no-alternative title

ស្មាតហ្វូន Nokia 6 ទៅដល់ទ្វីបអ៊ឺរ៉ុប និងអាមេរិចឡាទីន ជាមួយនិងម៉េមូរីទំហំតូចជាងនៅអាស៊ី ក៏ប៉ុន្តែ Upgrade ទៅលើកាមេរ៉ាមុខកាន់តែពិសេស

ក្រុមហ៊ុន HMD Global ត្រូវគេរំពឹងថានឹងបញ្ចេញស្មាតហ្វូនស៊េរីថ្មី Nokia 6 នៅក្នុងទ្វីបអ៊ឺរ៉ុប និងអាមេរិចឡាទីន នៅក្នុងពេលឆាប់ៗនេះ។ រហូតមកទល់ពេលនេះ យើងគិតថាយើងនឹងទទួលបានស្មាតហ្វូននេះដូចគ្នាទៅនឹង Nokia 6 ដាក់លក់ក្នុងប្រទេសចិនដែលមានការផ្លាស់ប្តូរទៅលើ Software និងការទ្រទ្រង់ប្រព័ន្ធ LTE ប៉ុន្តែអ្វីដែលយើងគិតនេះ គឺខុសហើយ។ ថ្មីៗនេះ យើងទទួលដំណឹងថា ស្មាតហ្វូន Nokia 6 ដំណើរការប្រព័ន្ធប្រតិបត្តិការ Android ដំបូងបំផុតរបស់ក្រុមហ៊ុនបច្ចេកវិទ្យា HMD នឹងធ្វើការផ្លាស់ប្តូរសារជាថ្មីទៅលើផ្នែក Hardware និង Software មុនពេលចាប់ផ្តើមដាក់លក់នៅក្នុងទ្វីបអ៊ឺរ៉ុប។ 

នេះគឺជាសារមួយដែលក្រុមហ៊ុន HMD បញ្ជាក់អំពីគោលដៅក្នុងការផ្លាស់ប្តូរទៅលើ Hardware ៖

រូបភាពពាណិជ្ជកម្ម
no-alternative title

“ក្រុមហ៊ុនបច្ចេកវិទ្យា HMD ពិនិត្យមើលទៅលើផ្នែកទាំងមូលរបស់ស្មាតហ្វូន Nokia 6 រួមជាមួយនឹងការទទួលយោបល់របស់អ្នកប្រើប្រាស់អំពីលក្ខណៈសម្បត្តិ និងមុខងាររបស់ស្មាតហ្វូននេះដែលពឹងផ្នែកទៅលើការប្រើប្រាស់កិច្ចការងារប្រចាំថ្ងៃរបស់ពួកគេមានដូចជាការបន្ថែមទៅលើមុខងារ Autofocus សម្រាប់កាមេរ៉ាមុខផងដែរ។” យើងដឹងហើយថា ការប្រកួតប្រជែងទៅលើលក្ខណៈសម្បត្តិរបស់ស្មាតហ្វូនមិនមែនជាតម្រូវការសម្រាប់មនុស្សគ្រប់គ្នានោះទេ រឿងពិតមួយដែលអ្នកប្រើប្រាស់គួរតែដឹងគឺការប្រើប្រាស់រ៉េមផ្ទុកទិន្នន័យបណ្តោះអាសន្នទំហំ 3GB ឬ 4GB គឺមានភាពខុសគ្នាតិចតួចប៉ុណ្ណោះ ប៉ុន្តែអ្វីដែលជះឥទ្ធិពលខ្លាំងទៅលើការប្រើប្រាស់ជារៀងរាល់ថ្ងៃនោះគឺភាពងាយស្រួលក្នុងការប្រើប្រាស់ស្មាតហ្វូន។

សរុបមក ស្មាតហ្វូន Nokia 6 នឹងដាក់លក់នៅក្នុងទ្វីបអ៊ឺរ៉ុប និងអាមេរិចឡាទីន ប្រហែលជាបំពាក់នូវរ៉េមផ្ទុកទិន្នន័យទំហំ 1GB ដែលតិចជាងទំហំរ៉េមដាក់លក់ក្នុងប្រ ទេសចិន ទំហំដល់ទៅ 3GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 32GB ប៉ុន្តែស្មាតហ្វូននេះ នឹងពង្រឹងទៅលើប្រព័ន្ធកាមេរ៉ាសម្រាប់ថតរូប Selfie វិញ។ យ៉ាងណាមិញ ស្មាតហ្វូន Arte Black edition នឹងបំពាក់នូវរ៉េមផ្ទុកទិន្នន័យបណ្តោះអាសន្នទំហំ 4GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 64GB រួមជាមួយនឹងការពង្រឹងទៅលើមុខងារនៃកាមេរ៉ាមុខផងដែរ។

ក្រុមហ៊ុន HMD កំពុងតែមានឈ្មោះល្បីឡើងវិញ បន្ទាប់ពីការបញ្ចេញស្មាតហ្វូន Nokia ជាច្រើនស៊េរីរួចមក ប៉ុន្តែយុទ្ធសាស្រ្តរបស់ក្រុមហ៊ុន HMD ផ្តោតទៅលើទីផ្សារមួយចំនួនប៉ុណ្ណោះ ហើយក្រុមហ៊ុននេះ ហាក់ដូចជាមិនចង់ប្រកួតប្រជែងជាមួយនឹងក្រុមហ៊ុនកំពូលធំៗ នៅឡើយទេ។ ការជ្រើសរើសទីផ្សារសម្រាប់លក់ស្មាតហ្វូនរបស់ខ្លួន ក៏អាចជាកត្តាមួយនាំឱ្យក្រុមហ៊ុន HMD ទទួលជោគជ័យនៅក្នុងអាជីវកម្មរបស់ខ្លួនផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

ដោយ ប៉េងលីន