px) នៅលើកញ្ចក់អេក្រង់ Super AMOLED ទំហំ 5.5” ហើយរ៉េមក៏មានទំហំធំជាងជំនាន់មុនផងដែរគឺបង្កើនដល់ទំហំ 3GB។ 

ជាមួយគ្នានេះ Galaxy J7 (2017) អាចប្រើប្រាស់ប្រព័ន្ធសេវា 4G LTE កម្រិត Cat6 ជាមួយមុខងារ VoLTE, ប្រព័ន្ធ VoWiFi, ប្រើបន្ទះឈីប Qualcomm ល្បឿន octa-core 1.6GHz,ថ្មកំលាំង 3,600mAh (ធំជាងជំនាន់មុន 300mAh) និងមានបច្ចេកវិទ្យាស្កែនក្រយ៉ៅម្រាមដៃ (Fingerprint sensor) ដែលជំនាន់ 2016 មិនមាន។ ងាកមកលក្ខណះសម្បត្តិរបស់ Galaxy J5 (2017) ដែលបានលេចលឺមកព្រមគ្នានេះវិញហាក់មិនសូវជាខុសគ្នានឹង J7 (2017) ប៉ុន្មានឡើយទាំងរូបរាង ការរចនា កំលាំងម៉ាស៊ីន ប្រព័ន្ធសេវាជាដើម ហើយអ្វីដែលជាចំនុចខុសគ្នានោះគឺវាទំហំអេក្រង់តូចជាងបន្តិចមានទំហំត្រឹមតែ 5.2”, ថ្មកំលាំង 3,000mAh និងមានរ៉េមទំហំ 2GB។ 

អ្វីដែលជាចំនុចចាប់អារម្មណ៍ដែលប្រភពបានបង្ហាញពេលនេះគឺស្មាតហ្វូនទាំងពីរនេះនឹងបំពាក់កាមេរ៉ាមុខទំហំ 13MP ដែលមានកម្រិត aperture f/1.9 អមដោយអំពូលភ្លើង LED Flash មួយគ្រាប់ទៀតផង ចំនែកកាមេរ៉ាក្រោយក៏មានទំហំ 13MP ដែរជាមួយកម្រិត aperture f/1.7។ បន្ថែមពីនេះស្មាតហ្វូនទាំងពីរនេះនឹងភ្ជាប់ដំណើរការដោយ Android Nougat ចេញពីរប្រអប់តែម្តង។ តាមព័ត៌មានបែកធ្លាយលើនេះបានបញ្ជាក់តម្លៃថា Samsung Galaxy J7(2017) នឹងមានតម្លៃប្រមាណ €339  និង Galaxy J5(2017) មានតម្លៃប្រមាណ €279។ ទោះជាយ៉ាងណាប្រភពព័ត៌មានមិនបានបង្ហើបពីកាលបរិច្ឆេទក្នុងថ្ងៃប្រកាសចេញនៃទូរស័ព្ទជំនាន់ថ្មី 2017 ទាំងពីរស៊េរីនេះនៅឡើយទេ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន